ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់​នាក់​របួស​២​នាក់ បណ្ដាល​ពី​រថយន្ត​បុក​ម៉ូតូ​២​គ្រឿង​បន្តបន្ទាប់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មនា​ជ័យ ៖ មាន​មនុស្ស​ចំនួន​០៣​នាក់​បាន​រង​របួសធ្ងន់​ក្រោយមក​ម្នាក់​បាន​ស្លាប់ និង​០២​នាក់​ទៀត​បាន​រង​របួសស្រាល ដោយសារ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ បុក​ជាមួយ​ម៉ូតូ​០២​គ្រឿង​បន្តបន្ទាប់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦…

ខេត្ត​បន្ទាយ​មនា​ជ័យ ៖ មាន​មនុស្ស​ចំនួន​០៣​នាក់​បាន​រង​របួសធ្ងន់​ក្រោយមក​ម្នាក់​បាន​ស្លាប់ និង​០២​នាក់​ទៀត​បាន​រង​របួសស្រាល ដោយសារ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ បុក​ជាមួយ​ម៉ូតូ​០២​គ្រឿង​បន្តបន្ទាប់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦​អា ចំណុច​ទល់មុខ​វិទ្យាល័យ​ស្វាយចេក ក្នុងភូមិ​ស្ទឹង​រលួស ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយ​រង​ការិយាល័យ នគរបាល​ជើង​គោក​ខេត្ត បាន​ឲ្យ​ដឹង​ថា​៖ ដំបូង​មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប​.​មាន​ជ័យ 1H-1635 បើកបរ​ដោយ​ឈ្មោះ​ឌី ណា​បី​ន​កា ភេទ​ស្រី អាយុ​១៧​ឆ្នាំ មាន​អ្នក​រួម​ដំណើ​ម្នាក់​ឈ្មោះ ដា លី​កា ភេទ​ស្រី​អាយុ​១៦​ឆ្នាំ​។ ទាំង​០២​នាក់​នៅ​ភូមិ​កំណប់ ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។

ពេល​មក​ដល់​ចំណុច​កើតហេតុ​ទល់មុខ​វិទ្យាល័យ​ស្វាយចេក​ក្នុងភូមិ​ស្ទឹង​រលួស ឃុំ​រលួស ម៉ូតូ​បាន​ប្តូរ​គន្លង​ទិស​បត់​ឆ្វេង ស្រប​ពេល​នោះ​មាន​រថយន្ត​០១​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 2B-1958 បើកបរ​ដោយ​ឈ្មោះ​(​មិន​ស្គាល់​អត្តសញ្ញាណ​) បុក​ប៉ះ បណ្តាល​ឲ្យ​រង​របួសស្រាល​ទាំង​០២​នាក់​។ បន្ទាប់​មក​រថយន្ត​បាន​បន្ត​ទៅ​បុក​ជាមួយ​ម៉ូតូ​០១​គ្រឿង​ទៀត​ក្នុង​ទិស​ដៅ​ច្រាស​គ្នា​ពី​ជើង​ទៅ​ត្បូង ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1C-2831​បើកបរ​ដោយ​ឈ្មោះ បាន ជុំ ហៅ ជី​ន​ហុ​ន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ អតីត​ជា​យោធា​ចូល​និវត្តន៍ រង​របួស​បាក់ជើង​ក្រោយមក​បាន​ស្លាប់ និង​អ្នក​រួម​ដំណើ​0២​នាក់​ម្នាក់​ឈ្មោះ ស្មាន ឆាន់ ភេទ​ស្រី អាយុ​៦៣​ឆ្នាំ របួស​បាក់ជើង​ស្ដាំ​0២​កំណាត់ និង​ម្នាក់​ទៀត ឈ្មោះ យុង ឌី ភេទ​ស្រី អាយុ​0៧​ឆ្នាំ របួស​បែកក្បាល​។

ជន​រង​គ្រោះ​ទាំង​០៣​នាក់​នេះ មាន​ទីលំនៅ​ភូមិ​បារាយណ៍ ឃុំ​តា​ផូ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ វត្ថុ​តាង​ម៉ូតូ និង​រថយន្ត​ត្រូវ​បាន​នគរបាល​ជំនាញ​ចរាចរណ៍​ស្រុក​ស្វាយចេក យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ចំណែក​អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​សាកសព​បាន​ប្រគល់​ជូន​សាច់ញាតិ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ ណុ​ប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ