ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​សាច់ញាតិ និង​មិត្តភក្តិ​ជាង​100​នាក់​ទៅ​សុំ​គូស្នេហ៍​រៀប​ការ

8 ឆ្នាំ មុន

សារព័ត៌មាន «​ឆាយ​ណា​ញូ​វ​» របស់​ចិន កាលពីពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ចាង ជនជាតិ​ចិនអាយុ​២៧​ឆ្នាំ ត្រូវ​ប៉ូលិស​ចាប់ខ្លួន ព្រោះ​សុំ​គូ​​ស្នេហ៍​រៀប​ការ​បង្ក​ឱ្យ​កកស្ទះ​ផ្លូវ «​ឈុ​ន​ស៊ី​» ក្រុង​ឈើ​ង​ទូ ខេត្ត​ស៊ី​ឈួ​ន ។

សារព័ត៌មាន «​ឆាយ​ណា​ញូ​វ​» របស់​ចិន កាលពីពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ចាង ជនជាតិ​ចិនអាយុ​២៧​ឆ្នាំ ត្រូវ​ប៉ូលិស​ចាប់ខ្លួន ព្រោះ​សុំ​គូ​​ស្នេហ៍​រៀប​ការ​បង្ក​ឱ្យ​កកស្ទះ​ផ្លូវ «​ឈុ​ន​ស៊ី​» ក្រុង​ឈើ​ង​ទូ ខេត្ត​ស៊ី​ឈួ​ន ។ លោក​ចាង​បាន​នាំ​បងប្អូន និង​មិត្តភក្តិ​ទៅ​ហែហម​ជាង​១០០​នាក់​ដើម្បី​លុតជង្គង់​សុំ​គូស្នេហ៍​រៀប​ការ ។ បរិយាកាស​ដ៏​អធិកអធម​នោះ​រយៈពេល​ប្រហែល​៥​នាទី ហើយ​ប៉ូលិស​មូលដ្ឋាន​បាន​ទៅ​បញ្ឈប់​សកម្មភាព​របស់​លោក​ចាង ដោយសារ​រូបគេ​មិន​បាន​សុំ​ការ​អនុញ្ញាត ។

តាម​ច្បាប់​របស់​ចិន​សកម្មភាព​នៅ​ទី​សា​ធារណៈ​ណាមួយ​ដែល​មាន​មនុស្ស​ច្រើន​ចូលរួម​ចាំបាច់​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ។ សម្រាប់​ករណីរបស់​លោក​ចាង​ដែល​មាន​បងប្អូន និង​មិត្តភក្តិ​ជាច្រើន​នាក់​ចូលរួម​បិទផ្លូវ​ដើម្បី​សុំ​នារី​គូស្នេហ៍​រៀប​ការ​នោះ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន ប៉ុន្តែ​គេ​ស្នើ​មិន​បាន​សុំ​ទេ ។​ថ្វីបើ​ត្រូវ​អាជ្ញាធរ​ឃាត់ខ្លួន ប៉ុន្តែ​លោក​ចាង​បាន​សម្រេច​បំណង​របស់​ខ្លួន គឺ​គូស្នេហ៍​យល់ព្រម​ការ​ស្នើ​សុំ​រៀប​ការ ៕