ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​ធំ​ដឹក​ដែក​បត់​មិន​ប្រយ័ត្ន វាត់​កន្ទុយ​ប៉ះ​ទូរ​កញ្ចក់​ផ្ទះ​កាត់ដេរ​បែក​ខ្ទេច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធំ​ដឹក​ដែក​សំពីងសំពោង​បត់​ចូល​ច្រក​ឌឿងហែម​វាត់​កន្ទុយ​ត្រូវ​សំ​យ៉ាប​ផ្ទះ​និង​ទូកញ្ចក់​តាំង​ខោអាវ​ផ្ទះ​កាត់ដេរ​បណ្ដាល​ឱ្យ​បែក កាលពី​វេលា​ម៉ោង​៩ និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២០ នៅ​មុខ​ផ្ទះ​កាត់ដេរ ហ៊​ត់…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធំ​ដឹក​ដែក​សំពីងសំពោង​បត់​ចូល​ច្រក​ឌឿងហែម​វាត់​កន្ទុយ​ត្រូវ​សំ​យ៉ាប​ផ្ទះ​និង​ទូកញ្ចក់​តាំង​ខោអាវ​ផ្ទះ​កាត់ដេរ​បណ្ដាល​ឱ្យ​បែក កាលពី​វេលា​ម៉ោង​៩ និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២០ នៅ​មុខ​ផ្ទះ​កាត់ដេរ ហ៊​ត់ សិរី ចំណុច​ផ្សារ​ដី​ថ្មី ផ្លូវ​បេតុង​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ធុន​ធំ​មួយ​គ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2D-4282 តាម​ផ្លូវ​វេ​ង​ស្រេង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បត់​ចូល​ផ្លូវ​បេតុង​ផ្សារ​ដី​ថ្មី ពេល​នោះ​រថយន្ត​ក៏​បាន​ធ្លាក់​ដែក​មក​ត្រូវ​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​បន្តិចបន្តួច​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ក្រោយ​ពី​មានការ​ប៉ះ​សំ​យ៉ាប​ផ្ទះ​ហើយ​ក៏​មាន​ប្រជា​ការពារ​បាន​ឃាត់​រថយន្ត និង​បញ្ជា​ឲ្យ​រថយន្ត​ធុន​ធំ​ដែល​ដឹក​សំពីងសំពោង​បត់​ចូល​ច្រក​ឌឿងហែម ពេល​នោះ​អ្នកបើកបរ​រថយន្ត​បាន​ប្រាប់​ទៅ​ប្រជា​ការពារ​ភូមិ​ថា​បត់​មិន​ចូល​ទេ​ច្រក​នឹង​តូច​ណាស់ តែ​ប្រជា​ការពារ​ភូមិ​នៅ​តែ​បញ្ជា​ឱ្យ​បត់​ចូល ខណៈ​ពេល​ដែល​រថយន្ត​បត់​ចូល​ទៅ​វាត់​កន្ទុយ​ដែក​ត្រូវ​ទូក​កញ្ចក់​តាំង​រូប​កាត់ដេរ​ខោអាវ​បណ្តាល​ឲ្យ​បែក​កញ្ចក់​ខ្ទេច​។

ក្រោយមក​កើតហេតុ​មាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​៣​ចូល​ទៅ​ដល់​ធ្វើការ​សម្របសម្រួល ខាង​រថយន្ត​ក៏​បាន​ព្រម​សង​សំណង​ទៅ​ម្ចាស់​សន្យា​ផ្ទះ និង​ទូរ​កញ្ចក់​តាំងនៅ​មុខ​ផ្ទះ​ចំនួន ៦០០ ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​៕ ដោយ ៖ យឹ​ម ឈឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ