ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សង្វៀន​ជល់​មាន់​ដ៏​ធំ​នៅ​​ស្រុក​ពា​រាំង​ត្រូវបានបង្ក្រាប​ហើយ

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នៅ​រសៀល​ថ្ងៃ​ទី​១៧ ​មក​រា កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង សហ​ការជាមួយ​​កម្លាំង​នគរបាល​ស្រុក​ពារាំង បាន​ឆ្មក់​ចុះ​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​ដ៏​ធំ​មួយ​កន្លែង ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨​អា ក្នុង​ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង…

ខេត្តព្រៃវែង ៖ នៅ​រសៀល​ថ្ងៃ​ទី​១៧ ​មក​រា កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង សហ​ការជាមួយ​​កម្លាំង​នគរបាល​ស្រុក​ពារាំង បាន​ឆ្មក់​ចុះ​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​ដ៏​ធំ​មួយ​កន្លែង ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨​អា ក្នុង​ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ធ្វើ​អោយ​ក្រុម​អ្នក​ញៀន​ល្បែង​រាប់​សិប​នាក់ ដែល​កំពុង​តែ​បញ្ជល់មាន់ ស្រែក​ហ៊ោកញ្ជ្រៀវ​យ៉ាង​ទ្រហឹង​អឺ​ង​កក ប្រែ​មុខជា​ភ័យ​ស្លន់ស្លោ​ភ្នែក​នៅ​កញ្ចឹងក នាំ​គ្នា​រត់​បាតជើង​សរ​ព្រាត​។

ប្រតិបត្តិការ​ឆ្មក់​ចុះ​បង្ក្រាប​ក្រុម​អ្នក​ជល់​មាន់​ខាងលើ​នេះ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​១៣​នាក់ ម៉ូតូ​ចំនួន​២២​គ្រឿង រថយន្ត​ចំនួន​៥​គ្រឿង អង្រុត​ក្រុងមាន់​ចំនួន​០៩ កន្ត្រក់​មាន់​ចំនួន​៥ និង​ស្កុ​តបិត​ខ្នាយ​មាន់​ចំនួន​៤៨​ដុំ​។

លោក​ឩ​ត្តម​សេនីយ​ត្រី ពៅ ជីវី ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បានអោយ​ដឹង​ថា ទីតាំង​បើក​លេងល្បែង​បញ្ជល់មាន់​នេះ មាន​ម្ចាស់​ឈ្មោះ ឡុ​ង នី បច្ចុប្បន្ន​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ហើយ​ការ​បើក​លេង​នេះ​ម្ចាស់​អត់​បានដឹង​ទេ គឺ​សាច់​ញាតិ​ម្នាក់​ឈ្មោះ ហេង អឿ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​សំរាប ឃុំ​ព្រៃ​ព្នៅ ជា​អ្នក​មក​លួច​បើក​លេង ដោយ​លេង​ជា​រៀងរាល់ថ្ងៃ ហើយ​កន្លង​មក កំលាំង​នគរបាល​ប៉ូ​ស៌្ត​រដ្ឋបាល​ឃុំ​ព្រៃ​ព្នៅ ធ្លាប់​បាន​ហៅ​ឈ្មោះ ហេង អឿ​ន នេះ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ឈប់​
លួច​បើក​លេង​ចំនួន​២​ដង​រួច​មក​ហើយ តែ​បុគ្គល​នេះ​នៅ​តែ​បំពាន​កិច្ចសន្យា​ជាមួយ​សមត្ថកិច្ច​ទៀត ទើប​មានការ​រៀបចំ​ផែនការ​ឆ្មក់​ចុះ​បង្ក្រាប​បែប​នេះ​ទៅ​។

លោកស្នងការ​រង ពៅ ជីវី បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​មក​រា​នេះ​ថា ក្រោយ​ពី​កសាង​សំណុំរឿង​រួច កំលាំង​របស់​លោក បាន​បញ្ជូន​ក្រុម​អ្នក​ញៀន​ល្បែង​ទាំង​១៣​នាក់ រួម​ជាមួយ​និង​វត្ថុ​តាង​ទាំងអស់ ទៅ​កាន់​សាលាដំបូង​ខេត្តព្រៃវែង​ចាត់ការ​បន្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៨​មក​រា​នេះ​។

ដោយឡែក មហាជន​ជា​ច្រើន​កំពុង​តែ​រង​ចាំ​មើល ថា​តើ​សាលាដំបូង​ខេត្តព្រៃវែង និង​មាន​ចំណាត់ការ​បែប​ណា ចំពោះ​អ្នក​ញៀន​ល្បែង​ទាំងនោះ ពិសេស​គឺ​ម្ចាស់​ទីតាំង​ដែល​លួច​បើក​លេង ទាំង​ដែល​ធ្លាប់​ធ្វើ​កិច្ចសន្យា​ជាមួយ​សមត្ថកិច្ច​ដល់​ទៅ​២​ដង​ហើយ​នោះ​៕


អត្ថបទសរសេរ ដោយ