ពលរដ្ឋអាចឆ្លងកាត់ផ្លូវក្រោមដីស្ពានអាកាសតិចណូចាប់ពីព្រឹកស្អែក
រាជធានីភ្នំពេញ ៖ យោងតាមកម្មវិធីរបស់សាលារាជធានីភ្នំពេញ ដែលបានគ្រោងទុកជាមុននោះឱ្យដឹងថា នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ កក្កដា ២០១៥ នេះ លោកអៀង អូនី អភិបាលរងសាលារាជធានីភ្នំពេញ និងជាតំណាងលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នផ្លូវក្រោមដីនៃសំណង់ស្ពានអាកាសតិចណូ
ចែករំលែកព័តមាននេះ