ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​បង្ក្រាប​គ្រឿងញៀ.ន​ឃាត់​មនុស្ស​៥​នាក់ ដកហូត​ថ្នាំ​ញៀន​២​កញ្ចប់​ធំ

8 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ យុទ្ធនាការ​ក្តៅ​ចុះ​បង្ក្រាប​គ្រឿងញៀ.ន ត្រូវ​បាន​គេ​មើលឃើញ​ថា​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​យកចិត្ត​ទុក​ដាក់​ចុះ​បង្ក្រាប​បន្តបន្ទាប់​នៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ ។ ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ទី​២៣ កក្កដា ២០១៥ ត្រង់​ចំណុច​​ភូមិ​ជប់​ទី​២ ឃុំ​ជប់

ខេត្ត​ត្បូងឃ្មុំ ៖ យុទ្ធនាការ​ក្តៅ​ចុះ​បង្ក្រាប​គ្រឿងញៀន ត្រូវ​បាន​គេ​មើលឃើញ​ថា​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​យកចិត្ត​ទុក​ដាក់​ចុះ​បង្ក្រាប​បន្តបន្ទាប់​នៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ ។ ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ទី​២៣ កក្កដា ២០១៥ ត្រង់​ចំណុច​​ភូមិ​ជប់​ទី​២ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ក្រោម​បញ្ជា​របស់​លោកស្នងការ​នគរបាល​ខេត្ត ជនសង្ស័យ​ចំនួន​៥​នាក់​ត្រូវ​បាន​ចាប់ខ្លួន ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ក្រាម​ពណ៌​ស​ចំនួន​២​កញ្ចប់​ធំ និង​ប្រដាប់​វេច​ខ្ចប់​មួយ​ចំនួន ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ​មាន ១-​ឈ្មោះ ពេញ តុលា ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ​, ២-​ឈ្មោះ ហាក់ ម៉េ​ង​ឈី​វ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ពោន ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ​, ៣-​ឈ្មោះ ញិ​ល វិ​រៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ជប់​ទី​២ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ​, ៤-​ឈ្មោះ ភាព ពន្លក ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ទី​៤ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ និង​៥-​ឈ្មោះ តាំង ធា​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​លេខ​៦ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន បន្ត​ថា ដោយ​មាន​សេចក្តីរាយការណ៍​ពី​មូលដ្ឋាន​មក​ថា នៅផ្ទះ​របស់​ឈ្មោះ ឆាយ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ជប់​ទី​២ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ មានឈ្មោះ តុលា កំពុង​តែ​ស្ថិត​នៅ​ទីនោះ​ដោយ​កំពុង​តែ​ចែកចាយ​ថ្នាំ​ញៀន​ឲ្យ​ទៅ​មនុស្ស​មួយ​ក្រុម​មាន​គ្នា​២​ទៅ​៣​នាក់ ។ ក្រោយ​ពី​បាន​ទទួល​បាន​ព័ត៌មាន​បែប​នេះ​ភ្លាម លោក​អធិការ​នគរបាល​ស្រុក​បាន​សុំ​គោលការណ៍​ពី​លោកស្នងការ​នគរបាល​ខេត្ត និង​មានការ​អនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​នោះ កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​បាន​ចុះ​ទៅ​ឡោម​ព័ទ្ធ​ផ្ទះ​នោះ ព្រមទាំង​បាន​ឃាត់​ជនសង្ស័យ​ចំនួន​៥​នាក់  ព្រមទាំង​បាន​រឹបអូស​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​ធំ ។

លោក​វរសេនីយ៍ត្រី​បញ្ជាក់​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា​នេះ ជន​ទាំង​៥​នាក់​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់វិធានការ​តាម​ច្បាប់    និង​តាម​ស្រាវជ្រាវ​ចាប់​បក្ខពួក​មួយ​ចំនួន​ទៀត ។ លោក​ថា តាម​រយៈ​ការ​ចុះ​ធ្វើ​រដ្ឋបាល​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​តាម​ដងផ្លូវ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដូច​ភ្លៀងរលឹម​នោះ​ចាប់​បាន​ជន​ចែកចាយ​គ្រឿងញៀន ចោរប្លន់ ចោរលួច អ្នក​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ជាដើម​ផង​ដែរ ៕