សម្តែងនៅជប៉ុន1ខែពន្លកស្នេហ៍ធី ណាតាដុះឡើង
រាជធានីភ្នំពេញ ៖ តារាចម្រៀងកញ្ញាធី ណាតា បានដកថយពីអាជីពសិល្បៈងាកទៅយកចិត្តទុកដាក់លើមុខរបរលក់ផលិតផលខាងរក្សាសម្រស់មកពីប្រទេសអូស្ត្រាលីវិញ ។ ចំពោះរឿងស្នេហា ធី ណាតា
រាជធានីភ្នំពេញ ៖ តារាចម្រៀងកញ្ញាធី ណាតា បានដកថយពីអាជីពសិល្បៈងាកទៅយកចិត្តទុកដាក់លើមុខរបរលក់ផលិតផលខាងរក្សាសម្រស់មកពីប្រទេសអូស្ត្រាលីវិញ ។ ចំពោះរឿងស្នេហា ធី ណាតា
រាជធានីភ្នំពេញ ៖ តារាចម្រៀងកញ្ញាធី ណាតា បានដកថយពីអាជីពសិល្បៈងាកទៅយកចិត្តទុកដាក់លើមុខរបរលក់ផលិតផលខាងរក្សាសម្រស់មកពីប្រទេសអូស្ត្រាលីវិញ ។ ចំពោះរឿងស្នេហា ធី ណាតា មានម្ចាស់ចិត្តជាបុរសរស់នៅប្រទេសជប៉ុន ។ កំណើតស្នេហ៍នេះកើតឡើងគ្រាដែលធី ណាតា ទៅច្រៀងនៅទីនោះ ។
កញ្ញាធី ណាតា កាលពីពេល ថ្មីៗកន្លងមកទទួលស្គាល់ថា «នាងខ្ញុំមានគូស្នេហ៍នៅប្រទេសជប៉ុនមែន ។ នាងខ្ញុំជាប់ចិត្ត ជាប់ស្នេហ៍ជាមួយបុរសរស់នៅប្រទេសជប៉ុននាឱកាសដែលនាងខ្ញុំសម្តែងនៅទីនោះនាពេលកន្លងមក ។ នាងខ្ញុំមិនដឹងនិយាយបែបណាទេ ព្រោះនេះប្រហែលជានិស្ស័យដោយសារតែ១ខែនៅទីនោះនាងខ្ញុំអាចបាក់ចិត្តស្រឡាញ់គេ ហើយគេក៏មានចិត្តស្រឡាញ់នាងខ្ញុំវិញដែរទើបនាងខ្ញុំជឿលើនិស្ស័យរបស់មនុស្ស »។
កត្តាដែលអាចក្លាយជាគូស្នេហ៍ ឬគូសង្សារនឹងគ្នាបាន ដោយសារតែអំឡុងពេលធី ណាតា សម្តែងនៅប្រទេសជប៉ុនកន្លងទៅ បុរសនោះបានជួយនាំនាងទៅតំបន់នេះតំបន់នោះ។ គេធ្វើខ្លួនដូចជាមគ្គុទេ្ទសក៍ទេសចរជួយណែនាំប្រាប់ណាតាថា ទីកន្លែងនេះជាអ្វី កន្លែងនោះជាអ្វី មានប្រវត្តិបែបណា ។ គេប្រាប់ទាំងអស់ឱ្យណាតាដឹងពីអ្វីដែលមាននៅប្រទេសជប៉ុន ។
ចាកចេញពីប្រទេសកំណើតឆ្ងាយពីបងប្អូនមានអារម្មណ៍ថាឯកោណាស់ ដល់ពេលឃើញកាយវិការអ្នកផ្សេងបារម្ភ យកចិត្តទុកដាក់ ពីខ្លួនទើបធ្វើឱ្យណាតាទន់ចិត្ត ។ ណាតានិយាយថា «យើងគ្មានត្រូវជាសាច់ញាតិអ្វីនឹងគ្នាទាល់តែសោះ តែគាត់ជួយយើង មើលថែក្រុមពួកយើងដូចបងប្អូន នេះហើយជាចំណុចល្អដែលបណ្តាលឱ្យក្លាយជាសង្សារនឹងគ្នា » ។
បុរសនោះជាជនជាតិខ្មែរធ្វើការនៅជប៉ុន មានអាយុជិត៣០ឆ្នាំ និងមានបងប្អូនសុទ្ធតែជាអ្នករស់នៅភ្នំពេញ ប្រកបរបរជាអ្នកជំនួញ ។
គូស្នេហ៍នេះណាតាថាមានលក្ខណៈគ្រប់យ៉ាងដែលនាងពេញចិត្ត ប៉ុន្តែគ្រាន់តែសុំស្គាល់ចិត្តគ្នាសិនប៉ុណ្ណោះ បើទៅថ្ងៃក្រោយទាំងពីរនាក់ឆ្លងដល់រៀបអាពាហ៍ពិពាហ៍ត្រូវនិយាយគ្នាឱ្យច្បាស់តើរស់នៅទីណា ។ បើគេចង់ធានាណាតាទៅរស់នៅប្រទេសជប៉ុនវាជាបញ្ហាមួយ ព្រោះនាងមិនចង់ចាកចេញពីស្រុកកំណើត ឬមិនចង់រស់នៅស្រុកគេទេ ។ ពេលនេះ អ្វីៗល្អទាំងអស់ នៅទើសទាល់តែទីកន្លែងត្រូវរស់នៅ ។ «បើចិត្តខ្ញុំគឺចង់នៅប្រទេសខ្មែរព្រោះស្រឡាញ់ទឹកដីខ្មែរមានបងប្អូននៅទីនេះ និងមានការងារធ្វើ ទើបមិនចង់ចាកចេញពីស្រុកកំណើតពោរពេញដោយទេសភាព ស្អាតៗ ។ ទោះជាយ៉ាងណាក្តី នាងខ្ញុំមិនហ៊ានបង្ខំដែរព្រោះទម្លាប់គាត់រស់នៅទីនោះស៊ាំទៅហើយ ម្យ៉ាងការងារក៏មានធ្វើនៅទីនោះដែរ ទើបចេះតែមិនចង់ប្រកែកពីបញ្ហានេះក្រៅពីជួយពន្យល់គ្នាប៉ុណ្ណោះ »។
ធី ណាតា ពេលនេះមិនទាន់ប្រកាសថា លាឈប់ពីអាជីពសិល្បៈទាំងស្រុងទេ ។ ណាតាបាត់មុខសម្តែងក្នុងពិភពសិល្បៈដោយសារតែងាកទៅពង្រឹងមុខរបរលក់ផលិតផលថែរក្សាសម្រស់នាំចូលពីប្រទេសអូស្ត្រាលីតាមប្រព័ន្ធអនឡាញ ។ មុខរបរថ្មីនេះណាតាស្គាល់គ្នាជាមួយអ្នករស់នៅប្រទេសអូស្ត្រាលី ហើយគេឱ្យនាងជាអ្នកគ្រប់គ្រង មើលការខុសត្រូវ និងផ្តល់ប្រាក់ខែឱ្យ ។ ណាតាត្រូវជួយពន្យល់ប្រាប់ដល់អតិថិជនពីសារសំខាន់នៃប្រភេទផលិតផល នីមួយៗ ។ អាជីពសិល្បៈនាពេលនេះណាតានៅទទួលឡើងច្រៀងតាមស្ថានីយទូរទស្សន៍ដូចមុនសិន បើមានពេលទំនេរ ។
កញ្ញាធី ណាតា ព្រួយចិត្តនៅពេលនាងបាត់មុខយូរធ្វើឱ្យកេរ្តិ៍ឈ្មោះកាន់តែស្រកស្រុតទៅ ៕
ចែករំលែកព័តមាននេះ