ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​​ដល់ថ្ងៃ​ហើយ! ពិព័រណ៍​សៀវភៅ​កម្ពុជា ឆ្នាំ​នេះធ្វើ​តាម​រយ​:​ប្រព័ន្ធ​អន​ឡាញ​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពេលវេលា​ដែល​អ្នក​កំពុង​រង់ចាំ បាន​មក​ដល់​ហើយ ដោយ​គណ​:​កម្ម​ការ​និង​ក្រុមការងារ​ស្ម័គ្រចិត្ត ពិព័រណ៍​សៀវភៅ​កម្ពុជា បាន​សម្រេចចិត្ត​រៀបចំ​កម្មវិធី «​ស​ប្តា​ហ៍​សៀវភៅ» នេះ​ឡើង​មក​គឺ​ដើម្បី​ឧទ្ទិស​ដល់​សៀវភៅ​ក្នុង​បរិបទ​មួយ ដែល​យើង​មិន​អាច​រៀបចំ​ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​បាន…

រាជធានី​ភ្នំពេញ ៖ ពេលវេលា​ដែល​អ្នក​កំពុង​រង់ចាំ បាន​មក​ដល់​ហើយ ដោយ​គណ​:​កម្ម​ការ​និង​ក្រុមការងារ​ស្ម័គ្រចិត្ត ពិព័រណ៍​សៀវភៅ​កម្ពុជា បាន​សម្រេចចិត្ត​រៀបចំ​កម្មវិធី «​ស​ប្តា​ហ៍​សៀវភៅ» នេះ​ឡើង​មក​គឺ​ដើម្បី​ឧទ្ទិស​ដល់​សៀវភៅ​ក្នុង​បរិបទ​មួយ ដែល​យើង​មិន​អាច​រៀបចំ​ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​បាន ដោយ​មានការ​គំរាមកំហែង​ពី​ជម្ងឺ​កូ​វី​ដ​១៩​។ ពិព័រណ៍​សៀវភៅ​កម្ពុជា ថ្នាក់​ជាតិ​នេះ បាន​ប្រព្រឹត្ត​ទៅ ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២០ រហូត​ដល់ ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២០ តាម​រយ​:​ប្រព័ន្ធ​អន​ឡាញ នៅ​លើ​គេហទំព័រ Cambodia Book Fair

ក្នុង​រយ​:​ពេល​៧​ថ្ងៃនេះ យើង​នឹង​មាន​រួម​បញ្ចូល​សកម្មភាព​មួយ​ចំនួន ដែល​នឹង​រៀបចំ​តាម​ប្រព័ន្ធ​អន​ឡាញ មាន​ដូច​ជា ការ​ផ្សព្វផ្សាយ​សៀវភៅ និង​វី​ឌី​អូ​របស់​កវី​អ្នក​បោះពុម្ពផ្សាយ បណ្ណាគារិក អ្នកលក់​សៀវភៅ ដៃគូ​អភិវឌ្ឍ​វិស័យ​សៀវភៅ និង​អំ​ណា​ន​គ្រឹះស្ថាន​អប់រំ នៅ​លើ​គេហទំព័រ​របស់​ពិព័រណ៍​សៀវភៅ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ