ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ សុ​ឃី​ម ចេញ​មុខ​បកស្រាយ​ចំពោះ​ព័ត៌​មាន​​ក្លែងក្លាយ​រឿង​ថ្នាក់ដឹកនាំ​ព្រមាន​ចាប់​ដាក់​គុ​.​ក

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត តារា​ពហុ​ជំនាញ អ្នក​នាង ខាត់ សុ​ឃី​ម បាន​ចេញ​មុខ​បកស្រាយ​ហើយ​ជុំវិញ​ព័ត៌មាន​ក្លែងក្លាយ​មួយ ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រឿង​ថ្នាក់ដឹកនាំ​ព្រមាន​ចាប់​រូប​នាង​ដាក់គុក ប្រសិនបើ​នាង​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត តារា​ពហុ​ជំនាញ អ្នក​នាង ខាត់ សុ​ឃី​ម បាន​ចេញ​មុខ​បកស្រាយ​ហើយ​ជុំវិញ​ព័ត៌មាន​ក្លែងក្លាយ​មួយ ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រឿង​ថ្នាក់ដឹកនាំ​ព្រមាន​ចាប់​រូប​នាង​ដាក់គុក ប្រសិនបើ​នាង​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម ។

ព័ត៌មាន​ខាងលើ​នេះ បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស បណ្តា​អ្នកលេង​បណ្តាញ​សង្គម​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង រហូត​មាន​ប្រិ​យ​មិត្ត​គាំទ្រ​រូប​នាង​ជា​ច្រើន​បាន​ទាក់ទង​សាកសួរ​អ្នក​នាង ខាត់ សុ​ឃី​ម ដោយ​ផ្ទាល់​ដោយសារ​បារម្ភ​ពី​សុខទុក្ខ និង​សុវត្ថិភាព ។ យ៉ាងណា ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ ត្រូវ​បាន​អ្នក​នាង ខាត់ សុ​ឃី​ម ចេញ​មុខ​បកស្រាយ​ហើយ ដោយនៅ​ក្នុង​នោះ​អ្នក​នាង​ស្នើ​ឲ្យ​មហាជន​កុំឱ្យ​មានការ​ភាន់ច្រឡំ​ចំពោះ​បញ្ហា​នេះ ខណៈ​ពេល​ដែល​នាង​មិន​មាន​អ្វី​កើតឡើង ដូច​ការ​ផ្សព្វ​ផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ​នេះ​ឡើយ ។

តាម​រយៈ​វី​ដេ​អូ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​អ្នក​នាង ខាត់ សុ​ឃី​ម បាន​លើក​ឡើង​ថា កន្លង​មក អ្នក​នាង​បាន​បង្ហោះ​សំ​ណេ​រ​មួយ​ដែល​យើង​បង្ហាញ​ពី​ការ​ឈឺចាប់​ចំពោះ ការ​ឈ្លានពាន​របស់​សៀម​មក​លើ​ប្រទេស​របស់​យើង ។ អ្នក​នាង​ថា ជា​ចៃដន្យ​នាង​បាន​បាត់​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ នៅ​ពេល​បង្ហោះ​សំ​ណេ​រ​នេះ ប៉ុន្តែ​ជា​ភ​ព្វ​សំណាង​នាង​ក៏​យក​បាន​មក​វិញ ហើយ​ក៏​មាន​បងប្អូន​មួយ​ចំនួន​ឆាត​មក​សួរ​ខ្ញុំ​ដោយ​មានការ​យល់​ច្រឡំ​ចំពោះ​រឿង​នេះ ។

អ្នក​នាង​បញ្ជាក់​ថា តាម​ពិត អ្នក​នាង​ផុស​នោះ​ជា​ទូទៅ​ទេ ប៉ុន្តែ​មាន​អ្នក​យក​ទៅ​កាត់ត​ជាមួយ​ឈ្មោះ​សារព័ត៌មាន​ក្នុងស្រុក​មួយ ដោយ​ដាក់​ចំណងជើង​ថា «​សម្តេច​តេ​ជោ​ព្រមាន​អ្នក​នាង ខាត់ សុ​ឃី​ម កុំ​ឲ្យ​ញុះញង់ បង្ក​ភាព​វឹកវរ​ក្នុង​សង្គម បើ​មិន​ចង់​ជាប់គុក​» ។ នាង​បន្ត​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ខាងលើ​នេះ បាន​កើតឡើង បន្ទាប់​បី​នាង​បាន​បង្ហោះ​សំ​ណេ​រថា ចូរ​យើង​ជា​ខ្មែរ​ទាំងអស់​គ្នា រួម​គ្នា​បង្ហោះ​សារ​ក្រោម​ចំណងជើង​ថា «​ថៃ​ឈ្លានពាន​កម្ពុជា​» ឲ្យ​បាន​ជាង​១៧​លាន​ដង ។

ការ​បង្ហោះ​នេះ ដោយសារ​នាង​បានឃើញ​មាន​មហាជន​ជា​ច្រើន​បាន​បង្ហោះ​ដូច​គ្នា​នេះ​ដែរ ហើយដោយ​សារ​សំ​ណេ​រ​នេះ​ហើយ​ធ្វើ​ឲ្យ​មាន​អ្នក​យក​ទៅ​លាប​ពណ៌​មក​លើ​រូប​នាង ។ នាង​ថា ខ្ញុំ​ចង់​ជម្រាប​ប្រាប់​បងប្អូន​ចំពោះ​រឿង​នេះ ខ្ញុំ​មិន​មានការ​ព្រួយបារម្ភ ហើយ​មិន​មានរឿង​អ្វី​កើតឡើង​ឡើយ ក្នុង​ពេល​ដែល​សម្តេច​ពុក (​សម្តេច​តេ​ជោ​) មិន​បាន​មក​គំរាមកំហែង ឬ​មួយ​ដាក់​សម្ពាធ​មក​លើ​រូប​នាង​នោះ​ដែរ នេះ​ខ្ញុំ​និយាយ​តាម​ត្រង់ ។

នាង​បញ្ជាក់​ថា តាំងពី​តូច​ដល់​ធំ គឺ​អ្នក​នាង​បម្រើ​អារម្មណ៍​បងប្អូន​ទូទៅ ហើយ​ការ​លាប​ពណ៌​នេះ គឺ​វា​ធ្ងន់ធ្ងរ​ណាស់ ព្រោះ​មិន​ត្រឹមតែ​រូប​នាង​ទេ តែ​ប៉ះពាល់​ដល់​ថ្នាក់ដឹកនាំ ហេតុនេះ អ្នក​នាង​ស្នើ​មហាជន​កុំ​មានការ​ភាន់ច្រឡំ ហើយ​នាំ​ឲ្យ​មាន​បែកបាក់​សាមគ្គី ។

បើ​តាម​អ្នក​នាង ខាត់ សុ​ឃី​ម ចាប់តាំងពី​មានការ​ឈ្លានពាន​មក អ្នក​នាង​បានឃើញ​មក​ប្អូន​យើង​មានការ​រួម​សាមគ្គី​គ្នា​យ៉ាង​ខ្លាំង ដែល​បង្ហាញ​ឲ្យ​នាង​ឃើញ​ថា ប្រជាជន​យើង​មាន​គ្នា​តែ​១៧​លាន​នាក់​មែន ប៉ុន្តែ​យើង​បាន​សាមគ្គី​គ្នា​បាន​យ៉ាង​ល្អ និង​ជឿជាក់​លើ​ថ្នាក់ដឹកនាំ​របស់​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ