ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​ម៉ូតូ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់ បែកក្បាល​ស្លា.ប់​មួយ​រំពេច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​យាម​នៅ​ស្នាក់​ការ​របស់ គ​.​ជ​.​ប ម្នាក់​បាន​ដេក​ស​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​ភ្លាម​ៗ​មួយ​រំពេច​យ៉ាង​អាណោចអាធ័ម ខណៈ​ដែល​រូប​គាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ ហើយ​ជិះ​ក្នុង​ល្បឿន​លឿន​វ៉ា​ជែង​ជាមួយនឹង​ម៉ូតូ​កង់​បី​មួយ​ទំនងជា​ទាក់​ដៃចង្កូត​គ្នា​ហើយ​រេ​ចង្កូត​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​បោក​ក្បាល​ផ្កាប់មុខ​នោះ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៣…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​យាម​នៅ​ស្នាក់​ការ​របស់ គ​.​ជ​.​ប ម្នាក់​បាន​ដេក​ស​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​ភ្លាម​ៗ​មួយ​រំពេច​យ៉ាង​អាណោចអាធ័ម ខណៈ​ដែល​រូប​គាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ ហើយ​ជិះ​ក្នុង​ល្បឿន​លឿន​វ៉ា​ជែង​ជាមួយនឹង​ម៉ូតូ​កង់​បី​មួយ​ទំនងជា​ទាក់​ដៃចង្កូត​គ្នា​ហើយ​រេ​ចង្កូត​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​បោក​ក្បាល​ផ្កាប់មុខ​នោះ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២០​នេះ ស្ថិត​នៅ​ចំណុច​មុខ​សណ្ឋាគារ កាំ​បូ​ឌី​យ៉ា​ណា ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។

សព​ជន​រង​គ្រោះ​មានឈ្មោះ សូ លី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​សន្តិសុខ​យាម គ​.​ជ​.​ប ស្នាក់​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម​។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម​សង់​សេ​១២៥ ស៊េរី​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ 1FQ-9942 ជិះ​ម្នាក់ឯង​មិន​មាន​ពាក់មួក​សុវត្ថិភាព​បើកបរ​ក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។

លុះ​មក​ដល់​ចំណុច​កើតហេតុ បុរស​រង​គ្រោះ​ក៏​បាន​បើក​វ៉ា​ជែង​គ្នា​ជាមួយនឹង​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ទៀត ទំនងជា​ទាក់​ដៃចង្កូត​គ្នា​ក៏​ជ្រុល​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​បាត់បង់​ជិ​វិត​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈាម​តែ​ម្នាក់ឯង ចំណែកឯ​ម៉ូតូ​កង់​បី​បន្តដំណើរ​ទៅ​បាត់​ស្រមោល​ផង​ដែរ​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​មក​ដល់​កន្លែង​កើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​បាត់បង់​ជីវិត ដោយសារ​តែ​បើក​ម៉ូតូ​បុក​ខឿន​ចិញ្ចើម​ផ្លូវ ហើយ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ហៅ​រថយន្ត​មក​ដឹក​សាកសព​យក​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ទឹកថ្លា​ទៅ​តាម​ប្រពៃណី​៕ ដោយ ៖ ភី ផល