ឪពុក​ពិការ​ដើរ​ជើង​4​ពាសពេញ​ទីក្រុង​ស្វែងរក​កូន


សារព័ត៌មាន «​ញូ​វ​ឆាយ​ណា​» របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ឈ្មោះ​ឈើ​ន ស៊ើ​ង​គួ​ន ជា​ជន​ពិការ​រស់នៅ​ខណ្ឌ​ស៊ុ​យ​ស៊ី ក្រុង​ក្វា​ង​ចូ​វ ព្យាយាម​តាម​រក​កូនប្រុស​ឈ្មោះ​ឈើ​ន ចាវ​យួន អាយុ​២​ឆ្នាំ​កន្លះ ដែល​បាត់​ពី​ផ្ទះ​តាំងពី​ថ្ងៃ​ទី​២ មក​រា ២០១៥​មក ។ ទោះបី​ខ្លួន​ពិការ ប៉ុន្តែ​ឈើ​ន ស៊ើ​ង​គួ​ន តស៊ូ​ស្វែងរក​កូន​ដោយ​វារជើង​៤ ពាសពេញ​ទីក្រុង ។

ឈើ​ន ស៊ើ​ង​គួ​ន សង្ស័យ​ក្រុម​ជួញដូរ​កុមារ​ជា​អ្នក​លួច​កូន​របស់​ខ្លួន ។ បុរស​នេះ​ធ្វើការ​ក្នុង​រោងចក្រ​ផលិត​ទុយោ​សុង​នោម ស្ថិត​ក្នុង​ខណ្ឌ​ម៉ា​ចាង ក្រុង​ចាន​ជាង ខេត្ត​ក្វា​ង​ទុង ដោយ​ធ្វើការ​ក្នុង​មួ​យស​ប្តា​ហ៍​៦​ថ្ងៃ ទទួល​ប្រាក់ខែ​ប្រហែល​១០០០​ទៅ​២០០០​យាន់ ឬ​ប្រហែល​ពី​១៦២ ទៅ​៣២២​ដុល្លារ ។ ប្រាក់​ទាំងនោះ​បុរស​ពិការ​ទុក​ចាយវាយ​ខ្លួនឯង​តែ​៥០​ដុល្លារ​ប៉ុណ្ណោះ ក្រៅពី​នេះ​ផ្តល់​ជូន​ក្រុម​គ្រួសារ ។

លោក​ឈើ​ន ស៊ើ​ង​គួ​ន ធ្វើការ​នៅ​ទីក្រុង​ផ្សេង​ដោយ​ទុក​កូនប្រុស​ចាវ​យួន រស់នៅ​ជាមួយ​ជីដូន​ជីតា​ក្នុង​ខណ្ឌ​ស៊ុ​យ​ស៊ី ។ កាលពី​ថ្ងៃ​ទី​២ មក​រា តា​និង​យាយ​មានធុរៈ​ចេញ​ទៅ​ក្រៅ​ផ្ទះ ក៏​ផ្ញើ​ចាង​យួន​ជាមួយ​អ្នក​ជិតខាង ហើយ​បាត់​ខ្លួន​គេ​តាំងពី​ពេល​នោះ​មក ។

លោក​ឈើ​ន ស៊ើ​ង​គួ​ន តែងតែ​សុំ​ច្បាប់​ពី​កន្លែងធ្វើការ​ជា​ញឹកញាប់​ចេញ​ទៅ​ស្វែងរក​កូនប្រុស​របស់​ខ្លួន អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ តែ​ពុំ​បាន​ជួប​ទេ ។ ទោះបី​នៅ​មិន​ទាន់​មាន​តម្រុយ​ពី​កូនប្រុស​រូប​នោះ​ក្តី បុរស​ពិការ​ជា​ឪពុក​មិន​រា​ថយ​នឹង​តាម​រក​ទេ ។

ឈើ​ន ស៊ើ​ង​គួ​ន ចង់ឱ្យ​សារព័ត៌មាន​ជួយ​ប្រកាស​រក​កូនប្រុស​របស់​ខ្លួន ក្រែង​មាន​សង្ឃឹម ដ្បិត​កន្លង​មក​ប៉ូលិស​ជួយ​រក​ដែរ តែ​មិន​មាន​តម្រុយ​ទេ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ