ការ​នាំ​ចេញ​កង់​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នៅ​តែ​មាន​កំណើន ​ទោះបី​ពិភពលោក​ជួប​វិបត្តិ​ក៏​ដោយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​នាំ​ចេញ​កង់​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នៅ​តែ​មាន​កំណើន ​ទោះបី​ពិភពលោក​ជួប​វិបត្តិ​ក៏​ដោយ

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ឆ្នាំ ២០២០ កន្លង​ទៅ​នេះ កម្ពុជា និង​ពិភពលោក​បាន​ជួប​វិបត្តិ ដោយសារ​តែ​កូ​វី​ដ ១៩ និង​រុញ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក​ចុះ​យ៉ាង​គំហុក​ក្ដី…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ឆ្នាំ ២០២០ កន្លង​ទៅ​នេះ កម្ពុជា និង​ពិភពលោក​បាន​ជួប​វិបត្តិ ដោយសារ​តែ​កូ​វី​ដ ១៩ និង​រុញ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក​ចុះ​យ៉ាង​គំហុក​ក្ដី ក៏​ការ​នាំ​ចេញ​ទំ និ​ញ​មួយ​ចំនួន​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នៅ​តែ​មាន​កំណើន​ជាក់ស្ដែង​ឆ្នាំ ២០២០ កន្លង ទៅ​នេះ កម្ពុជា​នាំ​ចេញ​កង់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​កំណើន​ឡើង​ដល់​ទៅ ២៧,៧៨​ភារ​យ ធៀប​នឹង​ឆ្នាំ ២០១៩ ។ នេះ​បើ​តាម​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន បង្ហាញ​តួលេខ​នាំ​ចេញ​ឆ្នាំ ២០២០ ។

លោក ស៊ា​ង ថៃ បាន​បន្ត​ថា ក្នុង​ឆ្នាំ ២០២០ កម្ពុជា​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៥២៧​លាន​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ធៀប​នឹង​ឆ្នាំ ២០១៩ និង​ធ្វើ​ឱ្យ​កម្ពុជា​ជាប់​ចំណាត់​លេខ ៥ ក្នុង​ពិភពលោក​ក្នុង​ការ​នាំ​ចេញ​កង់ និង​ជាប់​ចំ ណាត់​ថ្នាក់​លេខ ១ ក្នុង​តំបន់​អាស៊ាន ។

លោក​បន្ដ​ថា ទីផ្សារ​គោលដៅ​ដែល​កម្ពុជា​នាំ​ចេញ កង់ រួម​មាន ៖ សហរដ្ឋអាមេរិក​, អា​ល្លឺ​ម៉​ង់​, ចក្រភព​អង់គ្លេស​, ប៊ែ​ល​ហ្ស៊ិ​ក​, ហូ​ឡង់​, អូ​ទ្រី​ស​, ស៊ុ​យ​អែ​ត​, ដា​ណឺ​ម៉ាក​, អូស្ត្រាលី​, សាធារណរដ្ឋ​ឆែក​, អ៊ី​តា​លី​, កូ​ឡុំ​ប៊ី​, សាធារណរដ្ឋ​កូរ៉េ​, អេ​ស្ប៉ា​ញ​, ស្លូ​វេ​នី និង​កា​ណា​ដា ។ ចំណែក​ការ​នាំ​ចូល​កង់​ពី​ទីផ្សារ​អន្តរជាតិ​មក​កម្ពុជា​វិញ នោះ​ក្នុង​ឆ្នាំ ២០២០ មាន​ទឹកប្រាក់ ៨,៣​លាន​ដុល្លារ​អា​មេ​រិ​ក ធៀប​នឹង​ឆ្នាំ ២០១៩ មានការ​ថយ ចុះ​ប្រមាណ ១៩,៣៣​ភាគរយ ។

យោង​តាម​របាយការណ៍​កន្លង​មក​បង្ហាញ​ថា គ្រាន់តែ​រយៈពេល ៩​ខែ ដើមឆ្នាំ ២០២០ ប្រទេស​អា​ល្លឺ​ម៉​ង់​នាំ​ចូល​កង់​ពី​កម្ពុជា​ប្រមាណ ៣៦​ម៉ឺន​គ្រឿង ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​នាំ​ចូល​កង់ ពី​កម្ពុជា​ចំនួន ១៥​ម៉ឺន​គ្រឿង និង​ប្រទេស​ហូ​ឡង់​បាន​នាំ​ចូល​កង់​បី​កម្ពុជា​ក្នុង​បរិមាណ ៩​ម៉ឺន​គ្រឿង​ដែរ ។

យ៉ាងណា​ក្ដី បើ​តាម​ទិ​ន្និ​ន័យ​ពី Eurostar បង្ហាញ​ថា នៅ​រយៈពេល​ដើមឆ្នាំ ២០២០ ពោល​ចន្លោះ​ពី​ខែមករា​ដល់​ខែ ឧសភា គឺ​នៅ​ក្នុង​អំឡុង​កូ​វី​ដ ១៩ រាលដាល់​ខ្លាំង​លើ​ពិភព លោក ការ​នាំ​កង់​ចេញពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ត្រូវ​បាន​រាយការណ៍​ថា ធ្លាក់​ចុះ ប្រមាណ ៧​ភាគរយ ព្រោះ​ក្នុងអំឡុងពេល​នោះ បណ្ដា​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​ជួប​បញ្ហា​ធ្ងន់​នូវ កូ​វី​ដ ១៩ ហើយ​ប្រទេស​ខ្លះ​ក៏​បាន​បិទ​សេដ្ឋកិច្ច​ទាំងស្រុង ដោយ​មិន​មានការ​នាំ​ចេញ​នាំ​ចូល​ទំ និ​ញ​អ្វី​ពី​ខាងក្រៅ​ប្រទេស តែ​ក្រោយមក​ក៏​មានការ​បើក​បន្តបន្ទាប់​ឡើង​វិញ ។

ចំពោះ​ការ​នាំ​ចូល​កង់​ត្រូវ​បាន​លោក ស៊ា​ង ថៃ ប្រាប់​ឱ្យ​ដឹង​ថា ភាគច្រើន​កម្ពុជា នាំ​ចូល ពី​ប្រទេស​ជប៉ុន​, ចិន​, តៃវ៉ាន់​, វៀតណាម​, សហរដ្ឋអាមេរិក​, ថៃ​, អូស្ត្រាលី និង​បារាំង ។ ល​។ ទឹកប្រាក់​នៃ​ការ​នាំ​ចូល​កង់​ពេញ​មួយ​ឆ្នាំ ២០២០ សរុប​ចំនួន ៨,៣៨៦,៥៧២​ដុល្លារ ថយ​ចុះ -១៩.៣៣​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៩ ៕