ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ ៣៤ខ្សែ និងហេដ្ឋារចនា​សម្ព័ន្ធនានា ក្នុងខេត្តព្រះសីហនុ នឹងរួចរាល់មុនចូលឆ្នាំ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ លោក​ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម…

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ លោក​ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការ​ជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានដឹកនាំប្រតិភូអន្តរក្រសួង ដែលមានលោក​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក​បណ្ឌិតសភាចារ្យ ហ៊ឹង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការ លោក​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរដោយលោក​ គួច ចំរើន អភិបាលនៃ​គណៈអភិបាលខេត្តព្រះសីហនុ អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុងចំនួន ៣៤ខ្សែ និងហេដ្ឋារចនា សម័្ពន្ធមួយចំនួនទៀត នៅខេត្ត ដែលមានដូចជា ការរៀបចំសួនច្បារ ការដាំដើមឈើ ការ​បំពាក់​អំពូល​ភ្លើង និង​ការរៀបចំ​ក្រាលថ្ម ក្រានីត ជាដើម ។

នាឱកាសនោះ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានពិនិត្យមើល ទីតាំងអាងចម្រោះប្រព្រឹត្តិកម្មទឹកកខ្វក់ ដើម្បីធ្វើយ៉ាងណាពន្លឿនឲ្យបានឆាប់រួចរាល់ បញ្ចៀសបាននូវការ បង្ហូរ ទឹកកខ្វក់ចូលទៅក្នុងសមុទ្រដែលបង្កឲ្យប៉ះ ពាល់ដល់បរិស្ថានតំបន់ឆ្នេរ។

លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានជំរុញឲ្យក្រុមការជំនាញយកចិត្តទុកដាក់ ក្នុងការស្ថាបនាផ្លូវទាំងអស់ ត្រូវឱ្យទៅតាមស្តង់ដារលក្ខណៈ​បច្ចេកទេស មានគុណភាព សោភណ​ភាព ជាប់បានយូរអង្វែងបម្រើដល់ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ​ភ្ញៀវទេសចរ ក៏ដូចជាអ្នកវិនិយោគ មកបណ្ដាក់ទុននៅក្នុងខេត្តព្រះសីហនុ មានភាពងាយស្រួល។

គួរបញ្ជាក់ថា គម្រោងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ បានចាប់ផ្តើមអ៊ុតកៅស៊ូបេទីមីន័រកម្រាស់ ០,០៧ ម៉ែត្រ បន្ថែមពីលើបេតុង ដែលបានចាក់រួច ជាបន្តបន្ទាប់ មានកម្រាស់ ០,២៥ម៉ែត្រ ដែលគិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២០នេះ សំរេចបានលទ្ធផល ដូចជា៖

-ការងារប្រព័ន្ធលូរណប សម្រេចបាន ១០០%

-ការងារអ៊ុតកៅស៊ូ AC សម្រេចបាន ២០.៩០%

-ការងារក្រាលកម្រាលថ្មក្រានីត សម្រេចបាន ៩២.៤៣%

-ការងាររៀបខឿនថ្មក្រានីត សម្រេចបាន ៩៣.៧៥%

-ការងារដំឡើងបង្គោលអំពូលភ្លើងសម្រេចបាន ៩៣.០៥

-ការងារដំឡើងអំពូលភ្លើងសម្រេចបាន ៩១.២៥%

-ការដាំដើមឈើសម្រេចបាន ៨៦.១៩% ។

គម្រោងស្ថាបនាផ្លូវទាំង ៣៤ ខ្សែ គ្រោងនឹងបញ្ចប់ឲ្យរួចរាល់នៅមុនឱកាស​នៃពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ​២០២១ ខាងមុខនេះ។ ដូចនេះ ខេត្តព្រះសីហនុ និងមានសោភណភាព ភ្លើង ផ្លូវ សួនច្បារ ការដាំដើមឈើ អាងចម្រោះ​ប្រព្រឹត្តិកម្មទឹកកខ្វក់ មិនឲ្យហូរចូល ទៅក្នុងសមុទ្រ ដែលបង្កឲ្យ​ប៉ះពាល់ដល់បរិស្ថានតំបន់ឆ្នេរ៕ ដោយ៖ ឈុន គឹមហៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ