ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ថ្ងៃ​២៣ ដល់​២៩ ខែធ្នូ​​កម្ពុជា​នឹង​រង​ខ្យល់​មូ​សុង​ឦសាន​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​ចុះ​ត្រជាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​២៩ ខែធ្នូ កម្ពុជា​នឹង​មាន​រង​ឥទ្ធិពល​ខ្យល់មូសុង​ឦសាន ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​ចុះ​ត្រជាក់ ហើយ​មាន​ភ្លៀង…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​២៩ ខែធ្នូ កម្ពុជា​នឹង​មាន​រង​ឥទ្ធិពល​ខ្យល់មូសុង​ឦសាន ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​ចុះ​ត្រជាក់ ហើយ​មាន​ភ្លៀង ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​២២ ធ្នូ ឆ្នាំ​២០២០ ស្តី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​២៣ – ២៩ ខែធ្នូ ឆ្នាំ​២០២០​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣-២៤ ខែធ្នូ ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ក្នុង​សម្ពាធ​ខ្ពស់ និង​ភាគ​ខាងត្បូង​នៃ​ប្រទេស​កម្ពុជា ទទួល​ឥទ្ធិពល​ពី​សម្ពាធ​ទាប​សកម្ម​ក្រវាញ លើក​ទី​២៣ ។ ក្រសួង​បន្ត​ថា នៅ​ថ្ងៃ​ទី​២៥-២៩ ខែធ្នូ ប្រទេស​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​ឦសាន​មធ្យម ។

ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ ៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២១-២៤ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣២ °C ។ នៅ​ថ្ងៃ​២៣-២៥ ខែធ្នូ នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ទៅ​បង្គួរ ។ សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២២°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៥-២៨ °C ។ ចំណែក​បណ្តា​ខេត្ត ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២២ °C​និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣២ °C​។ នៅ​ថ្ងៃ​ទី ២៣-២៥ ខែធ្នូ មាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម ។ សីតុណ្ហភាព​អប្បបរមា មាន​ពី ១៧ -២០ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៤-២៧ °C ។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៥ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣១ °C ។ នៅ​ថ្ងៃ​ទី ២៣-២៤ ខែធ្នូ នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ និង​នៅ​លើ​ផ្ទៃសមុទ្រ​អាច នឹង​មាន​ខ្យល់​បក់​បោក​ខ្លាំង​និង​រលក​សមុទ្រ​ខ្ពស់​ៗ ។ សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២៣ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៥-២៨C ។

ជាមួយ​គ្នា​នោះ​ដែរ សូម​សាធារណៈជន​ជ្រាប​ជា​ព័ត៌មាន ចំពោះ​ប្រជាពលរដ្ឋ អ្នកដំណើរ និង​អ្នកនេសាទ សូម​យកចិត្តទុកដាក់​បង្ការ និង​ប្រុង​ប្រយ័ត្ន​ចំពោះ​ខ្យល់​បក់​បោក និង​រលក​សមុទ្រ​ខ្ពស់ ចាប់ពី​ថ្ងៃ​ទី​២៣-២៤ ខែធ្នូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ