ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ទំនើង​ម្នាក់​ក្នុង​ចំណោម​២​នាក់​ដែល​វាយ​កម្មក​ដឹក​ទឹកក​ក​ហើយ​គំរាម​បា.ញ់​ផ្អើល​ក្រុងព្រះសីហនុ ត្រូវ​បាន​ចាប់ខ្លួន

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ទំនើង​មួយ​ក្រុម​បាន​វាយ​កម្មករ​ដឹក​ទឹកកក ព្រមទាំង​បាន​គំរាម​បា.ញ់​សម្លា.ប់ ប្រសិនបើ​នរណា​ម្នាក់​ហ៊ាន​ចេញ​មុខ​ជួយ គ្រាន់តែ​រឿង​ស៊ី​ផ្លេ​ម៉ូតូ ត្រូវ​បាន​កម្លាំង​​សមត្ថកិច្ច​ការិយាល័យ​កណ្តាល​ព្រហ្ម​ទ័​ណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ទំនើង​មួយ​ក្រុម​បាន​វាយ​កម្មករ​ដឹក​ទឹកកក ព្រមទាំង​បាន​គំរាម​បាញ់​សម្លាប់ ប្រសិនបើ​នរណា​ម្នាក់​ហ៊ាន​ចេញ​មុខ​ជួយ គ្រាន់តែ​រឿង​ស៊ី​ផ្លេ​ម៉ូតូ ត្រូវ​បាន​កម្លាំង​​សមត្ថកិច្ច​ការិយាល័យ​កណ្តាល​ព្រហ្ម​ទ័​ណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​បាន​​កាលពី​វេលា​ម៉ោង ១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០២ កក្កដា ២០១៥ នៅ​ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។

លោក​វរសេនីយ៍ឯក​កុ​ល ផា​លី ស្នងការ​រង​ទទួល​បន្ទុក​ព្រហ្ម​ទ័​ណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០២ កក្កដា ២០១៥ កម្លាំង​ជំនាញ​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្ម​ទ័ណ្ឌបាន​ទទួល​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ជន​ដៃដល់​បាន​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់ ។

យុវជន​ទំនើង​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ​ជឿន សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ពី​បទ​ហិង្សា​ដោយ​ចេតនា កាលពី​ថ្ងៃ​ទី​២៧ មិថុនា ២០១៥ វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ នៅ​មុខ​សណ្ឋាគារ CCS ក្នុងភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ រីឯ​ជនសង្ស័យ​១​នាក់​ទៀត​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ និង​តាម​រក​ចាប់ខ្លួន ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​ប្រើ​អំពើ​ហិង្សា​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ហើយ​បាន​ស្រែក​គំរាម​ថា អាណា​ជួយ​អញ​នឹង​បាញ់ តែ​គ្មាន​កាំភ្លើង​ទេ ។ ការ​ប្រើ​អំពើ​ហិង្សា​នេះ​ដោយសារ​ពេល​នោះ​ជនសង្ស័យ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​ស្កុប​ពី ត្រូវ​ជន​រង​គ្រោះ​ស៊ី​ផ្លេ​ខ្លាំង​ៗ ខឹង​ពេក​ក៏​ជិះ​តាម​វាយ​តែ​ម្តង ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ក្នុង​អំពើ​ហិង្សា​នេះ​មានឈ្មោះ​សូត្រ ផល្លា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​ដឹក​ទឹកកក មាន​ទីលំនៅ ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​ខាងលើ​កម្លាំង​ជំនាញ កំពុង​បន្ត​និ​តិ​វិធី ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕