រាជធានីភ្នំពេញ ៖ realme ជាម៉ាកស្មាតហ្វូន ដែលមានការរីកចម្រើនឆាប់រហ័សបំផុតសព្វថ្ងៃ នេះ បានដាក់ប្រកាសផ្លូវការនូវ realme C17 ដែលមានអេក្រង់រលូន 90Hz ជាមួយកាមេរ៉ា ទម្លុះអេក្រង់ ថាមពលថ្មធំ 5000mAh កាមេរ៉ា AI 4 គ្រាប់ ។ វាត្រូវបានគេរចនាឡើងដើម្បី បង្កើនបទពិសោធន៍នៃ realme C series និងនាំមកនូវភាពភ្ញាក់ផ្អើលដែលមិនធ្លាប់មាន ពីមុនសម្រាប់យុវវ័យ ។
ជាមួយនឹងស្មារតី Dare to leap realme C17 គឺជាម៉ូឌែលទី ១ ដែលមានបំពាក់ជាមួយនឹងអេក្រង់រលូន 90Hz នៅក្នុងជួរតម្លៃ ២០៩ដុល្លារ ដែលនឹងផ្តល់បទពិសោធន៍កាន់តែរលូន ជាងមុន ។ លើសពីនេះទៅទៀត realme ក៏មានគោលបំណងដើម្បីលើកទឹកចិត្តដល់យុវជន ឲ្យ «ហ៊ាន» ខិតខំដើម្បីឲ្យជីវិតទទួលបានភាពរលូនរីកចម្រើនទៅមុខ ទោះបីជាត្រូវជួបប្រទះ ឧសគ្គយ៉ាងណាក៏ដោយ ។ ជាមួយនឹងការតស៊ូ និងភាពក្លាហាន ភាពជោគជ័យនៅកាន់តែ ជិតយើង ។

ឆ្ពោះទៅមុខជាមួយនឹងអេក្រង់រលូន 90Hz កាមេរ៉ាទម្លុះអេក្រង់ និងកាមេរ៉ា AI 4 គ្រាប់ realme C17 បំពាក់មកជាមួយអេក្រង់រលូន 90Hz ទំហំ ៦.៥ អ៊ីញ និងល្បឿនប៉ះបញ្ជារ 120Hz ធ្វើឲ្យ រាល់ការប៉ះបញ្ជារពិតជារអិល ។ អេក្រង់ 90Hz មានល្បឿនអេក្រង់លឿនជាងអេក្រង់ 60Hz ធម្មតារហូតដល់ 50% ដែលលទ្ធផលធ្វើឲ្យមានបទពិសោធន៍មើលឃើញច្បាស់ និងរលូន ។ ដោយបំពាក់កាមេរ៉ាទម្លុះអេក្រង់ realme C17 មានសមាមាត្រអេក្រង់រហូតដល់ 90% នៃតួខ្លួន វាធ្វើឲ្យបទពិសោធន៍នៃការកម្សាន្តកាន់តែអស្ចារ្យសម្រាប់យុវវ័យ ។

realme C17 ថែមទាំងមានបំពាក់កាមេរ៉ា AI 4 គ្រាប់ ដែលកាមេរ៉ាគោល 13MP f/2.0 ធ្វើអោយ រូបភាពកាន់តែភ្លឺច្បាស់ ។ កាមេរ៉ាទី 2 ជាប្រភេទលែនថតប្លង់ទូលាយ 119° ដែលអាចថត ទេសភាព និងអាគារធំៗកាន់តែស្អាត ។ កាមេរ៉ាទី 3 ជាប្រភេទលែនថតប្លង់ជិត «ម៉ាក្រូលែន» ដែលអាចថតបានចំនុចលម្អិតដែលជិតរហូតដល់ 4cm និងកាមេរ៉ាទី 4 ជាប្រភេទលែន សខ្មៅ “B&W Portrait” សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ ដែលមាន គុណភាពខ្ពស់ ។ ដោយមាន ជំនួយពីមុខងារ Super Nightscape realme C17 អាចថតរូបភាពពេលយប់បានយ៉ាងស្រស់ ស្អាត ។
សមត្ថភាពខ្លាំង ថាមពលថ្មធំ ៖ realme C17 មានសមត្ថភាពខ្លាំង អាចបំពេញនូវតម្រូវការប្រ ចាំថ្ងៃរបស់អ្នកបានយ៉ាងល្អ ។ វាមានបំពាក់នូវបន្ទះឈីប Snapdragon 460 និងជាជម្រើស ដ៏ល្អ សម្រាប់បទពិសោធន៍លេងហ្គេមយ៉ាងរលូន ។ វាថែមទាំងអាចដាក់បាន Sim 2 និងអាច បន្ថែម Memory Card បានរហូតដល់ 256GB ។ realme C17 រត់ដោយ realme UI ដែលពេញ និយមបំផុត នាំមកនូវការកម្សាន្តឥតដែនកំណត់ ។

ដោយបន្តនូវគុណសម្បត្តិថាមពលថ្មធំ នៃ C series, realme C17 ក៏មានបំពាក់ថាមពលថ្មធំ 5000mAh និងការសាកលឿន18W ។ ដូចនេះ វាអាចទុក Standby បាន 34 ថ្ងៃ និងអាច និយាយទូរស័ព្ទបាន 35.7ម៉ោង ហើយអាចសាកថ្មបាន 33% ក្នុងរយៈពេល 30 នាទី ។ វាមានមុខងារបង្កើនប្រសិទ្ធភាពនិងសន្សំសំចៃថ្ម ។ ដូច្នេះ អ្នកអាចប្រើប្រាស់ថ្មត្រឹមតែ 5% សម្រាប់ការលេង WhatsApp ជិត1.2 ម៉ោង ។
ការរចនាដ៏ពេញនិយម និងគុណភាពខ្ពស់ ៖ ក្នុងនាមជាក្រុមហ៊ុនពេញនិយមផ្នែកបច្ចេកវិទ្យា realme បានយកចិត្តទុកដាក់ផ្តោតទៅលើការនាំចូលថ្មី នៃវិស័យបច្ចេកវិទ្យា ហើយដែលខុស គ្នាពី C series ម៉ូឌែលដទៃនោះគឺ realme បានបំផុសគំនិតដោយ «ភ្នែកឆ្មា» បង្ហាញពីអារម្ម ណ៍អាថ៍កំបាំងនៃវត្ថុមានតម្លៃ ហើយអ្នកនឹងមិននឹកស្មាននោះទេថាវាមានតម្លៃត្រឹម ២០៩ ដុល្លារ ។

realme មានពីរពណ៌សម្រាប់ជ្រើសរើសដែលមានពណ៌ខៀវ “Navy Blue” និងពណ៌បៃតង “Lake Green” ដែលមានចំណាំងផ្លាតពន្លឺជះចេញមកយ៉ាងស្រស់ស្អាត នាំមកនូវអារម្មណ៍ ដ៏ប្លែក ។ វាថែមទាំងមានតួរខ្លួនស្តើង និងទម្ងន់ស្រាល ត្រឹមតែ 188g និង 8.5mm តែប៉ុណ្ណោះ ។
វាជាជម្រើសដ៏ល្អបំផុតសម្រាប់យុវវ័យ realme C17 គឺស័ក្តិសមខ្លាំងណាស់ដែលមាន អេក្រង់រលូន 90Hz ជាមួយកាមេរ៉ាទម្លុះអេក្រង់ មានគុណភាពល្អជាងផលិតផល ក្នុងជួរ តម្លៃដូចគ្នា ហើយវាត្រូវបានបំផុសគំនិតដោយ «ភ្នែកឆ្មា» និងមានកាមេរ៉ា AI 4 គ្រាប់ realme C17 ដាក់លក់ក្នុងតម្លៃពិសេសត្រឹមតែ ២០៩ដុល្លារ និងមានការដាក់លក់លើកដំបូងនៅ ថ្ងៃទី ៨ខែមករាខាងមុខនេះ ៕ ដោយសហការ
ចែករំលែកព័តមាននេះ