សហភាព​អឺរ៉ុប​ពង្រីក​ខ្លួន​ទទួលយក​សមាជិក​ថ្មី​ឆ្នាំ 2017


ប្រទេស​អីុ​ស្លង់ ម៉ា​សេ​ដ្វា​ន ក្រូ​អាស៊ី បូ​ស្ន៊ី​ម៉ុង​តេ​ណេ​ហ្គ្រោ អាល់​បា​នី និង​ប្រទេស​ស៊ែ​ប៊ី​នឹង​ចូល​ជា​សមាជិក​ថ្មី​របស់​សហភាព​អឺរ៉ុប​នៅ​ឆ្នាំ​២០១៧ ក្រោយ​ពីរ​ការ​ចរចា​ដែល​អូស​បន្លាយពេល​ជា​ច្រើន​ឆ្នាំ ។ ការ​ចូល​ជា​សមាជិក​នេះ ស្ថិត​ក្នុង​លក្ខខណ្ឌ​សេដ្ឋកិច្ច និង​ច្បាប់ ហើយ​វា​គឺជា​ការ​ប្រកាស​ចូល​ជា​សមាជិក​ថ្មី​ក្នុង​រយៈពេល​វែង ពោល​គឺ​ត្រូវធ្វើ​ឡើងជា ដំណាក់កាល​ៗ​ក្នុង​ចំណោម​ប្រទេស នីមួយ​ៗ​ជា​សមាជិក ។

ជាមួយ​គ្នា​នេះ​ដែរ​បណ្តា​ប្រទេស​ជា​សមាជិក​ទាំងអស់​ត្រូវ​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ដេញដោល​ស្តី​ពី​ការ​ចំណាយ​លើ​សេដ្ឋកិច្ច និង​គោលនយោបាយ​បើ​ប្រៀបធៀប​ទៅ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ដើម្បី​ក្លាយ​ខ្លួន​ជា​បេក្ខភាព​ស្នើ​សុំ​ចូល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប ប្រទេស​នោះ​ត្រូវ​ស្ថិត​នៅ​អឺរ៉ុប មាន​ស្ថិរភាព​នឹងន និង​ជា​ប្រទេស​ប្រជាធិបតេយ្យ ។

យោង​ទៅ​តាម​លក្ខណៈ​វិនិច្ឆ័យ​របស់​សេចក្តី​ត្រូវការ​សហភាព​អឺរ៉ុប រាល់​បេក្ខភាព​ប្រទេស​នោះ​ត្រូវ​មាន​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​មួយ​ដែល​គោរព​សិទ្ធិ​មនុស្ស គោរព​សិទ្ធិ​ជនជាតិភាគតិច ត្រួតពិនិត្យ និង​តាមដាន​ទីផ្សារ​សេដ្ឋកិច្ច​ក្នុង​ប្រទេស ក៏​ដូច​ជា​សមត្ថភាព​ក្នុង​ការ​បែងចែក​រាល់ កាតព្វកិច្ច​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ រូបិយ​វត្ថុ និង​សេដ្ឋកិច្ច ។

ប្រទេស​អីុស្លង់​នឹង​ចូល​ជា​សមាជិក​មុនគេ​បង្អស់​ក្នុង​ចំណោម​បណ្តា​ប្រទេស​ទាំងនោះ​។ ប្រទេស​មួយ​នេះ​ធ្លាប់​ជួប​វិបត្តិ​សេដ្ឋកិច្ច​នៅ​ឆ្នាំ ២០០៨ ស្រប​ពេល​ដែល​ជំនួយ​ពី​ក្រៅប្រទេស​នៅ​ទាប​បំផុត ដូច្នេះ​ហើយ​ទើប​សេដ្ឋកិច្ច​ប្រទេស​នេះ​ដុនដាប​ខ្លាំង ។ នៅ​ឆ្នាំ​នោះ​ដែរ​ប្រទេស​អុ​ី​ស្លង់​បាន​ត្រឹមតែ​ជា​សមាជិក​តំបន់​សេដ្ឋកិច្ច​អឺរ៉ុប​ប៉ុណ្ណោះ ។
សហភាព​អឺរ៉ុប​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១ វិច្ឆិកា ១៩៩៣ ក្នុង​ទីក្រុង​ម៉ា​ស្ទ្រី​ច ប្រទេស​ហូ​ឡង់​ដែល​រួម​មាន​ប្រទេស​ចំនួន​២៨​ជា​សមាជិក​។ បាវចនា​របស់​សហភាព​អឺរ៉ុប​គឺ «​ការ​ឯកភាព​គ្នា​ក្នុង​ភាព​ជា​ចម្រុះ​» និង​ប្រើប្រាស់​ភាសាផ្លូវការ​ចំនួន​២៤ ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រួម​មាន​ភាសា​ប៊ុល​ហ្គា​រី ក្រូ​អាស៊ី ឆែក ដា​ណឺ​ម៉ាក ហូ​ឡង់ អង់គ្លេស អីុស្តូ​នី ហ្វាំ​ង​ឡង់ បារាំង អា​ល្លឺ​ម៉​ង់ ក្រិ​ក ហុង​គ្រី អៀ​ឡង់ អីុតា​លី ឡេ​តូ​នី ឡេ​ទុ​យ​អា​នី ម៉ា​ល់ត៍ ប៉ូ​ឡូញ ព័រ​ទុ​យ​ហ្គា​ល់ រ៉ូ​ម៉ា​នី ស្លូ​វ៉ា​គី ស្លូ​វ៉ា​នី អេ​ស្ប៉ា​ញ និង​ស៊ុ​យ​អែ​ត ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ