ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​បរិភោគ​អាហារ​ប្រភេទ​ណា​បន្ទាប់​ពី​ដក​ធ្មេញ​

10 ឆ្នាំ មុន

ការ​ដក​ធ្មេញ​គឺជា​នីតិវិធី​មួយ​ដែល​អាច​ឲ្យ​មនុស្ស​ជា​ច្រើន​ឈឺចាប់​ក្នុង​មួយ​ឆាកជីវិត​របស់​ពួក​គេ​។ ទន្តពេទ្យ​ដែល​ដោះ​ដូរ​ធ្មេញ​ គឺ​ផ្អែក​តាម​ហេតុផល​ជា​ច្រើន​ ដូច្នេះ​ហើយ​ជា​និច្ចកាល​លោក​អ្នក​ចាំបាច់

ការ​ដក​ធ្មេញ​គឺជា​នីតិវិធី​មួយ​ដែល​អាច​ឲ្យ​មនុស្ស​ជា​ច្រើន​ឈឺចាប់​ក្នុង​មួយ​ឆាកជីវិត​របស់​ពួក​គេ​។ ទន្តពេទ្យ​ដែល​ដោះ​ដូរ​ធ្មេញ​ គឺ​ផ្អែក​តាម​ហេតុផល​ជា​ច្រើន​ ដូច្នេះ​ហើយ​ជា​និច្ចកាល​លោក​អ្នក​ចាំបាច់​ត្រូវ​ទទួលទាន​អាហារ​ដោយ​ប្រុង​ប្រយ័ត្ន​បន្តិច ដើម្បី​បញ្ចៀស​ការ​ប៉ះពាល់ ៖

ហេតុផល​ចំពោះ​ការ​ប្រុង​ប្រយ័ត្ន ​ខណៈ​ពេល​ញ៉ាំ​ចំណីអាហារ បន្ទាប់ពី​ដក​ធ្មេញ​ចេញរួច មានការ​ឈឺចាប់​ ហើយ​ការ​ដាក់​វា​ចូល​វិញ ​ក៏​ឲ្យ​ត្រូវ​នឹង​អញ្ចាញធ្មេញ​ដែរ​។ ​ជាបឋម​ការ​ការពារ​អញ្ចាញ​មាន​លក្ខណ៍​ពិសេស​តែ​មួយ​គត់​ ​គឺ​កុំឲ្យ​កកឈាម​។

ចន្លោះ​ពី​២៤​ទៅ​៤៨​ម៉ោង​ដំបូង
សម្រាប់​អំឡុង​ពេល​២៤​ទៅ​៤៨​ម៉ោង​ដំបូង ​គឺ​លោក​អ្នក​ត្រូវ​ញ៉ាំ​ត្រឹមតែរ​បស់ទន់​ ឬ​មិនសូវ​ហឹរ​។ ​អាហារ​សម្បូរ​គ្រឿងទេស​អាច​បណ្តាល​ឲ្យ​ក្តៅ​ក្រហល់​ក្រហាយ ​ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​អញ្ចាញ​ទៀត​ផង​។ ​កា​រ៉ែ​ម ចាហួយ​រសជាតិ​ផ្លែ​ឈើ បង្អែម​សង់ខ្យា ទឹកដោះគោ​ជូរ ស៊ុប​ឬ​សម្ល ដំណាប់​ (បង្អែម​) និង​អាហារ​ប្រហាក់ប្រហែល​គ្នា​នេះ​គឺជា​ជម្រើស​ល្អ​ផង​ដែរ​។ ត្រូវ​ពិសា​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ផង ភេសជ្ជៈ ទឹកដោះគោ​ក៏​កាន់​ប្រសើរ ។

អនុវត្ត​រយៈពេល​៣​ទៅ​៤​ថ្ងៃ
ចៀសវាង​អាហារ​ក្តៅ ​និង​ទឹក​សូ​ដា​ជាដើម​។ អ្នក​អាច​ចាប់ផ្តើម​ញ៉ាំ​អាហារ​ធម្មតា​ឡើង​វិញ ​ស្រប​ពេល​មាត់​អ្នក​អាច​ទៅ​បាន​ ប៉ុន្តែ​កុំ​ព្យាយាម​ទំពា​ច្រើន​ពេក។