ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​យក្ស​56,7​គីឡូម៉ែត្រ​របស់​ចិន​រួចរាល់​នៅ​ឆ្នាំ​2021

8 ឆ្នាំ មុន

នៅ​ឆ្នាំ​២០២១ ប្រទេស​ចិន​នឹង​បញ្ចប់​គម្រោង​សាង់សង់​ស្ពាន​ធ្វើ​ដំណើរ​ទៅ​ទិស​ខាងជើង​ប្រទេស​ពី​ទីក្រុង Shenzhen ទៅ​ទីក្រុង Zhongshan បន្ទាប់​ពី​គម្រោង​ចាប់ផ្តើម​នៅ​ឆ្នាំ ២០១៥ ។

នៅ​ឆ្នាំ​២០២១ ប្រទេស​ចិន​នឹង​បញ្ចប់​គម្រោង​សាង់សង់​ស្ពាន​ធ្វើ​ដំណើរ​ទៅ​ទិស​ខាងជើង​ប្រទេស​ពី​ទីក្រុង Shenzhen ទៅ​ទីក្រុង Zhongshan បន្ទាប់​ពី​គម្រោង​ចាប់ផ្តើម​នៅ​ឆ្នាំ ២០១៥ ។

នេះ​គឺជា​ស្ពាន​ធំ​ទី​២​របស់​ចិន​បន្ទាប់​ពី​ស្ពាន​ធំ​មួយ​ឆ្លងកាត់ Pearl River ដែល​ជា​តំបន់​ប្រជុំជន​របស់​ពិភពលោក និង​ជា​កន្លែង​ប្រមូលផ្តុំ​លំហូរ​សេដ្ឋកិច្ច ។ ស្ពាន​ធំ​ទី​២​នេះ​វែង​ជាង​ស្ពាន​ទី​១ ប្រវែង​៦,៧​គីឡូម៉ែត្រ ដោយ​ស្ពាន​ទី​១​មាន​ប្រវែង​ត្រឹមតែ​៥០​គីឡូ​មែ​ត្រ​ប៉ុណ្ណោះ ។ វា​មាន​ទិស​ដៅ​ធ្វើ​ដំណើរ ធំ​ៗ​ចំនួន​៤ ដោយ​កំណត់​ល្បឿន​១០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។ ស្ពាន​ធំ​ទី​២​នេះ​នឹង​កាត់​បន្ថយ​រយៈពេល​ធ្វើ​ដំណើរ​ពី​ទីក្រុង Shenzhen ទៅ​ទីក្រុង Zhongshan នៅ​សល់​ត្រឹមតែ​៣០​នាទី​ប៉ុណ្ណោះ ដែល​ពី​មុន​ចំណាយពេល​រាប់​ម៉ោង​ឯណោះ ។ 

កាលពី​គម្រោង​ទី​១ ពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៥ ចំណាយ​ប្រាក់​អស់​១០​ពាន់​លាន​ដុល្លារ ។ គម្រោង​ទី​២​នេះ​អ្នក​វិនិយោគ​សន្និដ្ឋាន​ថា នឹង​ចាយប្រាក់​ច្រើន​ជាង​មុន ។ ទន្ទឹម​គ្នា​នេះ​ដែរ ប្រទេស​ចិន​ត្រៀម​បង្កើត​ទីក្រុង​យក្ស​នៅ​ឆ្នាំ​២០១៧ ដោយ​រួម​បញ្ចូល​ទីក្រុង ធំ​ៗ​ចំនួន​៩ បង្កើត​ជាទី​ក្រុងយក្ស​តែ​១ និង​ចំណាយ​ប្រាក់​៣០៤​ពាន់​លាន​ដុល្លារ ៕