ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ខាង​សត្វ​ជឿជាក់​លើ​ក្រសួង​ទប់ស្កាត់​ជំងឺផ្តាសាយបក្សី​មិន​ឱ្យ​រាល​ឆ្លង​ទៅ​តំបន់​ផ្សេង

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ កាលពី​ថ្ងៃ​ទី ១២​ខែមករា បាន​ចេញ សេចក្តី​ប្រកាស​កំណត់​តំបន់​ជំងឺផ្តាសាយបក្សី​នៅ​ក្នុងភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក…

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ កាលពី​ថ្ងៃ​ទី ១២​ខែមករា បាន​ចេញ សេចក្តី​ប្រកាស​កំណត់​តំបន់​ជំងឺផ្តាសាយបក្សី​នៅ​ក្នុងភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក ភ្នំ ខេត្តបាត់ដំបង ហើយ​អ្នកជំនាញ​ខាង​សត្វ​មាន​ភាព​ជឿជាក់​លើ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ការ​ទប់ស្កាត់​ជំងឺផ្តាសាយបក្សី​នៅ​តំបន់​ខាងលើ​មិន​ឱ្យ​រីក​រាលដាល​ឆ្លង​ទៅ តំបន់​ផ្សេង​បាន​។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បានឱ្យ​ដឹង​ កាលពី​ថ្ងៃ​ទី ១៣​ខែ មក​រា ឆ្នាំ ២០២១​នេះ​ថា ពេល​នេះ​ខ្ញុំ​កំពុង​ធ្វើ​អនាម័យ ឬ​ធ្វើ​ជីវៈ​សុវត្ថិភាព​ជូន​ប្រជា​កសិករ​មួយ ចំនួន​ដែល​គាត់​មិនសូវ​មាន​បច្ចេកទេស​ក៏​ដូច​ជា​មិនសូវ​មាន​ថ្នាំ​ការពារ​នៅ​ក្នុង​ខេត្តកណ្តាល ។ លោក​បន្ត​ថា ជំងឺផ្តាសាយបក្សី​នេះ យើង​ជឿជាក់​ថា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អាច​ទប់ស្កាត់​បាន ។ វា​មិន​ធ្ងន់ធ្ងរ​ទេ សូ​ម្បី​តែ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ក្រសួង​នៅ​តែ​អាច​ទប់ ស្កាត់​បាន ។ អ៊ីចឹង​ខ្ញុំ​ជឿជាក់​ថា វា​មិន​មាន​ជា​បញ្ហា​អ្វី​នោះ​ទេ ។

ទន្ទឹម​នឹង​ជំងឺផ្តាសាយបក្សី​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​តំបន់​មួយ​នៃ​ខេត្តបាត់ដំបង សព្វ​ថ្ងៃនេះ គេ​សង្កេត​ឃើញ​ថា តម្លៃ​ក៏​ដូច​ជាទី​ផ្សារ​មាន់​ហាក់​មាន​ភាព​ប្រសើរ​ឡើង​ជាង​ពេល​មុន​ៗ​ច្រើន ។ លោក ស្រ៊ុ​ន ពៅ មាន​ប្រសាសន៍​ថា សព្វ​ថ្ងៃនេះ ខ្ញុំ​ជឿជាក់​ថា បងប្អូន​យើង​កំពុង​តែ​ចិញ្ចឹម មាន់ ហើយ​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពុង​នាំ​គ្នា​ហូប​សាច់​មាន់​ឡើង​វិញ ។ សាច់​មាន់​សព្វ​ថ្ងៃនេះ កំពុង​មាន​ទីផ្សារ​ប្រសើរ​ជាង​ពេល​មុន​ច្រើន ។

តួយ៉ាង​កាលពីមុន​មាន់​សាច់​មួយ​គីឡូក្រាម តម្លៃ​ជាង ៣.០០០​រៀល តែ​មក​ដល់​ឥឡូវ​ឡើង​ដល់​ជាង ៥.០០០​រៀល លើស​ពី​នេះ​បើ​មាន់ ៣​សាសន៍​វិញ​ឡើង​ដល់​ពី ៩.០០០ ទៅ ១០.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ។ ដូចនេះ​ខ្ញុំ​ជឿ ជាក់​ថា ការ​ផ្ទុះ​ឡើង​ជំងឺ​ផ្កា​សាយ​បក្សី​នៅ​ក្នុង​កសិដ្ឋាន​ដែល​មាន​មាន់​ជាង ១០០០​ក្បាល​នេះ វា​មិន​មាន​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ទេ ក៏​ប៉ុន្តែ​ការ​ទប់ស្កាត់​របស់​ក្រសួង អគ្គនាយកដ្ឋាន​ក៏​ដូច ជា​សមាគម​កំពុង​តែ​សហការ​យ៉ាង​រឹង​មាំ​ក្នុង​ការ​ទប់ស្កាត់​នូវ​ជំងឺផ្តាសាយបក្សី​នេះ ។

ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា រូ​ម​នេះ​សំណូមពរ​ទៅ​ដល់​ប្រជា​កសិករ​ដែល ចិញ្ចឹម​មាន់​ចូលរួម​ធ្វើ​អនាម័យ​កន្លែង​ចិញ្ចឹម (​ទ្រុង​) ដើម្បី​ទប់ស្កាត់​ជំងឺផ្តាសាយបក្សី ហើយ បើកាលណា​អ្នក​ចិញ្ចឹម​មាន់​ខ្វះ​ថ្នាំ សូម​ទាក់ទង​ទៅ​ខាង​សមាគម​មាន​ថ្នាំ ហើយ​សមាគម​នឹង ចុះ​ទៅ​ជួយ​ធ្វើ​អនាម័យ​ទ្រុង​ឱ្យ​ថែម​ទៀត ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​កំណត់ តំបន់​ជំងឺផ្តាសាយបក្សី​ចំនួន ១​កន្លែង នៅ​ក្នុងភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្ត បាត់ដំបង ។

សេចក្តី​ប្រកាស​បញ្ជាក់​ថា អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រូវ ចាត់វិធានការ​បសុព្យាបាល​នៅ​តំបន់​ផ្ទុះ ជំងឺផ្តាសាយបក្សី​ដែល​មាន​ចែង​ក្នុង​ប្រកា ១ នៃ​សេច ក្តី​ប្រកាស​នេះ និង​អនុលោម​តាម​មាត្រា ១៤ នៃ​ច្បាប់​ស្តី​ពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​៖

១ បំផ្លាញ​ចោល​ចំពោះ​បក្សី​គ្រប់​ប្រភេទ​ក្នុង​តំបន់​ផ្ទុះ ជំងឺ​ទៅ​តាម​វិធាន​បច្ចេកទេស​បសុពេទ្យ​, ២ ផ្អាក​ជា​បណ្តោះអាសន្ន​លើ​ការ​ទិញ ការ​លក់ និង​ការ​ដឹក​ជញ្ជូន​បក្សី​គ្រប់​ប្រភេទ​ចូល ចេញ ឬ ឆ្លងកាត់​ក្នុង​រង្វង់​កាំ​ប្រវែង ៣ គីឡូម៉ែត្រ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ជំងឺ និង​ដាក់​តំបន់​នេះ​ជា​តំបន់ ត្រួតពិនិត្យ​តាមដាន​, ៣ សិក្សា​ស្រាវជ្រាវ​ប្រភេទ​ជំងឺផ្តាសាយបក្សី​ក្នុង​រយៈពេល ៣០​ថ្ងៃ និង ត្រួតពិនិត្យ​ឃ្លាំមើល​ចលនា​បក្សី​ជា​ប្រចាំ​ក្នុង​រង្វង់​ដែល​មាន​កាំ​ប្រវែង ១០​គីឡូម៉ែត្រ​ពី​ចំណុច ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ ។

បើ​តាម​សច​ក្តី​ប្រកាស​ដដែល​សង្កត់ធ្ងន់​ថា ការ​ចិញ្ចឹម ទិញ លក់ និង​ដឹក​ជញ្ជូន​បក្សី​គ្រប់ ប្រភេទ​នៅ​ក្នុង​តំបន់​ផ្ទុះ​ជំងឺផ្តាសាយបក្សី​ដូច​មានចែ​ក្នុង​ប្រកា ១ ខាងលើ​ត្រូវ​ផ្អាក​ជា​បណ្តោះ អាសន្ន ។ ការ​អនុញ្ញាត​ចិញ្ចឹម ទិញ លក់ និង​ដឹក​ជញ្ជូន​បក្សី​ឡើង​វិញ និង​ការ​រំសាយ​តំបន់​ជំងឺ ផ្តាសាយ​បក្សី​ត្រូវ​កំណត់​ដោយ​ប្រកាស​ថ្មី ។ ជន​ណា​ប្រព្រឹត្ត​ល្មើស​នឹង​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ស្តី​ពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ