អភិបាលខេត្ត ផ្តល់អំណោយ​ដល់កងកម្លាំង ដែលប្រតិបត្តិការ​ទប់ស្កាត់កូវីដ១៩ តាមបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អភិបាលខេត្ត ផ្តល់អំណោយ​ដល់កងកម្លាំង ដែលប្រតិបត្តិការ​ទប់ស្កាត់កូវីដ១៩ តាមបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ

1 ខែ មុន
  • Banteay Meanchey

បន្ទាយមានជ័យ៖ អភិបាលខេត្ត បានផ្តល់អំណោយដល់កងកម្លាំង ដែលប្រតិបត្តិការទប់ស្កាត់កូវីដ១៩ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ​កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តបន្ទាយមានជ័យ។ លោក…

បន្ទាយមានជ័យ៖ អភិបាលខេត្ត បានផ្តល់អំណោយដល់កងកម្លាំង ដែលប្រតិបត្តិការទប់ស្កាត់កូវីដ១៩ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ​កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា ជាការខិតខំប្រឹងប្រែងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ការ និងទប់ស្កាត់កូវីដ១៩ និងជាការណែនាំពីលោក ហ៊ុន ម៉ាណែត អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អោយកងកម្លាំង ដែលជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវទប់ស្កាត់ពលករចំណាកស្រុកដោយខុសច្បាប់ ដើម្បីបង្ការ និងទប់ស្កាត់កូវីដ១៩។

លោក​បានបញ្ជាក់ថា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រគល់ជូនអំណោយ ដល់ភូមិភាគទី១ ក្នុងខេត្តបន្ទាយមានជ័យ មាន៖ ១.អង្ករ ២តោន មី៣កេសធំ ទឹកត្រី ២០យួរ ទឹកស៊ីអ៊ីវ ២០យួរ ទឹកវីតាល់ ៤០កេស និងថវិកា ២លានរៀល។ ចំណែក​អង្គភាពស្នងការដ្ឋាននគ​រ​បាល ខេត្តបន្ទាយមានជ័យ មានអង្ករ ២តោន មី៣កេសធំ ទឹកត្រី ២០យួរ ទឹកស៊ីអ៊ីវ ២០យួរ ទឹកវីតាល់ ៤០កេស និងថវិកា ៤លានរៀល។ ៣.អង្គភាពកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ មានអង្ករ ២តោន មី ៣កេសធំ ទឹកត្រី ២០យួរ ទឹកស៊ីអ៊ីវ២០យួរ ទឹកវីតាល់ ៤០កេស និងថវិកា ៣លានរៀល។ ៤.អង្គភាពតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ មានអង្ករ ២តោន មី៣កេសធំ ទឹកត្រី២០យួរ ទឹកស៊ីអ៊ីវ២០យួរ ទឹកវីតាល់ ៤០កេស និងថវិកា ៣លានរៀល។ ៥.អង្គភាពកងពលតូចថ្មើជើងលេខ៥១ មានអង្ករ ២តោន មី៣កេសធំ ទឹកត្រី ២០យួរ ទឹកស៊ីអ៊ីវ ២០យួរ ទឹកវីតាល់ ៤០កេស និងថវិកា ៤លានរៀល។ ៦.អង្គភាពវរៈសេនាតូចលេខ ៥០៣ ជួរមុខ មានអង្ករ ២តោន មី៣កេសធំ ទឹកត្រី២០យួរ ទឹកស៊ីអ៊ីវ២០យួរ ទឹកវីតាល់ ៤០កេស និងថវិកា ២លានរៀល។ ៧.អង្គភាពនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិប៉ោយប៉ែត មានអង្ករ ១តោន មី ៣កេសធំ ទឹកត្រី ២០យួរ ទឹកស៊ីអ៊ីវ ២០យួ និងថវិកា ១លានរៀល៕ ដោយ៖ ​ប៊ុន ធឿន​