ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ស៊ីម៉ង់ត៍​បុក​រះ​បន្តបន្ទាប់​ឆក់​យក​ជីវិត​នារី​៣​នាក់​លើ​ផ្លូវ​គួរ​ឱ្យ​អនិច្ចា​!

9 ខែ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​បុក​យ៉ាង​ពេញទំហឹង​ជាមួយនឹង​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ខណៈ​ពេល​រថយន្ត​ហា​យ​ឡែ​ន​ឌ័​របើក​ចេញពី​ស្ថានីយ​ចាក់​ប្រេងឥន្ធនៈ​ក្បែរ​នោះ បណ្តាល​ឱ្យ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ធ្លាក់​ទៅ​ម្ខាង​ផ្លូវ ហើយ​ស្រព​ពេល​នោះ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ក៏​រ៉េ​ចង្កូត​ទៅ​បុក​នឹង​ម៉ូតូ​២​គ្រឿង​ទៀត​ដែល​ឈប់​នៅ​ខាងស្តាំ​ដៃ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នារី​៣​នាក់​ភ្លាម​ៗ​តែ​ម្តង និង​ស្ត្រី​ចំណាស់​ម្នាក់​ទៀត​រង​របួស​បាក់ជើង​ខាងស្តាំ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក…

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​បុក​យ៉ាង​ពេញទំហឹង​ជាមួយនឹង​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ខណៈ​ពេល​រថយន្ត​ហា​យ​ឡែ​ន​ឌ័​របើក​ចេញពី​ស្ថានីយ​ចាក់​ប្រេងឥន្ធនៈ​ក្បែរ​នោះ បណ្តាល​ឱ្យ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ធ្លាក់​ទៅ​ម្ខាង​ផ្លូវ ហើយ​ស្រព​ពេល​នោះ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ក៏​រ៉េ​ចង្កូត​ទៅ​បុក​នឹង​ម៉ូតូ​២​គ្រឿង​ទៀត​ដែល​ឈប់​នៅ​ខាងស្តាំ​ដៃ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នារី​៣​នាក់​ភ្លាម​ៗ​តែ​ម្តង និង​ស្ត្រី​ចំណាស់​ម្នាក់​ទៀត​រង​របួស​បាក់ជើង​ខាងស្តាំ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦២ ស្ថិត​ត​ក្នុងភូមិ​ហ្ម​សែត សង្កាត់​ប៉ា​លហាល ខេត្តព្រះវិហារ ។

Picture

តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ត្រី ឆ​យ បូ​រិ​ន នាយ​សេនាធិការដ្ឋាន នៃ​ស្នងការដ្ឋាន​នគរ​បាល​​ខេត្តព្រះវិហារ បានឱ្យ​ដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១ រវាង​រថយន្ត​ដឹក​ស៊ីម៉ង់ត៍ ពណ៌​កណ្តុរ​ប្រមេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 4A-6332 បើកបរ​មាន​ល្បឿន​លឿន ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បុក​ជាមួយ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ពាក់​ស្លាក​លេខ 2A-6172 ដែល​បើកបរ​ចេញពី​ស្ថានីយ​ចាក់​ប្រេងឥន្ធនៈ​ក្បែរ​នោះ ។

Picture

លោក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យ​ដឹង​បន្ត​ថា ខណៈ​ពេល​រថយន្ត​ហា​យ​ឡែ​ន​ឌ័​របើក​ចេញ​ពី​ស្ថានីយ​ចាក់​ប្រេងឥន្ធនៈ​ឡើង​លើ​ផ្លូវជាតិ​លេខ​៦២ ក៏​ត្រូវ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​មក​បុក​ធ្លាក់​ទៅ​ម្ខាង​ផ្លូវ ហើយ​ស្រប​ពេល​នោះ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ក៏​បាន​រ៉េ​ចង្កូត​ទៅ​បុក​ជាមួយនឹង​ម៉ូតូ​២​គ្រឿង​ផ្សេង​ទៀត​ដែល​ឈប់​នៅ​ខាងស្តាំ​ដៃ បណ្តាល​ឱ្យ​មនុស្ស​ស្រី​៣​នាក់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កើត​ហេតុតែ​ម្តង និង​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ទៀត​រង​របួស​បាក់ជើង​ខាងស្តាំ ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ រីឯ​សាកសព​នារី​រង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​លំនៅ​ឋាន​ផង​ដែរ ។

Picture

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​រួម​មាន​៖ ទី​១-​ឈ្មោះ ឃិ​ន ចាន់​តុលា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​2009 ពណ៌​ខ្មៅ ផ្លា​ក​លេខ ភ្នំពេញ​1N- 0842 (​ខូច​ធ្ងន់​) រស់នៅ​ភូមិ​ហ្ម​សែត សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ (​បាត់បង់​ជីវិត​) ។ ទី​២- ឈ្មោះ តុញ សៅ​លី ភេទ​ស្រី អាយុ​៣០​ឆ្នាំ អ្នក​រួម​ដំណើរ រស់នៅ​ភូមិ​ហ្ម​សែត សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ (​បាត់បង់​ជីវិត​)​។ ទី​៣- ឈ្មោះ ម៉ា​រី ហាន់​ណា ភេទ​ស្រី ជាអ្នក​រួម​ដំណើរ រស់នៅ​ភូមិ​ហ្ម​សែត សង្កាត់​ប៉ា​លហាល (​បាត់បង់​ជីវិត​)​។

Picture

ចំណែក​អ្នកបើកបរ​ម៉ូតូ​ទី​២ ឈ្មោះ អេ​ង ស្រី ភេទស្រី​ អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ហ្ម​សែត សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ (​រង​របួស​បាក់ជើង​ខាងស្តាំ​) បាន​បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​2010 ពណ៌​ខ្មៅ ផ្លា​ក​លេខ ព្រះ​វិហារ 1A 4905 (​ខូចខាត​ស្រាល​) ។ រីឯ​អ្នកបើកប​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ឈ្មោះ ទាវ សុ​ផា​ន់​ណា ភេទ​ប្រុស អាយុ​៧២​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ (​រង​របួសស្រាល​)​។ ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​គេចខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​តែ​ឯកសារ​មួយ​ចំនួន​នៅ​ក្នុង​រថយន្ត និង​វត្ថុ​តាង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ វត្ថុ​តាង​ទាំង​រថយន្ត និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះ​វិហារ និង​ស្រាវជ្រាវ​បន្ត ដើម្បី​រកមុខ​ជន​បង្ក យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។