ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ការ​ធ្វើតេស្ត​ឈាម​ទារក មាន​សារៈសំខាន់​អ្វីខ្លះ​ចំពោះ​ទារក​ទើប​កើត?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី​វេជ្ជបណ្ឌិត ឡឹ​ក ភា​រិ​ទ្ធ ឯកទេស​រោគ​កុមារ​វិទ្យា ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បកស្រាយ​ថា ៖ ការ​ធ្វើតេស្ត​ឈាម​ទារក…

រាជធានី​ភ្នំពេញ ៖ លោកស្រី​វេជ្ជបណ្ឌិត ឡឹ​ក ភា​រិ​ទ្ធ ឯកទេស​រោគ​កុមារ​វិទ្យា ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បកស្រាយ​ថា ៖ ការ​ធ្វើតេស្ត​ឈាម​ទារក ដើម្បី​រក​ជំងឺ​កង្វះ​អរ​មូ​នទី​រ៉ូ​អ៊ី​ត​ពី​កំណើត គឺ​ការ​ធ្វើតេស្ត​ឈាម​តាម​រយៈ​ការ​ជួស​កែងជើង​ទារក ហើយ​ជា​វិធីសាស្ត្រ​ដ៏​សាមញ្ញ​មួយ ដោយ​យក​ឈាម​១-២​តំណក់​ពី​កែងជើង​ទារក ហើយ​ទារក​មិន​ទទួល​ការ​ឈឺចាប់​ទេ ព្រោះ​កន្លែង​នៅ​កែងជើង​ជា​កន្លែង​ដែល​យក​ឈាម​មិន​ឲ្យ​ទារក​ឈឺ​។ តាម​រយៈ​ការ​ពិនិត្យ​ដ៏​សាមញ្ញ​នេះ ទារក​អាច​រួច​ផុត​ពី​ពិការ​ភាព​កាយសម្បទា និង​ស្មារតី​។

លោកស្រី​វេជ្ជបណ្ឌិត ឡឹ​ក ភា​រិ​ទ្ធ បាន​បញ្ជាក់​ថា ៖ ហេតុ​អ្វី​ការ​ធ្វើតេស្ត​នេះ មាន​សារៈសំខាន់​ចំពោះ​ទារក​ទើប​កើត? ៖

  • ការ​ធ្វើតេស្ត​នេះ មាន​សារៈសំខាន់​ណាស់ ព្រោះ​ជំងឺ​នេះ​អាច​ធ្វើ​រោគវិនិច្ឆ័យ​តាមតែ​រយៈ​ការ​យក​ឈាម​ទារក​ទៅ​ពិនិត្យ​មើល ព្រោះ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ ស្តែង​ចេញ​មក​នៅ​ពេល​ទារក​អាយុ​ចាប់ពី​៣​អាទិត្យ ទៅ​១​ខែ ហើយ​រោគ​សញ្ញា​នោះ​ក៏​មាន​ចេញ​ឲ្យ​ច្បាស់​ដែល​អាច​ធ្វើ​ឲ្យ​គ្រូពេទ្យ​ចាប់អារម្មណ៍​នៅ​ពេល​ពិនិត្យ​សុខភាព​ទារក​ច្បាស់​។
  • ការ​ពិនិត្យ​ឈាម​ទារក​ទាក់ទង និង​ការ​ព្យាបាល ព្រោះថា បើ​ទារក​ព្យាបាល​ទាន់​ពេលវេលា លទ្ធផល​ទទួល​បាល​ផល​ល្អ គឺ​ទារក​អាច​រួច​ផុត​ពី​ពិការ​ភាព​ប្រាជ្ញា និង​ស្មារតី​។

ការ​ធ្វើតេស្ត​ត្រូវធ្វើ​យ៉ាងដូចម្តេច?
ការ​ធ្វើតេស្ត ដោយ​ប្រើ​វិធីសាស្ត្រ​ដ៏​សាមញ្ញ​មួយ គឺ​យក​ឈាម​ពី​ការ​ជួស​កែងជើង​ទារក ១​ទៅ​២​ដំណក់ ទៅ​ផ្តិត​លើ​ក្រដាស់​។ ក្រដាស់​តេស្ត​ត្រូវ​ទុកដាក់​ឲ្យ​បាន​ល្អ​រយៈពេល​២៤​ម៉ោង ឲ្យ​ស្ងួត រួច​យក​ទៅ​ដាក់​នៅ​មន្ទីរពិសោធន៍ ដើម្បី​ធ្វើការ​ពិនិត្យ​មើល​។

ការ​ធ្វើតេស្ត​នេះ​ត្រូវធ្វើ​នៅ​ពេល​ណា?
ការ​ធ្វើតេស្ត​នេះ មាន​ប្រសិទ្ធ​ភាពល្អ គឺ​ធ្វើ​នៅ​ចន្លោះ​ទារក​មាន​អាយុ​ចាប់ពី​៤៨​ម៉ោង ទៅ ៧២​ម៉ោង ក្រោយ​កើត​។

តើ​ពេល​ណា​យើង​អាច​ដឹង​ពី​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​នេះ?
លទ្ធផល​អាច​ទទួល​បាន​ក្នុង​រយៈពេល​៥​ថ្ងៃ​នៃ​ធ្វើការ​។

  • លទ្ធផល​វិជ្ជមាន​៖ មាន​ន័យ​ថា ទារក​ប្រឈម​នឹង​ជំងឺ​មេតា​បូ​លិ​ក​ខ្ពស់
  • លទ្ធផល​អវិជ្ជមានៈ មិន​ន័យ​ថា ទារក​មិន​ប្រឈម​នឹង​ជំងឺ​មេតា​បូ​លិ​ក​ទេ​។

អ្វី​ដែល​គួរ​ធ្វើ បន្ទាប់​ពី​លទ្ធផល​វិជ្ជមាន?
បើ​លទ្ធផល​តេស្ត​បង្ហាញ​ថា វិជ្ជមាន យើង​ត្រូវធ្វើ​តេស្ត​ម្តងទៀត ដើម្បី​បញ្ជាក់​ពី​លទ្ធផល​តេស្ត​ជា​លើក​ទី​២ និង​ដើម្បី​ធ្វើការ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​។ ការ​ព្យាបាល​ជំងឺ​មេតា​បូ​លិ​ក​មាន​រយៈ​ពេល​យូរ ហើយ​ការ​តាមដាន​ក៏​ដូច​គ្នា​ដែរ ដែល​ជា​លទ្ធផល​កូន​របស់​លោក​អ្នក មាន​ប្រាជ្ញា​ស្មារតី​ឆ្លាត​វៃ​ដូច​ធម្មតា​។

សូម​យកចិត្តទុកដាក់​ចំពោះ​បុត្រ​ធីតា​លោក​អ្នក ជៀសវាង​កើត​ជំងឺ​មេតា​បូ​លិ​ក​នេះ និង​ហួស​ពេល​វេលា​។

លោកស្រី​វេជ្ជបណ្ឌិត ឡឹ​ក ភា​រិ​ទ្ធ ឯកទេស​រោគ​កុមារ​វិទ្យា ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក៏​បាន​រំលឹក​ថា ៖ ផ្នែក​សម្រាល និង​ផ្នែក​សង្គ្រោះ​ទារក នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មាន​ក្រុម​គ្រូពេទ្យ​ជំនាញ និង​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើប​ៗ ត្រៀម​ជួយ​សង្គ្រោះ​កូន​របស់​លោក​អ្នក ប្រកបដោយ​ជោគជ័យ និង​ទំនុកចិត្ត​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ