ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​គួរ​ផ្លាស់​ប្តូរ​សម្បក​កង់​រថយន្ត​នៅ​ពេល​ណា ?

8 ឆ្នាំ មុន

លោក​អ្នក​ចាំបាច់​ត្រូវ​តែ​ផ្លាស់​ប្តូរ​សម្បក​កង់​រថយន្ត​ចេញ​នៅ​ចន្លោះ​ពេល​ជាក់លាក់​ណាមួយ​ដើម្បី​រក្សា​បាន​នូវ​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ដំណើរ​។ ការ​ផ្លាស់​ប្តូរ​សម្បក​កង់​ចាំបាច់​ត្រូវធ្វើ​ឡើង​នៅ​ចន្លោះ​ពេល​ទៀង

លោក​អ្នក​ចាំបាច់​ត្រូវ​តែ​ផ្លាស់​ប្តូរ​សម្បក​កង់​រថយន្ត​ចេញ​នៅ​ចន្លោះ​ពេល​ជាក់លាក់​ណាមួយ​ដើម្បី​រក្សា​បាន​នូវ​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ដំណើរ​។ ការ​ផ្លាស់​ប្តូរ​សម្បក​កង់​ចាំបាច់​ត្រូវធ្វើ​ឡើង​នៅ​ចន្លោះ​ពេល​ទៀងទាត់​មួយ​ហើយ​ក៏​នៅ​ពេល​ណា​ដែល​អ្នក​មើលឃើញ​ជាក់ស្តែង​ថា​វា​មាន​បញ្ហា​ដូច​ជា មាន​សភាព​សឹក​រេច​រិល​ជាដើម ។ ខាងក្រោម​នេះ​ជា​ចំណុច​ស្នូល​ដែល​អ្នក​គួរ​ធ្វើការ​ផ្លាស់​ប្តូរ​សម្បក​កង់​រថយន្ត ៖

ក​-​គួរ​ផ្លាស់​ប្តូរ​តាម​រយៈ​ចម្ងាយ​ផ្លូវ​នៃ​ការ​បើកបរ​តាម​រូបមន្ត​ទូទៅ វា​គឺជា​គំនិតល្អ​ម្យ៉ាងដែរ​ក្នុង​ការ​ផ្លាស់​ប្តូរ​សម្បក​កង់​នៅ​ពេល​វា​ហាក់ដូច​ពុំ​អាច​ទ្រាំទ្រ​រួច​ប្រសិនជា​លោក​អ្នក​បន្តដំណើរ​ផ្លូវ​ឆ្ងាយ ។ រីឯ​ភាព​ប្រែប្រួល​នៃ​ចម្ងាយ​ផ្លូវ​ជាមួយនឹង​កត្តា​ជា​ច្រើន​ដូច​ជា គុណភាព​របស់​សម្បក​ដើម ស្ថានភាព​ផ្លូវ​បើកបរ ទម្លាប់​របស់​អ្នក​បើក និង​លក្ខខណ្ឌ​អាកាសធាតុ​ជាដើម ។ ដូច្នេះ​វិធី​ល្អ​គឺ​ផ្លាស់​ប្តូរ​វា​ក្នុងអំឡុងពេល​លោក​អ្នក​បើក​បាន​ចម្ងាយ​ផ្លូវ ៦៤.០០០​គីឡូម៉ែត្រ លើកលែងតែ​រថយន្ត​អ្នក​ប្រើ​សម្បក​កង់​ដែល​គេ​រចនា​ឡើង​ធន់​នឹង​ការ​ប្រើប្រាស់​ក្នុង​រយៈ​ចម្ងាយ​ផ្លូវ​ច្រើន​គីឡូម៉ែត្រ​ជាង​នេះ ។

ខ​-​ការ​ប្តូរ​សម្បក​ដែល​ខូច
វា​ក៏​ជា​ការ​ចាំបាច់​មួយ​ដែរ​ក្នុង​ការ​កំណត់​ពេលវេលា​ពិនិត្យពិច័យ​រក​ភាព​សឹក​រេច​រិល​នៅ​លើ​កង់​ទាំង​បួន​គ្រាប់​របស់​រថយន្ត ។ វា​ក៏​ដល់​ពេល​ដែល​ផ្លាស់​ប្តូរ​ចេញ​ដែរ​ប្រសិនជា​ភាព​សឹក​ក្រឡា​ធ្វើ​ឲ្យ​លោក​អ្នក​ឃើញនឹងភ្នែក​ទៅ​ហើយ​នោះ ។ មួយវិញទៀត​ប្រសិនជា​អ្នក​សង្កេត​ឃើញ​ថា​វា​ហាក់ដូចជា​សឹក​ខាំ្ល​ង​ឬ​ធ្ងន់ធ្ងរ​ហើយ​នោះ​ចៀសវាង​ការ​បើកបរ​ទៅ​ណា​មក​ណា​តែ​ម្តង​ព្រោះ​ឧបសគ្គ​កើត​ចេញពី​ការ​ផ្ទុះ​កង់​មិន​អាច​កំណត់​បាន​ទេ​ប្រយ័ត្ន​ជួប​គ្រោះថ្នាក់​ជាយថាហេតុ ដូច្នេះ​មាន​តែ​រង់ចាំ​រហូត​ដល់​អ្នក​ផ្លាស់​ប្តូរ​វា​ចេញ​ត្រឹមត្រូវ​សិន ។

គ​-​រូបមន្ត​ចៀសវាង​ការ​ប្តូរ​មុន​កាលកំណត់​មាន​កត្តា​ជា​ច្រើន​ដែល​អាច​បណ្តាល​ឲ្យ​សម្បក​កង់​ខូច​ប្រើ​លែង​កើត​ហើយ​ក៏​មានរឿង​ជា​ច្រើន​ដែល​លោក​អ្នក​អាច​ធ្វើ​វា​ដើម្បី​ចៀសវាង​ជួប​បញ្ហា​ដូច​បាន​បញ្ជាក់​នៅ​ចំណុច​នេះ​ដែរ ។

ក្នុង​ចំណោម​កត្តា​សំខាន់​បំផុត​គឺ​ការ​ថ្លឹង​កង់​ឲ្យ​បាន​ទៀងទាត់ ។ ដូ​ចេះ្ន​ករណី​នេះ​វា​ត្រូវ​បាន​គេ​ផ្តល់​អនុសាសន៍​មក​ថា អ្នក​គួរ​ថ្លឹង​កង់​រថយន្ត​ជា​រៀង​រាល់​៨.០០០​គីឡូម៉ែត្រ ទៅ​១៦.០០០​គីឡូម៉ែត្រ​ម្តង ។ ហើយ​ក៏​គួរ​ចៀសវាង​ការ​បើករថយន្ត​ក្នុង​តំបន់​ដែល​អាច​មាន​កាក​សំណល់​ឬ​កម្ទេច​អម្បែង​ដែល​អាច​ចាក់​ទម្លុះ​ចូល​សម្បក កង់​និង​គួរ​ពិនិត្យ​រថយន្ត​អ្នក​ឲ្យ​ទៀងទាត់​ពិសេស​លើ​បញ្ហា​បច្ចេកទេស​ដែល​នាំ​ឲ្យ​សឹក​ក្រឡា​កង់​កាន់តែ​ខ្លាំង ៕