ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំឭក​ខួប​46​ឆ្នាំ​នៃ​ជំហាន​មនុស្ស​ដំបូង​គេ​លើ​ឋាន​ព្រះ​ចន្ទ

8 ឆ្នាំ មុន

ថ្ងៃ​ទី​២០ កក្កដា ១៩៦៩ គឺជា​ព្រឹត្តិការណ៍​មហស្ចារ្យ​មួយ​កើតឡើង​លើ​ទឹកដី​សហរដ្ឋអាមេរិក ពោល​គឺជា​ពេលវេលា​នៃ​ការ​បញ្ជូន​មនុស្ស​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ដំបូង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ។

ថ្ងៃ​ទី​២០ កក្កដា ១៩៦៩ គឺជា​ព្រឹត្តិការណ៍​មហស្ចារ្យ​មួយ​កើតឡើង​លើ​ទឹកដី​សហរដ្ឋអាមេរិក ពោល​គឺជា​ពេលវេលា​នៃ​ការ​បញ្ជូន​មនុស្ស​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ដំបូង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ។ បើ​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​វា​មាន​រយៈពេល​៤៦​ឆ្នាំ​ហើយ​ប្រជាជាតិ​ទូ​ទាំង​ពិភពលោក​បាន​ចង​ចាំ​ថ្ងៃនេះ​ទុកជា​ប្រវត្តិសាស្ត្រ ។

យានអវកាស​អា​ប៉ូ​ឡូ​ទី ១១ របស់​អា​មេ​រិ​ក​ដែល​បាន​នាំ​យក​អាកាសយានិក​ចំនួន​៣​រូប​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​គឺ​លោក Neil Armstrong, Buzz Aldrin និង​អាកាសយានិក Michael Collins ។ ក្នុង​ចំណោម​ពួក​គេ​ទាំង​៣ មាន​តែ​លោក Neil Armstrong ប៉ុណ្ណោះ​ដែល​បាន​ជាន់​ជើង​លើ​ឋាន​ព្រះ​ចន្ទ​ដំបូង​គេ​បន្ទាប់​មក​លោក Buzz Aldrin ។

ពាក្យ​សម្តី​ដំបូង​របស់ Neil Armstrong ដែល​និយាយ​ពី​ឋាន​ព្រះ​ចន្ទ​មក​កាន់​ភព​ផែនដី​គឺ «១​ជំហាន​តូច​សម្រាប់​មនុស្ស​ម្នាក់ និង​ជំហាន​យក្ស​សម្រាប់​មនុស្សលោក​» ។ ពាក្យពេចន៍​នេះ​បាន​ធ្វើ​ឱ្យ​មនុស្សជាតិ​លើ សាកលលោក​ចង​ចាំ​មិន​ភ្លេច​ទេ ទោះបីជា​លោក Neil Armstrong បាត់បង់​ជីវិត​ក្នុង​ឆ្នាំ​២០១២ ក៏​ដោយ​ចុះ ។

នោះ​គឺជា​មហិច្ឆតា​របស់​ប្រធានាធិបតី​ទី​៣៥ របស់​អា​មេ​រិ​ក​លោក John Fitzgerald Kennedy ដែល​បាន​ប្រកាស​នា​ថ្ងៃ​ទី​២៥ ឧសភា ១៩៦១ ថា អា​មេ​រិ​ក​នឹង​បញ្ជូន​មនុស្ស​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​មុន​ពេល​ឈាន​ចូល​ទសវត្សរ៍​ថ្មី  ។ រយៈពេល​៨​ឆ្នាំ​ក្រោយមក​សុបិន​ក៏​បាន​ក្លាយជា​ការណ៍​ពិត ៕