ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តឹងតវ៉ាលើបញ្ជីឈ្មោះបោះឆ្នោត ដោះស្រាយរួចរាល់​ជាស្ថាពរហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បណ្តឹង​ចំនួន ៩៥ របស់គណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ដែលប្តឹងតវ៉ា​នឹងសេចក្តីសម្រេចរបស់ គ.ជ.ប ដោយសុំលុបឈ្មោះ​ប្រជាពលរដ្ឋ ចេញពីបញ្ជីបោះ​ឆ្នោតដំបូង ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរ​ នៅថ្ងៃទី២៥…

ភ្នំពេញ៖ បណ្តឹង​ចំនួន ៩៥ របស់គណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ដែលប្តឹងតវ៉ា​នឹងសេចក្តីសម្រេចរបស់ គ.ជ.ប ដោយសុំលុបឈ្មោះ​ប្រជាពលរដ្ឋ ចេញពីបញ្ជីបោះ​ឆ្នោតដំបូង ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរ​ នៅថ្ងៃទី២៥ ខែធ្នូនេះ ដោយក្រុម​ប្រឹក្សាធម្មនុញ្ញ បានតម្កល់​សេចក្តីសម្រេចរបស់ គ.ជ.ប ទុកជាបានការពេញទាំងមូល​។ នេះបើតាម​សេចក្តី​ប្រកាសរបស់គ.ជ.ប។

គ.ជ.ប បានបញ្ជាក់ថា ការសម្រេច​របស់ក្រុមប្រឹក្សាធម្មនុញ្ញនេះ នាំ​ឲ្យគ.ជ.ប មានពេល​វេលាគ្រប់គ្រាន់ ដើម្បីរៀបចំផ្តល់​សុពលភាព​លើបញ្ជីបោះឆ្នោត ឆ្នាំ២០២០ និងផ្សព្វ​ផ្សាយជាផ្លូវការ​។ បញ្ជីបោះឆ្នោត​ផ្លូវការ នឹងត្រូវផ្សព្វផ្សាយ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០ព្រឹក ហើយ គ.ជ.ប នឹងអញ្ជើញភាគីពាក់ព័ន្ធ​ ចូលរួមជាសាក្សី នៃការ​ផ្សព្វផ្សាយ​បញ្ជីបោះឆ្នោត​ផ្លូវការនេះ​។

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ គ.ជ.ប បានផ្សព្វផ្សាយពីបញ្ជីបោះឆ្នោតដំបូង ​ឆ្នាំ២០២០ ដែលមាន​ចំនួនអ្នកមានឈ្មោះក្នុងបញ្ជី​បោះឆ្នោត ចំនួន ៨ ៨៣១ ៩៨៨ នាក់។ កាលពីឆ្នាំ២០១៩ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានចំនួន ៨ ៦២៩ ៣៥៧នាក់៕