ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​គណបក្ស​កុំ​មុ​យ​នី​ស្ត​ចិន​មាន​ជិត​88​លាន​នាក់

8 ឆ្នាំ មុន

កាលពី​ពេល ថ្មី​ៗ​កន្លង​មក អាជ្ញាធរ​ចិន​បាន​បង្ហាញ​តួលេខ​របស់​សមាជិក​គណបក្ស​កុំ​មុ​យ​នី​ស្ត​កើនឡើង​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​២០១៤ ដោយ​មាន​ចំនួន​សរុប​ជិត​៨៨​លាន​នាក់ និង​ចាប់ពី​ពេល​នេះ​តទៅ នឹង​សង្កត់ធ្ងន់​លើ​ការ​

កាលពី​ពេល ថ្មី​ៗ​កន្លង​មក អាជ្ញាធរ​ចិន​បាន​បង្ហាញ​តួលេខ​របស់​សមាជិក​គណបក្ស​កុំ​មុ​យ​នី​ស្ត​កើនឡើង​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​២០១៤ ដោយ​មាន​ចំនួន​សរុប​ជិត​៨៨​លាន​នាក់ និង​ចាប់ពី​ពេល​នេះ​តទៅ នឹង​សង្កត់ធ្ងន់​លើ​ការ​គ្រប់គ្រង​គុណភាព ដើម្បី​បង្កើន​អំណាច និង​ភាពរឹងមាំ ត្រៀម​ប្រារព្ធ​ខួបកំណើត​បក្ស​ឆ្នាំ​ទី​៩៥ ។

តាម​សេចក្តីថ្លែងការណ៍​របស់​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​កាលពី​ថ្ងៃ​ទី​២៩ មិថុនា ២០១៥ បញ្ជាក់​ថា ក្នុង​ឆ្នាំ​កន្លង​មក គណបក្ស​បាន​ទទួល​សមាជិក​ថ្មី​ជា​២,៥០៧​លាន​នាក់ ដោយ​បណ្តា​សមាជិក​ថ្មី​នោះ រួម​មាន​បុគ្គលិក​មាន​អាយុ​ទាប​ជាង​៣៥​ឆ្នាំ ប្រហែល​១,៧​លាន​នាក់ និង​ជិត​៣៩% នៃ​សមាជិក​ថ្មី ឆ្លងកាត់​ការ​សិក្សា​ថ្នាក់ឧត្តម​សិក្សា​។

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួ របស់​ចិន​ផ្សាយ​ថា គណៈកម្មាធិការ​គណបក្ស​កុំ​មុ​យ​នី​ស្ត​ចិន​បាន​រិះគន់​វិធីសាស្ត្រ​គ្រប់គ្រង​ពី​កំណើន​របស់​សមាជិក​គណបក្ស​ដើម្បី​បង្កើន និង​អភិវឌ្ឍ​គុណភាព​ដែល​មាន​ប្រហែល​៧% នៃ​ចំនួន​ប្រជាជន​សរុប​នៅ​ទូ​ទាំង​ប្រទេស​១៣៧០​លាន​នាក់ ។

របាយការណ៍​បញ្ជាក់​ថា គណបក្ស​កុំ​មុ​យ​នី​ស្ត​ចិន​បាន​កាន់​អំណាច​ដឹកនាំ​ប្រទេស​តាំងពី​ឆ្នាំ​១៩២១ និង​ទើប​ប្រារព្ធ​ពិធី​គម្រប់​ខួប​ឆ្នាំ​៩៤ កាលពី​ថ្ងៃ​ទី​១ កក្កដា ២០១៥ ដោយ​បង្ហាញ​ពី​តួលេខ​ចំនួន​សមាជិក​នៅ​ក្នុង​បក្ស​ទុកជា​កម្លាំង​ច​លករ និង​ភាពរឹងមាំ​ដែល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​មាន​កំណើន​ខ្ពស់ ។ ការ​ចូល​ជា​សមាជិក​ក្នុង​គណបក្ស​កុំ​មុ​យ​នី​ស្ត​ចិន ចាត់​ទុក​ថា​ជា​បំណងប្រាថ្នា​មួយ​របស់​ពលរដ្ឋ​ចិន​ដែល​អាច​នាំ​មក​នូវ​ផលប្រយោជន៍ និង​សែស្រឡាយ​លើ​ការ​ទាក់ទង​ផ្នែក​ជំនាញ និង ផ្សេង​ៗ​ទៀត រួម​ទាំង​មាន​កិត្តិយស និង​មុខមាត់​នៅ​ក្នុង​សង្គម​ដោយសារ​តែ​មាន​សម្ព័ន្ធភាព​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស ។

ចាប់តាំងពី​លោក​ស៊ី​ជិន​ពីង ចូល​កាន់​អំណាច​នៅ​ក្នុង​គណបក្ស​កុំ​មុ​យ​នី​ស្ត​មក មាន​បម្រែបម្រួល​សង្គម​ពិសេស​គឺ​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ដោយ​មេដឹកនាំ​ចិន​រូប​នេះ បាន​ព្រមាន​ថា​វា​ជា​ឧបសគ្គ​បំផ្លិចបំផ្លាញ​អំណាច និង​ការ​ដឹកនាំ​ប្រទេស ៕