អតីត​អ្នក​បរបាញ់​សត្វព្រៃ​លក់​ក្លាយជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​សត្វ​អំពាវនាវ​ឲ្យ​ឈប់​បាញ់​សត្វ​ក្នុង​ដែន​ជម្រក – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អតីត​អ្នក​បរបាញ់​សត្វព្រៃ​លក់​ក្លាយជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​សត្វ​អំពាវនាវ​ឲ្យ​ឈប់​បាញ់​សត្វ​ក្នុង​ដែន​ជម្រក

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ អតីត​ជា​អ្នក​ដើរ​បរបាញ់​សត្វ​ក្នុង​ដែនជម្រកសត្វព្រៃ នា​ខេត្តមណ្ឌលគិរី​ដើម្បី​យក​ទៅ​លក់​ឲ្យ​ឈ្នួ​ញ​ធំ​ៗ បាន​ក្លាយ​ជាម​ន្ទ្រី​ឧទ្យា​​នុ​រក្ស​បាន​អំពាវនាវ​ដល់​អ្នក​ដើរ​បាញ់​សត្វ​ទាំងអស់ ងាក​មក​ចូលរួម​អភិរក្ស​សត្វ​វិញ ។ ក្នុង​ដៃ​កំពុង​កាន់​វិញ្ញាបណ្ណបត្រ​សរសើ​ចេញពី​ក្រសួងបរិស្ថាន និង​អង្គការ WWF…

រាជធានី​ភ្នំពេញ ៖ អតីត​ជា​អ្នក​ដើរ​បរបាញ់​សត្វ​ក្នុង​ដែនជម្រកសត្វព្រៃ នា​ខេត្តមណ្ឌលគិរី​ដើម្បី​យក​ទៅ​លក់​ឲ្យ​ឈ្នួ​ញ​ធំ​ៗ បាន​ក្លាយ​ជាម​ន្ទ្រី​ឧទ្យា​​នុ​រក្ស​បាន​អំពាវនាវ​ដល់​អ្នក​ដើរ​បាញ់​សត្វ​ទាំងអស់ ងាក​មក​ចូលរួម​អភិរក្ស​សត្វ​វិញ ។

ក្នុង​ដៃ​កំពុង​កាន់​វិញ្ញាបណ្ណបត្រ​សរសើ​ចេញពី​ក្រសួងបរិស្ថាន និង​អង្គការ WWF លោក មិន ធឿ​ន ជា​មន្ត្រី​អភិរក្ស​សត្វព្រៃ​ក្នុង​ដែន​ជម្រក​ស្រែ​ពក និង​ភ្នំ​ព្រេ​ក ដែល​ទើប​ទទួល​បាន លិខិត​សរសើ​ពី​ក្រសួងបរិស្ថាន កាលពី​ពេល​ថ្មី​ៗ​នេះ បាន​រៀបរាប់​ថា កាលពីមុន​លោក​ជា អតីត​ទាហាន​ខ្មែរក្រហម​បាន​ប្រកប​រប​ដើរ​បរបាញ់ និង​ទាក់​សត្វព្រៃ​លក់ ដើម្បី​ចិញ្ចឹម​ក្រពះ ។ លោក​បាន​អំពាវនាវ​ដល់​អ្នក​ប្រកប​របប​បាញ់​សត្វ​ទាំងអស់​បញ្ឈប់​សកម្មភាព​បាញ់​ទៅ ដើម្បី​រក្ស​សត្វព្រៃ​បាន​ច្រើន​ឲ្យ​កូនចៅ​ជំនាន់​ក្រោម​បាន​ស្គាល់ និង​ដើម្បី​ប្រទេស​ផង​ដែរ ។

លោក មិន ធឿ​ន បាន​លើក​ឡើង​ថា មូលហេតុ​ដែល​លោក​ដើរ​បាញ់​សត្វ​ដោយ​មិនដឹង​ធ្វើ​អ្វី​នោះ​ទេ ទើប​លោក​សម្រេច​ដើរ​បាញ់​សត្វ ពេល​នោះ​លោក​បាញ់​សត្វ​ដែល​មាន​ទំហំ​ធំ​ៗ ដូច​រមាំង ទ​ម្រោ​ង ដំរី​ជាដើម ដើម្បី​យក​ស្នែង​លក់ ។ លោក​បញ្ជាក់​ថា ៖«​ខ្ញុំ​បរបាញ់​បាន​អស់សត្វ​ច្រើន គឺ​តាំងពី​ចេញពី​សម័យ​ខ្មែរក្រហម គឺ​ប្រហែល​១០​ឆ្នាំ ខ្ញុំ​នឹកឃើញ​ថា ការ​បរបាញ់​សត្វ​នេះ​មិន​ក្លាយជា​អ្នកមាន​ទេ​ទើប​ខ្ញុំ​ឈប់ ។ ចង់​និយាយ បើ​យើង​បាញ់​សត្វ​រយៈពេល​២​ឬ​៣​ខែ​អស់សត្វ អីចឹង​បាន​អី​ធ្វើ​ទៀត ដូច្នេះ​សម្រេច​ឈប់​តែ​ម្តង​» ។ សម្រាប់​ការងារ​ចូល​បំរើ​ការងារ​ជា​មន្ត្រី​ការពារ​សត្វព្រៃ​លោក មិន ធឿ​ន បាន​និយាយ​មាន​មិត្តភក្តិ​ខ្លួន​បាន​ហៅ​ចូល​ធ្វើការ​ជាមួយ ប៉ុន្តែ​ទទួល​បាន​ប្រាក់​តិច ដោយ​ដើរ​ល្បាត ក្នុង​ព្រៃ​ដោយ​ស្មើរ​ជើង​ហើយ​ពេល​នោះ​ខ្ញុំ​មិន​ធ្វើ​ទេ ដោយសារ​ប្រាក់ខែ​តិច​ពេក ។

ផ្ទុយ​ទៅ​វិញ ដោយ​ការ​បបួល​ជា​ច្រើន​លើក​ធ្វើ​ឲ្យ​លោក​សម្រេច​ចូល​បំរើ​ការងារ​ផ្នែក​អភិរក្ស​សត្វព្រៃ​តែ​ម្តង ។ លោក​គូសបញ្ជាក់​ថា «​វា​ហៅ​ខ្ញុំ​១​ដង​២​ដង​ទៅ​៣​ដង​ខ្ញុំ​មិន​ចូល​ទេ​ដោយសារ​ប្រាក់ខែ​តិច​ពេក​រហូត​វា​ហៅ​ដល់​ជិត​១០​ដង ទើប​ខ្ញុំ​សម្រេច​ចូល​ធ្វើការ ។ ការ​ចូល​ធ្វើការ​នេះ ខ្ញុំ​នឹកឃើញ​ថា បើ​នៅ​ដើរ​បរបាញ់​សត្វ​ទៀត គឺ​ជីវភាព​នៅ​ដដែល​ស្មើ​សូន្យ​(​អត់​មានបាន​) ហើយ​ខ្ញុំ​នឹកឃើញ​ថា អត់​មានអី​ធ្វើ​ទេ ហើយ​បាញ់​សត្វ​បំផ្លាញ​ចោល​ដដែល ។ អី​ញ្ចឹ​ង​បាន​សុំ​ណូ​ម​ពរ​ដល់​បងប្អូន​ដែល​បរបាញ់​សត្វ​ទាំងអស់​ឈប់​ទៅ​» ។

លោក មិន ធឿ​ន បាន​លើក​ឡើង​ថា នៅ​ពេល​ចុះ​ល្បាត​ចាប់​ជនល្មើស​ដែល​បាញ់​សត្វលោក​តែងតែ​ស្រមៃ​សកម្មភាព​ដើរ​បាញ់​សត្វ​ខ្លួន កាលពីមុន​ព្រោះថា ដើរ​បាញ់​ទរ​ទេ​គ្មាន​ប្រយោជន៍​អ្វី​នោះ​ទេ គឺ​បាញ់​អស់​តែ​សត្វព្រៃ​មិន​បាន​លុយ​ទេ ។ លោក​បាន​គូសបញ្ជាក់​ពី​ការ​បរបាញ់​សត្វព្រៃ​ពេល​នេះ​ព្រៀប​ទៅ​នឹង​សម័យ​លោក​ដើរ​បាញ់​យ៉ាង​ដូច្នេះ​ថា ៖«​គេ​ដើរ​បរបាញ់​ពេល​នេះ​មិន​ដូច​ខ្ញុំ​ពី​មុន​ទេ គឺ​ខ្ញុំ​បាញ់​តែ​សត្វ​ធំ​ៗ​តូច​មិន​បាញ់​ទេ សត្វ​មេ​ក៏​មិន​បាន​ដែរ ពីព្រោះ​តម្រូវការ​ឈ្នួ​ញ​គេ​យក​ភ្លក់ ឬ​ស្នែង​ពី​៩​តឹក ឬ​មួយ​ម៉ែត្រ​ឡើង​ទៅ ពេល​នោះ​លក់​ទៅ​ឈ្នួ​ញ​ជនជាតិ​វៀតណាម​» ។

អតីត​អ្នក​បរបាញ់​សត្វ​រូប​នេះ​ក៏​បាន​លើក​ឡើង​ថា​ចាប់តាំងពី​លោក​ឈប់​បរបាញ់​មក​គឺ​ចំនួន​សត្វ​នៅ​ក្នុង​ដែន​ជម្រក​ការពារ​ដែន​ជម្រក​ស្រែ​ពក និង​ភ្នំ​ព្រេច មាន​ចំនួន ធ្លាក់​ថយ​ចុះ​ប្រមាណ​៣០​ភាគរយ ហើយ​សព្វ​ថ្ងៃនេះ​ស ត្វ​ព្រៃ​កំពុង​តែ​ប្រឈម​ខ្លាំង​គឺ​ការ ដាក់​អន្ទាក់​របស់​ជនល្មើស និង​ការ​រាយ​លួស​សម្រាប់​ឆក់ ។ លោក​ថា​អ្នក​ដែល​លួច​ចូល​ក្នុង​ដៃ​ន​ជម្រក​អភិរក្ស​ដើម្បី​ចាប់​សត្វ​ជា​ប្រ​ជន​ជន​ខ្មែរ​ចម្រុះ ខ្លះ​ក៏​មក​ពី​បណ្តាល​ខេត្ត​ផ្សេង​ៗ ដូច​ជា​មក​ពី​ខេត្តក្រចេះ កំពង់​ឆ្នាំ ស្ទឹង​ត្រែង​ជាដើម ។ លោក​បញ្ជាក់​ថា​៖«​ខ្ញុំ​សូមពរ​អ្នក​បរបាញ់​ទាំងអស់​ឈប់​បាន​ឈប់​ទៅ ព្រោះ​គ្មាន​ប្រយោជន៍​អ្វី​ទេ ផ្ទុយ​ទៅ​វិញ​បំផ្លាញ់​ប្រទេស​ខ្លួន​ដដែល​ទេ ។ ខ្ញុំ​នេះ​ហើយ​អ្នក​បរបាញ់ សត្វ​លក់ ហើយ​ខ្ញុំ​ដើរ​បាញ់​តែឯង​ទៀត !​អី​ញ្ចឹ​ង​ទេ​ខ្ញុំ​សូម​អង្វរ​ឈប់​ទៅ​! គ្រាន់តែ​ហូប​ខ្ញុំ​មិន​ថា​ទេ តែ​ធ្វើ​ជា​អាជីវកម្ម​កុំ​អី អា​លូវ​គេ​ធ្វើស្រែ​ចម្ការ​មានបាន​ជាង​ការ​បរបាញ់​សត្វ​»​។

ចំណែក​លោក​ហៀ​ត ធ​ល ជា​មន្ត្រី​សត្ត​រក្ស​ក្នុង​ដែន​ជម្រក​ស្រែក​ពក បាន​ឲ្យ​ដឹង​ថា លោក ធ្វើ​សត្ត​រក្ស​នេះ ដោយសារ​លោក​ស្រឡាញ់​ព្រៃឈើ ព្រោះថា នៅ​ពេល​មាន​ព្រៃឈើ​នោះ សត្វ ព្រៃ​ក៏​សំបូរ​ដែរ ។ លោក​ក៏​បាន​អំពាវនាវ​ដល់​ឲ្យ​មានការ​ចូលរួម​រក្សា​ព្រៃឈើ​ដើម្បី​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បានឃើញ និង​ដែល​ជម្រក​របស់​សត្វព្រៃ​គ្រប់​ប្រភេទ កុំ​ឲ្យ​សត្វព្រៃរ​ត់ទៅ​ប្រទេស​គេ ។

ជាង​នេះ សុំ​ឲ្យ​អ្នក​ប្រកប​រប​កាប់​ព្រៃ​ឈប់​ទៅ​ព្រោះ​នៅ​ពេល​ណា​អស់​ព្រៃ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជម្រក​សត្វ ក៏​ដូច​ជា​ប្រទេស​យើង​ផង​ដែរ​។ ពាក់ព័ន្ធ​នឹង​ការ​ឆាប់​ដោះ​លែង​ជនល្មើស​ដែល​ចាប់​បាន​ពី​បទល្មើស​ក្នុង​ព្រៃ មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បាន​លើក​ឡើង​ថា​ចំណុច​នេះ​មិនមែន​ជា​ដែន​សមត្ថកិច្ច​របស់​ក្រសួង​បរិ​ស្ថា​នោះ​ទេ គឺជា​បញ្ហា​របស់​សមត្ថកិច្ច​តុលាការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ។ ព្រោះថា ការ​ដោះ​លែង​ជនល្មើស​ត្រូវ​គិត​ពី​អង្គហេតុ​ដែល​សម​ត្ថិ​បាន​រៀបចំ​ជាមួយ​ភស្តុ​តាង​នោះ​មាន​ភាពរឹងមាំ​ឬទេ ។ មន្ត្រី​បញ្ជាក់​ថា​៖«​កិច្ចការ​របស់​យើង​ក៏​ជា​ការ​ពង្រឹង​បន្ថែម​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​ឧស្សា​ន​នុ​រក្ស​របស់​យើង​ក្នុង​ការ​ចេញ​បញ្ជូន​សំណុំរឿង​ទៅ​កាន់​តុលាការ​មាន​ភាពរឹងមាំ​លើក​អនុវត្ត​ផ្លូវច្បាប់​ថា​ត្រូវ​ឈរ​លើ​មូលដ្ឋាន​អ្វីខ្លះ​»​។ ប្រភព​បាន​អះអាង​ថា​ការ​អនុវត្ត​ច្បាប់​ត្រូវ​ផ្តោត​ទៅ​លើ​វត្ថុ​តាង មាន​អង្គហេតុ និង​អង្គ ច្បាប់​មុន​នឹង​ចេញ​ការ​ចោទប្រកាន់​អ្វីមួយ​។

ដូច្នេះ​មន្ត្រី​ត្រូវ​មាន​សមត្ថកិច្ច​ក្នុង​កសាង​សំណុំរឿង​ដែល​ពាក់ព័ន្ធ​បទល្មើស​នេះ ។ ជាមួយ​គ្នា​នោះ​ដែរ​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​ក៏​បាន​មន្ត្រី​ឧស្សា​ន​នុ​រក្ស​សត្វព្រៃ​ក្នុង​ដែន​ជីវៈចម្រុះ​សុទ្ធតែ​បាន​ធ្វើការ​បណ្តុះបណ្តាល​ពាក់ព័ន្ធ​ការងារ​មួយ​ចំនួន​ពាក់ព័ន្ធ​ការ​ចុះ​ល្បាត ការ​បង្ក្រាប បទល្មើស​ផ្សេង​ៗ ការ​ដោះ​អន្ទាក់ ការ​ហាត់​សម​កាយសម្បទា​ជាដើម ៕