ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បោះពួយ​បុក​ពីក្រោយ​ពេញទំហឹង ស្លា.ប់​អ្នក​ជិះ​ម៉ូតូ​ម្នាក់​របួស​ម្នាក់

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ អ្នក​ជិះ​ម៉ូតូ​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​មួយ​គ្រឿង បាន​មក​បុក​ពីក្រោយ​ពេញទំហឹង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២០ នៅ​លើ​ផ្លូវជាតិ​លេខ​៦…

ខេត្តកំពង់ចាម ៖ អ្នក​ជិះ​ម៉ូតូ​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​មួយ​គ្រឿង បាន​មក​បុក​ពីក្រោយ​ពេញទំហឹង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២០ នៅ​លើ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៣-៧៤ (​ផ្លូវបំបែក​ស្គន់ សៀមរាប​)​ភូមិ​តា​សែន ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ហើយ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ចោល​រថយន្ត​ក្រោយ​ពី​បាន​បង្កហេតុ​។

នគរបាល​ចរាចរណ៍​ស្រុក​ជើងព្រៃ​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម៉ូតូ​ជិះ​គ្នា​ចំនួន​២​នាក់ ដោយ​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​មក​កំពង់ចាម ស្រប​ពេល​មក​ដល់​ត្រង់​ទីតាំង​ផ្លូវបំបែក ក៏​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​គា​(KIA TITAN)​ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 2A-1912 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​គេចខ្លួន​បាត់​)​បើក​ពី​ទិស​ខាង​លិចទៅ​កើត មក​ដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​ម៉ាក (Beat) ពណ៌​ស​គ្មាន​ស្លាក​លេខ​ពីក្រោយ បើកបរ​ដោយ​ឈ្មោះ ឃុន ស្រី​ម៉ី ភេទ​ស្រី អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​សង្កែ​ពង ឃុំ​ស្រម៉រ ស្រុក​ជើងព្រៃ​ខេត្តកំពង់ចាម​(​អត់​ពាក់មួក​សុវត្ថិភាព​)​បណ្តាល​ឲ្យ​ស្លាប់ និង​របួស​មនុស្ស​ម្នាក់​ស្រី អ្នក​រួម​ដំណើរ​ឈ្មោះ​សុខ ស្រី​នាង ភេទ​ស្រី អាយុ​១៤​ឆ្នាំ នៅ​ភូមិ ឃុំ​ជាមួយ​គ្នា​។

បន្ទាប់​ពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​ប្រញាប់​បើកទ្វា​រត់គេច​ខ្លួន​បាត់​ស្រមោល​មុន​ពេល​កម្លាំង​នគរបាល​ចរាចរណ៍​ចុះ​ទៅ​ដល់​។ អ្នក​រង​គ្រោះ​ដែល​ជា​អ្នក​បើក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ជើងព្រៃ​។​នគរបាល​ចរាចរណ៍​ស្រុក​ជើងព្រៃ​បញ្ជាក់​ថា មូលហេតុ​ដែល​បង្ក​ឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ដោយសារ​តែ​រថយន្ត​បើកបរ​ធ្វេសប្រហែស​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​។ សាកសព​ជន​រង​គ្រោះ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

វត្ថុ​តាង​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ​ជា​បណ្ដោះអាសន្ន​ដើម្បី​រង​ចាំ​ដោះស្រាយ​តាម​ច្បាប់​។ សូម​បញ្ជាក់​ថា ត្រង់​ទីតាំង​កើតហេតុ​នេះ គឺ​ឧស្សាហ៍​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ នា​ពេល​កន្លង​មក ជាមួយ​នោះ​អាជ្ញាធរ និង​ស្ថាប័ន​ជំនាញ​សាធារណៈការ​គ្រោង​នឹង​ធ្វើ​រង្វង់​មូល ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បន្ត​ទៀត​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ