មន្ទីរពេទ្យស្នងការនគរបាលខេត្តបាត់ដំបងបានសាងសង់រួចរាល់
- បាត់ដំបង
ខេត្តបាត់ដំបង ៖ កាលពីរសៀលថ្ងៃទី១២ មករា ឆ្នាំ ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង…
ខេត្តបាត់ដំបង ៖ កាលពីរសៀលថ្ងៃទី១២ មករា ឆ្នាំ ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង…
ខេត្តបាត់ដំបង ៖ កាលពីរសៀលថ្ងៃទី១២ មករា ឆ្នាំ ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានប្រគល់ឱសថជាច្រើនមុខជូនដល់មន្ទីរពេទ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ក្នុងនោះ មានការចូលរួមក្នុងពិធីប្រគល់ទទួលឱសថនេះ គឺលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង លោក លោកស្រីជាស្នងការរង ព្រមទាំងកងកម្លាំងនគរបាលជាច្រើនរូបផងដែរ ។
ឯកឧត្តម ងួន រតនៈ មានប្រសាសន៍នៅក្នុងពិធីប្រគល់ទទួលឱសថនេះថា នៅថ្ងៃនេះ ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ក៏ដូចក្នុងនាមឯកឧត្តមផ្ទាល់ បានធ្វើការប្រគល់ឱសថមួយចំនួនដល់មន្ទីរពេទ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលទើបនឹងចាប់ផ្តើមដំណើរការពិនិត្យនិងព្យាបាលជំងឺមិនត្រឹមតែកងកម្លាំងនគរបាលប៉ុណ្ណោះទេ តែ មន្ទីរពេទ្យនេះ បានទទួលពិនិត្យនិងព្យបាលជំងឺជូនប្រជាពលរដ្ឋទូទៅផងដែរ ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថាឯកឧត្តម នឹងបន្តផ្តល់នូវឱសថព្រមទាំងសម្ភារៈបរិក្ខានិងមធ្យោបាយផ្សេងៗទៀតជូនដល់មន្ទីរពេទ្យនេះដើម្បីរួមចំណែកធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យបានដំណើរការបម្រើសេវាពិនិត្យនិងព្យាបាលជម្ងឺជូនកងកម្លាំងនគរបាលនិងប្រជាពលរដ្ឋបានល្អប្រសើរនិងប្រកបដោយប្រសិទ្ធិភាព។
មន្ទីរពេទ្យនេះ បានចាប់ផ្តើមសាងសង់នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត បាត់ដំបង លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត សុខ វណ្ណារ៉ា នាយកមន្ទីរពេទ្យយោធភូមិភាគទី៥ (ព២) បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារធ្វើការ ព្រមទាំងអាគារមន្ទីរពេទ្យ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការចូលរួមក្នុងពិធីនេះ មានអស់លោក លោកស្រី ជាម្ចាស់ជំនួយជាសប្បុរសជន ជាស្នងការរង ជាថ្នាក់ដឹកនាំការិយាល័យជំនាញ ព្រមទាំងកងកម្លាំងនគរបាលចំណុះស្នងការដ្ឋានជាច្រើនរូបបានរៀបចំគំរោងផ្តើមកសាងអគារធ្វើការផ្តល់ដល់កងកម្លាំង ។
ដោយលើកគម្រោងសាងសង់អគារ១ខ្នងមានកម្ពស់២ជាន់ ដែលមានបណ្តោយប្រវែង២១.៩ម៉ែត្រ ទទឹងប្រវែង១៤.៥ម៉ែត្រ សម្រាប់សម្រួលការងារមួយចំនួនបន្ថែមទៀតដល់កងកម្លាំងផ្ទៃក្នុង ដែលត្រូវចំណាយថវិកា ប្រមាណ១៦ម៉ឺនដុល្លារ ហើយក៏មានសប្បុរសជនជាម្ចាស់បុរី និងក្រុមហ៊ុនមួយចំនួនកំពុងចូលរួមចំណែករួមគ្នា ក្នុងការជួយសាងសង់បន្ថែមពីព្រោះថវិការបស់អង្គភាពស្នងការដែលមានស្រាប់ដោយចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់ពីថ្ងៃនេះទៅ ត្រូវប្រើពេលវេលាទើបរួចរាល់នាពេលនេះ ។
ចែករំលែកព័តមាននេះ