ខេត្តត្បូងឃ្មុំ ៖ ផ្តើមចេញពីការភ្ញាក់រលឹករបស់ប្រជាពលរដ្ឋប្រុស-ស្រីនោះ បានប្រគល់ឧបករណ៍ឆក់ត្រីជាបន្តបន្ទាប់ជូនដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានបានកើនរហូតដល់ទៅចំនួន៥៩គ្រឿង ហើយត្រូវបានធ្វើពិធីដុតបំផ្លាញចោល កាលពីវេលាព្រឹកថ្ងៃទី២៣ កក្កដា ២០១៥ ស្ថិតក្នុងវត្តរំចេក ឃុំរំចេក ស្រុកមេមត់ ក្នុងពិធីវេទិការសាធារណៈ ។
លោកវរសេនីយ៏ត្រី ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តបានឱ្យសមត្ថកិច្ចក្រោមឱវាទ ត្រូវតែបន្តយកចិត្តទុកដាក់ពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋ នៅគ្រប់ភូមិ-ឃុំព្រមជាមួយនោះ ក៏ត្រូវទប់ស្កាត់ពីបទល្មើសនេសាទផងដែរ ។
លោកបន្តថា រយៈពេលកន្លងមកនេះ តាមរយៈវេទិការសាធារណៈដែលបានធ្វើឡើងនៅតាមបណ្តាភូមិនានានោះ សមត្ថកិច្ចមូលដ្ឋានបានបំផុសដល់ប្រជាពលរដ្ឋណាដែលរក្សាទុកប្រើប្រាស់នូវឧបករណ៍ឆក់ត្រីដោយខុសច្បាប់ សម្រាប់ធ្វើសកម្មភាពនៅតាមព្រែកឆ្លូងនោះ សូមយកមកប្រគល់ជូនសមត្ថកិច្ចផងដែរ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ