កងការពារព្រំដែនគោកលេខ៤០៣ បន្តដើរល្បាតតាមខ្សែ​បន្ទាត់​ព្រំដែន កម្ពុជា-ថៃ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កងការពារព្រំដែនគោកលេខ៤០៣ បន្តដើរល្បាតតាមខ្សែ​បន្ទាត់​ព្រំដែន កម្ពុជា-ថៃ

1 ខែ មុន
  • Oddar Meanchey

ខេត្តឧត្តរមានជ័យ៖ កងការពារព្រំដែនលេខ៤០៣ បន្តដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តទទួលខុសត្រូវ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ដើម្បីរក្សាបាននូវ​បូរណ​ភាព​ដែនដី សុខសន្តិភាព និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ…

ខេត្តឧត្តរមានជ័យ៖ កងការពារព្រំដែនលេខ៤០៣ បន្តដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តទទួលខុសត្រូវ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ដើម្បីរក្សាបាននូវ​បូរណ​ភាព​ដែនដី សុខសន្តិភាព និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលអាចកើត​មាននៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ កងការពារព្រំដែនគោកលេខ៤០៣ បានចាត់តាំងកម្លាំងអន្តរាគមន៍ ចំនួន ១៦នាក់ ដឹកនាំដោយ​លោកអនុសេនីយ៍ឯក ឃុំ សុខុម មេបញ្ជាការ កងអន្តរាគមន៍ ដោយសហការជាមួយកម្លាំងនគរបាល វរសេនា​តូចការពារព្រំដែនលេខ៩០៥ ចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនទិសជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ដោយឡែកកម្លាំងមួយចំនួនទៀត ត្រៀមសហការត្រួតពិនិត្យពលករ ឆ្លងដែនពី​ប្រទេសថៃនៅច្រកទ្វារអន្តរជាតិជាំ ក្រៅពីការងារដើរល្បាត អង្គភាព បានយកចិត្ត​ទុកដាក់ត្រួតពិនិត្យសុខភាព កងកម្លាំងទាំងអស់ ដូចជា វាស់កម្ដៅ និងអនុវត្តវិធានការ​នានា​របស់ក្រសួងសុខាភិបាល ជៀសវាងពីការចម្លងជំងឺកូវីដ១៩៕ ដោយ៖ សុខ សារ៉ាយ