ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំភ្លើង​ធំ​ជាងគេ​ថយកម្លាំង​ផ្ទុះ​ពាក់កណ្តាល​នៅ​ឆ្នាំ​2017

8 ឆ្នាំ មុន

ភ្នំភ្លើង​Sidoarjo ដែល​គេ​ស្គាល់​ថា «Luci» មា​នទី​តាំងនៅ​ស្រុក Porong កោះ​ជ្វា​ភាគ​ខាងកើត ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​ជា​ភ្នំភ្លើង​ធំ​ជាងគេ​ក្នុង​លោក​នឹង​ថយកម្លាំង​ផ្ទុះ​នៅ​ឆ្នាំ ២០១៧ ក្រោយ​ពី​បាន​បញ្ចេញ​អានុភាព

ភ្នំភ្លើង​Sidoarjo ដែល​គេ​ស្គាល់​ថា «Luci» មា​នទី​តាំងនៅ​ស្រុក Porong  កោះ​ជ្វា​ភាគ​ខាងកើត ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​ជា​ភ្នំភ្លើង​ធំ​ជាងគេ​ក្នុង​លោក​នឹង​ថយកម្លាំង​ផ្ទុះ​នៅ​ឆ្នាំ ២០១៧ ក្រោយ​ពី​បាន​បញ្ចេញ​អានុភាព​ខ្លាំងក្លា​របស់​វា​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ។

នៅ​ឆ្នាំ​២០០៦ Luci ចាប់ផ្តើម​ផ្ទុះ​ដោយ​កម្លាំង ៦.៣ រ៉ិ​ច​ទ័​រ​ភាយ​ចេញ​ចំហាយ​កំ​អែ​ប្រមាណ​១៨០.០០០​ម៉ែត្រ​គីប​មក​លើ​ផ្ទៃដី​ក្នុង​រយៈពេល​ត្រឹមតែ​១​ថ្ងៃ​ប៉ុណ្ណោះ ។

ហេតុការណ៍​នេះ​បាន​បំផ្លាញ​សាលារៀន ផ្ទះសម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​គ្មាន​សល់​។ នៅ​ឆ្នាំ​២០១១ វា​បាន​ផ្ទុះ​ម្តងទៀត​ដែល​បញ្ចេញ​កម្លាំង​ផ្ទុះ​ទ្វេ​ដង​ធ្វើ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​បាត់បង់​ជម្រក និង​ព្រៃឈើ​ត្រូវ​ឆាបឆេះ​ដោយសារ​ចំហាយ​ដ៏​ក្តៅ​របស់​វា ។ អ្នក​ស្រាវជ្រាវ​ពី​បាតុភូត​ធម្មជាតិ​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​សន្និដ្ឋាន​ថា ភ្នំភ្លើង​យក្ស​មួយ​នោះ​នឹង​បន្ត​ផ្ទុះ​រហូត​ដល់​ឆ្នាំ ២០៣០ តែ​មិន​សាហាវ​ដូច​ការ​ផ្ទុះ លើក​មុន​ៗ​ទេ ពោល​គឺ​ចុះ​ថយ​នៃ​កម្លាំង​របស់​វា ។ នៅ​ឆ្នាំ​២០១៧ ភ្នំភ្លើង Sidoarjo នឹង​បាត់បង់​អានុភាព​របស់​វា​ជិត​ពាក់កណ្តាល ៕