Ronaldo បំបែកកំណត់ត្រាពិសេសមួយក្រោយជួយក្រុមឈ្នះ Super Cup
អ៊ីតាលី ៖ Juventus ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Italian Super Cup ជាលើកទី៩របស់ខ្លួន បន្ទាប់ពីបំបាក់ក្រុម Napoli…
អ៊ីតាលី ៖ Juventus ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Italian Super Cup ជាលើកទី៩របស់ខ្លួន បន្ទាប់ពីបំបាក់ក្រុម Napoli…
អ៊ីតាលី ៖ Juventus ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Italian Super Cup ជាលើកទី៩របស់ខ្លួន បន្ទាប់ពីបំបាក់ក្រុម Napoli ក្នុងលទ្ធផល ២-០ កាលពីយប់ម្សិលមិញ ខណៈដែលកីឡាករ Cristiano Ronaldo និងកីឡាករ Álvaro Morata គឺជាអ្នករកគ្រាប់ជ័យជម្នះសម្រាប់ជំនួបនេះ។
១គ្រាប់របស់ Ronaldo ដែលរកបាននៅនាទី៦៤ក្នុងការប្រកួតនេះ គឺជាគ្រាប់បាល់ផ្លូវការទី៧៦០ ក្នុងអាជីពរបស់គេជាមួយក្លិប Sporting CP, Manchester United, Real Madrid, Juventus និងក្រុមជម្រើសជាតិព័រទុយហ្គាល់។
ជាមួយការធ្វើបានគ្រាប់ផ្លូវការទី៧៦០ របស់ខ្សែប្រយុទ្ធឆ្នើមវ័យ៣៥ឆ្នាំរូបនេះ បានធ្វើឱ្យរូបគេក្លាយជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយបំបែកកំណត់ត្រាចាស់របស់លោក Josef Bican ដែលធ្វើបាន៧៥៩គ្រាប់៕
ចែករំលែកព័តមាននេះ