ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បី​ពេញ​ហ្វេ​ស​ប៊ុ​ក Miss Grand Cambodia 2020 សេងរ​ដ្ឋា តំណែង​រង្គោះរង្គើ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ចាប់​អ​អារម្មណ៍​មិន​តិច​អ្នក​នោះ​ទេ ដែល​បាន​លេចឮ​ថា កញ្ញា​លេខ​១ សេងរ​ដ្ឋា អាច​នឹង​មានការ​ដក​តំណែង​ចេញ​។ ស្រប​ពេល​ដែល​កម្មវិធី​ប្រកួត Miss Grand…

រាជធានី​ភ្នំពេញ ៖ មានការ​ចាប់​អ​អារម្មណ៍​មិន​តិច​អ្នក​នោះ​ទេ ដែល​បាន​លេចឮ​ថា កញ្ញា​លេខ​១ សេងរ​ដ្ឋា អាច​នឹង​មានការ​ដក​តំណែង​ចេញ​។ ស្រប​ពេល​ដែល​កម្មវិធី​ប្រកួត Miss Grand ២០២១ នា​ឆាក​អន្តរជាតិ ជិត​ដំណើរការ​។

មាន​កត្តា​អ្វីខ្លះ​ដែល​ជម្រុញ​ឱ្យ​ផ្ទុះ​រឿង​ចម្រូងចម្រាស់​បែប​នេះ ខណៈ​មានការ​សួរ​ដេញដោល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទៅ​កាន់​អ្នកគ្រប់គ្រង​។ មិនដឹង​មូល​ហ​តុ​បែប​ណា ឡើយ ដែល​លេចឮ​ថា ដក​តំណែង​លេខ​១ សេងរ​ដ្ឋា ហើយ​ក្លាយជា​ការ​ចោទសួរ ខណៈ សាមីខ្លួន​មិន​បាន​ចេញ​តប​ប្រតិកម្ម​អ្វី​ឱ្យ​គេ​ដឹង​សោះ​។

ចំណែក​មហាជន​ខ្លះ​ក៏​ចេញ​សារ​ខ​មិន​ថា នឹង​មិន​គាំទ្រ​ការ​ប្រកួត​រដូវ​កាល​ទី​២​នេះ​ទៀត​ទេ បើ​មានការ​ចេញ​ភាព​ចម្រូងចម្រាស់​ខ្លាំង​បែប​នេះ​។

សេងរ​ដ្ឋា ដែល​មហាជន​សរសើរ​ថា ស្អាត​ស៊ីដាច់​គេ មិនដឹង​ថា​ខុស​ឬ​ត្រូវ​នោះ​ទេ បើ​ដក​ចេញ​មែន​នោះ ព្រោះ​កម្ពស់ ដំណើរ សមត្ថភាព គឺ​មាន​ច្រើន​។ នេះ​ជា​ច​ម្ង​ល់​មួយ​តែ​ប៉ុណ្ណោះ ។ ស្រប​ពល​ខាង​កម្មវិធី​ក៏​បាន​ត្រៀម​តប​ទៅ​អ្នក​ឆ្ងល់​វិញ​។

ចាប់តាំងពី​បវរកញ្ញា Miss Grand Cambodia 2020 ចប់​មក​ឃើញ​ថា ស្រី​ស្អាត​ទាំងនោះ មានការ​បង្ហាញមុខ​មួយ​ប្រាវ​ប៉ុណ្ណោះ នឹង​ស្ងប់ស្ងាត់​ទៅ​វិញ ខណៈ​មាន​នារី​ស្អាត​នៃ​កម្មវិធី​ផ្សេង​ៗ​ទៀត​ផុស​ឡើង​។

យ៉ាងណាមិញ លោក អ៊ិ​ន សុ​ភិន ជា​អ្នក​ដែល​គ្រប់គ្រង​កម្មវិធី​នេះ បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​បកស្រាយ​ជុំវិញ​រឿង​ក្តៅ​នេះ​ឆាប់​ៗ​ហើយ ដោយ​ប្រកាស​ទូទៅ​តាម​រយៈ​សន្និសីទ​សារ​ព័ត៌​មាន​ជា​ច្រើន​ស្ថាប័ន​។

នា​បណ្តាញ​សង្គម​ដែល​លោក​អ៊ិ​ន សុ​ភិន បាន​សរសេរ​បង្ហោះ​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ មុន​នេះ​ថា «​អរគុណ​គ្រប់យ៉ាង​សំរាប់ Fan ៗ Miss Grand Cambodia 2020 សំណួរ​ច្រើន​ណាស់​សម្រាប់​ថ្ងៃនេះ ហេតុ​អី​ស្ងាត់​ម៉េ​ស Miss Grand Cambodia 2020​? ខ្ញុំ​មិន​ចង់​បកស្រាយ​ខ្លាច​អ្នកគាំទ្រ​គាត់​មិន​សប្បាយចិត្ត​ពេល​ដឹង​ការ​ពិត​ត្រូវ​បាន​លាតត្រដាង​ជា​សារ​ធារ​ណៈ តែបើ​មិន​បកស្រាយ​ទេ គេ Comment ជេរ​យើង​សឹង​ផ្ទុះ​ទូរស័ព្ទ ចុះ​ពេល​ដឹង​ការ​ពិត​វិញ តើ​គាត់ Comment យ៉ាងម៉េច​វិញ? ខ្ញុំ​មិន​ចង់​ល្បី​ទេ រាល់ថ្ងៃ ហត់នឿយ​នឹង​រឿង​សេដ្ឋកិច្ច​យ៉ាប់យ៉ឺន​ផង សន្និសីទកាសែត​នឹង​កើត​មាន​ឡើង​ឆាប់​ៗ​នេះ រង់ចាំ​តាមដាន​ការ​ពិត​ទាំងអស់​គ្នា»។

Miss Grand Cambodia 2020 បាន​ប្តូរ​ទម្រង់​ប្រឡង ដោយ​ខាង​ផលិតកម្ម​មហាហង្ស ជា​អ្នកទិញ​សិទ្ធិ​បាន​ពី​ប្រទេស​ជិតខាង​។ ម្ល៉ោះហើយ ការ​ប្រកួត​កន្លង​ទៅ​នា​រដូវ​កាល​ទី​១ ស្រី​ស្អាត​ឆ្លាត​ជា​ច្រើន​មក​ដាក់​ពាក្យ នឹង​ក្លាយជា​ការ​តាមដាន​ខ្ពស់​ពី​សំណាក់​មហាជន​។ កម្មវិធី​ទទួល​បានការ​គាំទ្រ និង​សរសើរ​ច្រើន​ទាំង​ជ័យ​លា​ភី​ទទួល​បាន​។

អ្នក​គ្រង​មកុដ កញ្ញា សេងរ​ដ្ឋា ដ៏​ផូរផង់​ស្វាហាប់ មក​ពី​កំពង់ធំ ។ ចាំ​មើល​ថា តើ​មាន​អ្វី​កើតឡើង​ពី​រឿងរ៉ាវ​បវរកញ្ញា នៅ​ប៉ែក​ខាង​លោក​អ៊ិ សុ​ភិន ហើយ​ការ​បកស្រាយ​នឹង​ផ្ទុះ​រឿង​អ្វីខ្លះ​នា​ពេល​នោះ​។ នៅ​តែ​កាលកំណត់​ថ្ងៃ ហើយ​ហ្វេ​ន​ៗ​ក៏​មានការ​ចង់​ដឹង​ដែរ​ថា មានរឿង​អ្វីខ្លះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ