ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​របៀប​ប្រើប្រាស់​អីុន​ធើ​រ​ណេ​ត​3G

8 ឆ្នាំ មុន

បណ្តា​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​បច្ចុប្បន្ន នឹក​សង្ឃឹមថា នឹង​មាន​ប្រព័ន្ធ​ត​ភ្ជាប់​ទិន្នន័យ​បាន​រហ័ស​ទាន់ចិត្ត មិន​ថា​តែ​ការ​ប្រកបការងារ​នៅផ្ទះ កន្លែងធ្វើការ ឬ​ក៏​ខណៈ​ពេល​ធ្វើ​ដំណើរ​ឡើយ ។

បណ្តា​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​បច្ចុប្បន្ន នឹក​សង្ឃឹមថា នឹង​មាន​ប្រព័ន្ធ​ត​ភ្ជាប់​ទិន្នន័យ​បាន​រហ័ស​ទាន់ចិត្ត មិន​ថា​តែ​ការ​ប្រកបការងារ​នៅផ្ទះ កន្លែងធ្វើការ ឬ​ក៏​ខណៈ​ពេល​ធ្វើ​ដំណើរ​ឡើយ ។

បណ្តា​អ្នក​ផ្តល់​នូវ​បណ្តាញ​អីុ​ន​ធើ​រ​ណេ​ត​បច្ចុប្បន្ន​បាន​ស្នើ​នៅ​ជម្រើស​សម្រាប់​អតិថិជន​ទាំងឡាយ​ណា​ដែល​មាន​បំណង​ប្រើប្រាស់ 3G សម្រាប់​ដំណើរ​ឬ​ប្រតិបត្តិការ​អីុន​ធើ​រ​ណេ​ត រាប់​បញ្ចូល​ការ​ផ្តល់​ជូន​នូវ​កាត​ហ្វ្រេ​កង់​បណ្តាញ​ចល័ត ទូរស័ព្ទ​ដែល​អាច​ភ្ជាប់​បណ្តាញ​មួយ​ជាមួយនឹង​កុំ​ព្យូ​រ​ទ័​រ និង​NetBook ដែល​មាន​បង្កប់​មក​ជាមួយនឹង​វិទ្យុ 3G 3G Radios ។

ខាងក្រោម​នេះ​គឺជា​សេចក្តីណែនាំ​ពី​វិធី​ប្រើ​បណ្តាញ 3G នៅ​ក្នុង​ប្រតិបត្តិការ​អុ​ី​ន​ធើ​រ​ណេ​ត​ដូច​តទៅ ៖

១-​ទិញ​ហើយ​ដំឡើង​ម៉ូដឹម​3G ដាក់​លើ​កុំ​ព្យូ​រ​ទ័​រ​របស់​អ្នក​។ កំណត់​មើល​ថា Network ណាមួយ​ប្រតិបត្តិការ​បាន​ល្អ​ជាងគេ​នៅ​ក្នុង​តំបន់​របស់​អ្នក ហើយ​ជ្រើសរើស​ម៉ូដឹម​មួយ​ដែល​នឹង​ងាយ​ស្គាល់​ជាមួយ​កុំ​ព្យូ​រ​ទ័​រ​របស់​អ្នក ។

២-​ទិញ​ខ្សែ​ទិន្នន័យ​ហើយ​ដំឡើង software 3G ភ្ជាប់​ជាមួយនឹង​កុំ​ព្យូ​រ​ទ័​រ​របស់​អ្នក​។ ភ្ជាប់​ម៉ូដឹម​ទៅ​កុំ​ព្យូ​រ​ទ័​រ​តាម​ខ្សែ​ទិន្នន័យ​។ ជម្រើស​នេះ​គឺ​សក្តិ​សម​បំផុត​សម្រាប់​អ្នក​ប្រើ​ដែល​ត្រូវការ​ការ​ភ្ជាប់​ទិន្នន័យ​នៅ​ពេល​ណាមួយ​។

៣-​ទិញ Netbook ដែល​មាន​បង្កប់​មក​ជាមួយ​ដោយ​អង់​តែ​ន​វិទ្យុ​3G ។ ជម្រើស​នេះ​គឺ​ធ្វើការ​បាន​ប្រសើរ​បំផុត​សម្រាប់​អ្នក​ប្រើប្រាស់​ដែល​ចង់​ទិញ​កុំ​ព្យូ​រ​ទ័​រ​យួរដៃ​ថ្មី​ប្រតិបត្តិការ​កម្រិត​ខ្ពស់ ហើយ​ថែម​ទាំង​មិន​ចាំបាច់​ក្នុង​ការ​ចែករំលែក​(Share)​កា​រត​ភ្ជាប់​ជាមួយ​និង​អ្នក​ប្រើប្រាស់​ដទៃ​តាម Router ឡើយ ៕