ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពេល​ជួប​ឧ​ប្ប​តិ្ត​ហេតុ​ភ្លើង​ឆេះ​ផ្ទះ​តើ​អ្នក​គប្បី​អនុវត្ត​ដូច​ម្តេច?

8 ឆ្នាំ មុន

បើ​អ្នក​ជួប​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​ត្រូវ​ប្រតិបត្តិការ​ឲ្យ​បាន​រហ័ស​បំផុត​ទាក់ទង​ទៅ​ក្រុម​សង្គ្រោះ​បន្ទាន់ គឺ​ហាម​ចូល​ទៅ​ក្នុង​បន្ទប់ ឬ​អគារ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​តែ​ម្នាក់ឯង​ដាច់ខាត​ហើយ​នៅ​ពេល​ចូល​ទៅ​ក្នុង​បរិវេណ​

បើ​អ្នក​ជួប​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​ត្រូវ​ប្រតិបត្តិការ​ឲ្យ​បាន​រហ័ស​បំផុត​ទាក់ទង​ទៅ​ក្រុម​សង្គ្រោះ​បន្ទាន់ គឺ​ហាម​ចូល​ទៅ​ក្នុង​បន្ទប់ ឬ​អគារ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​តែ​ម្នាក់ឯង​ដាច់ខាត​ហើយ​នៅ​ពេល​ចូល​ទៅ​ក្នុង​បរិវេណ​ដែល​មាន​ភ្លើង​ឆេះ​ត្រូវ​មាន​ឧបករណ៍​ជួយ​ដកដង្ហើម​ជំនួយ​ផង​ចៀសវាង​ស្ទះផ្លូវ​ដង្ហើម​ខណៈ​ចំហាយភ្លើង និង​ចំហួល​ផ្សែង​បុក​សំដៅ​មក​ខ្លាំង ។

គ្រោះថ្នាក់​មិន​បាន​កើត​ចេញពី​ផ្សែងភ្លើង​តែ​ម្យ៉ាង​នោះ​ទេ អំណាច​ភ្លើង​អាច​ឆេះ​រាលដាល​ចូល​មក​ដល់​ខ្លួន​អ្នក​យ៉ាង​ឆាប់រហ័ស ហើយ​អ្នក​អាច​ត្រូវ​ភ្លើង​ឆេះ​ដែរ​ក៏​ថា​បាន ។ គ្រឿងសង្ហារិម​សម័យ​ថ្មី​ជា​ច្រើន​ប្រភេទ អាច​បង្ក​ជា​ផ្សែង​ពិស​នៅ​ពេល​ត្រូវ​ភ្លើង​ឆាបឆេះ ហើយ​ផ្សែង​ពិស​ទាំងនេះ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន ។ 

នៅ​ពេល​ដែល​មាន​ហេតុការណ៍​នេះ​កើតឡើង ត្រូវ​បញ្ជូន​អ្នក​របួស​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​។ ជា​ធម្មតា អ្នក​ចាំបាច់​ត្រូវ​ប្រើ​រថយន្ត​ពេទ្យ​ក្នុង​ការ​ដឹក​អ្នក​របួស ដែល​មាន​អាការ​ធ្ងន់ធ្ងរ​ទៅ​កាន់​មន្ទីរពេទ្យ ។ អាការ​ធ្ងន់ធ្ងរ​ទាំងនេះ​អាច​ធ្វើ​ឲ្យ​បេះដូង​មិន​ដំណើរការ ដោយសារ​តែ​បាញ់​ឈាម​ចេញ​ច្រើន បាត់បង់​ស្មារតី ទោះជា​រលាក​ត្រឹម​ដៃ​ក៏​ដោយ​ក៏​ត្រូវ​បញ្ជូន​គេ​ទៅ​មន្ទីរពេទ្យ​ភ្លាម​ក្រែង​ផ្សែង​ពិស​ជ្រាប​ចូល​បេះដូង​៕​