ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ទៀត​ហើយ​ទំនិញ​ខូចគុណភាព និង​សារធាតុ​គីមី​បូ​រ៉ា​ក់​នៅ​ផ្សារ​កំពង់​ចក

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មន្ត្រី​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ សាខា​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោក ផឹង និល ប្រធាន​សាខា…

ខេត្តស្វាយរៀង ៖ មន្ត្រី​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ សាខា​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោក ផឹង និល ប្រធាន​សាខា (​កប​ប​)​ខេត្ត បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២១​នេះ បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ផលិតផល​ម្ហូបអាហារ និង​ទំនិញ​វេច​ខ្ចប់​ស្រាប់​នៅ​តាម​បណ្ដា​ស្តង់ដា​ក់តាំង​លក់​ក្នុង​ផ្សារ​កំពង់​ចក ស្រុក​រំដួល ខេត្តស្វាយរៀង ជា​លទ្ធផល​គឺ​រក​ឃើញ​ពពុះសណ្ដែក​មាន​ដាក់​សារធាតុ​គីមី​។

លោក ផឹង និល បាន​ឲ្យ​ដឹង​ថា សកម្មភាព​ការងារ​ត្រួតពិនិត្យ​របស់​មន្ត្រី​ជំនាញ​យើង​បាន​ពិនិត្យ​គ្រឿង​ឧបភោគ បរិភោគ នៅ​តាម​ស្តង់​ក្នុង​ផ្សារ​តាំង​លក់ទំនិញ​មួយ​ចំនួន និង​បាន​ប្រើប្រាស់​ឧបករណ​ធ្វើ Test Kits បឋម​លើ​ម្ហូប​អារ​ហារ​ចំនួន​២៦​គំរូ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។

លោក​បាន​បញ្ជាក់​ថា ជា​លទ្ធផល​ក្រោយ​ពី​ការ​ចុះ​អនុវត្ត​ការងារ មន្ត្រី​ជំនាញ​យើង​បាន​រក​ឃើញ​ទំនិញ​មាន​សារធាតុ​គីមី និង​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ដូច​ជា​ពពុះសណ្តែក​ចំនួន​១៥​គីឡូក្រាម មាន​សារធាតុ​គីមី​បូ​រ៉ា​ក់​( Borax ) នំ​ចម្រុះ​ចំនួន​១៧​គីឡូក្រាម (​ខូចគុណភាព​) ហើយ​មន្ត្រី​ជំនាញ​យើង​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​ទំនិញ​ទាំងនោះ​យក មក​រក្សា​ទុក​ដើម្បី​ធ្វើការ​ដុត​កម្ទេច​ចោល​នៅ​ពេល​ក្រោយ​។

លោក​បាន​បន្ត​ថា ទំនិញ​ដែល​មាន​សារធាតុ​គីមី​បូ​រ៉ា​ក់​នេះ កាលណា​យើង​បរិភោគ​វា នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ពិសេស​ក្រពះ ពោះវៀន ក្រលៀន​ជាដើម​។ ដូច្នេះ​ក្នុង​នាម​ប្រធាន​សាខា (​កប​ប​)​ខេត្ត​សូម​ធ្វើការ​អំពាវនាវ​ដល់​អាជីវករ ត្រូវ​សហការ​ជាមួយ​មន្ត្រី​ជំនាញ ក្នុង​ការ​ធ្វើតេស្ត​រកសារ​ធាតុគីមី​ហាមឃាត់ និង​រក​ទំនិញ​ដែល​ខូចគុណភាព​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ចំណីអាហារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​លើកកម្ពស់​សុខមាលភាព​ទាំង​អ្នក​ប្រើប្រាស់ និង​អ្នកលក់​ឱ្យ​មាន​សុខភាព​ល្អ​ទាំងអស់​គ្នា​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ