ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចំ ទុក្ខំ អនត្តា​ជា​ច្បាប់ធម្មជាតិ

3 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា អ្វី​ៗ​ទាំងអស់​កើតឡើង​នៅ​ក្នុង​លោក​សុទ្ធតែ​មាន​ហេតុ​ជា​បច្ច័យ ។ វា​គឺជា​សេចក្តី​ពិតជា​ច្បាប់ធម្មជាតិ​សុទ្ធតែ​ធ្លាក់​ទៅ​ក្នុង​អនិច្ចំ ទុក្ខំ អនត្តា ដែល​មិន​អាច​មាន​នរណា​ម្នាក់​កែប្រែ​សេចក្តី​នេះ​បាន​ឡើយ ។ អនិច្ចំ សេចក្តី​មិន​ទៀងទាត់…

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា អ្វី​ៗ​ទាំងអស់​កើតឡើង​នៅ​ក្នុង​លោក​សុទ្ធតែ​មាន​ហេតុ​ជា​បច្ច័យ ។ វា​គឺជា​សេចក្តី​ពិតជា​ច្បាប់ធម្មជាតិ​សុទ្ធតែ​ធ្លាក់​ទៅ​ក្នុង​អនិច្ចំ ទុក្ខំ អនត្តា ដែល​មិន​អាច​មាន​នរណា​ម្នាក់​កែប្រែ​សេចក្តី​នេះ​បាន​ឡើយ ។

អនិច្ចំ សេចក្តី​មិន​ទៀងទាត់ ។ ធម៌​ទាំងឡាយ​ដែល​មាន​បច្ច័យ​តាក់តែង​ហើយ តែងតែ​ប្រែប្រួល​ជា​និច្ច ។

ទុក្ខំ សេចក្តី​ឈឺចិត្ត សោកសង្រេង មិន​ពេញចិត្ត (​ក្នុង​ន័យ​នេះ គឺ​សំដៅលើ​សត្វលោក ឬ​របស់​ជាទី​ស្រលាញ់ ប្រែប្រួល វិនាស​ព្រាត់ប្រាស​ទៅ ដែល​បុគ្គល​មិន​ចង់​អោយទៅ​ជា​យ៉ាងនោះ ក៏​កើតជា​ទុក្ខ​)​។

អនត្តា មិនមែន​ខ្លួន ។ ធម្មជាតិ​ទាំងឡាយ​កើតឡើង​ដោយ​ធាតុ​ផ្សំ​៤​យ៉ាង គឺ ទឹក ដី ភ្លើង ខ្យល់ ដែល​ធាតុ​ទាំងនោះ​តែង​ប្រែប្រួល​ជា​និច្ច ដែល​បុគ្គល​អ្នកមាន​ប្រាជ្ញា​តួយ៉ាង​ដូច​ជា​ព្រះសម្មាសម្ពុទ្ធ ឬ​ក៏​ព្រះ​អរិយៈ​ទាំងឡាយ មិន​អាច​ចាត់​ទុក​ថា វា​ជា​ខ្លួន​បាន​ទេ ។

សាមញ្ញលក្ខណ​ធម៌​ទាំង​បី​ប្រការ​នេះ​វា​ជា​ច្បាប់ធម្មជាតិ សូ​ម្បី​តែ​ទេវតា ឥន្ទ្រ ព្រហ្ម​ក៏​មិន​អាច​កែប្រែ​បានជា​ដាច់ខាត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ