ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Texas Chicken™ ចាប់ផ្តើម​បើក​ដំណើរការ​សាខា​ទី ១ ក្នុង​ទីក្រុង​ភ្នំពេញ ​ប្រទេស​កម្ពុជា​ហើយ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​, ប្រទេស​កម្ពុជា ៖ Texas Chicken™ បាន​បង្ហាញ​វត្តមាន​របស់​ខ្លួន​ជាស​កល ដោយ​ធ្វើការ​បើក​ដំណើរការ​ទីតាំង​ដំបូង​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ០៧ ខែធ្នូ ឆ្នាំ…

រាជធានី​ភ្នំពេញ​, ប្រទេស​កម្ពុជា ៖ Texas Chicken™ បាន​បង្ហាញ​វត្តមាន​របស់​ខ្លួន​ជាស​កល ដោយ​ធ្វើការ​បើក​ដំណើរការ​ទីតាំង​ដំបូង​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ០៧ ខែធ្នូ ឆ្នាំ ២០២០ ជាមួយនឹង​ទីតាំង​ដ៏​ល្អ​ឥត​ខ្ចោះ​ស្ថិត​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ ដែល​មាន​ទីតាំង នៅ​លើ​ផ្លូវ​លេខ ៥១ (Pasteur) កែង​នឹង​ផ្លូវ​លេខ ៣០២ សង្កាត់​បឹង​កេងកង ១ ខណ្ឌ​បឹង​កេង កង រាជធានី​ភ្នំពេញ ។

ការ​បើក​ដំណើរការ​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​អាជីវកម្ម​ផ្តាច់មុខ​ជាមួយ ក្រុមហ៊ុន TH F&B Co., LTD ដែល​ជា​ក្រុមហ៊ុន​ដ៏​ល្បីល្បាញ ផ្នែក​ផ្គត់ផ្គង់ និង​នាំ​ចូល​នូវ ចំណីអាហារ​ដែល​មានគុណ​ភាព​ខ្ពស់ មក​ក្នុង​ប្រទេស​កម្ពុជា​ដែល​សព្វថ្ងៃ​ក្រុមហ៊ុន​នេះ​បាន នឹង​កំពុង​តែ​គ្រប់គ្រង​នូវ​ហាង​អាហារ​ដែល​នាំ​ចូល​មក​ពី​ក្រៅប្រទេស​ម៉ាក​ល្បី​ៗ​ក្នុង​ពិភព លោក​ចំនួន ៦ ប្រេ​ន​រួច​មក​ហើយ ។

លោក Yang Ming (YM) Ong អនុប្រធាន​ប្រតិបត្តិ​អន្តរជាតិ​នៃ​ប្រេ​ន Texas Chicken™ មាន ប្រសាសន៍​ថា «​យើង​ពិតជា​មាន​មោទនភាព​ក្នុង​ការ​នាំ​មក​ជូន​នូវ​រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់ និង ជា​រសជាតិ​ដើម​ពី​រដ្ឋ​តិច​សាស មក​កាន់​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា និង​ប្រទេស​ផ្សេង​ៗ ទៀត​នៅ​ក្នុង​តំបន់​អាស៊ី និង​ជុំវិញ​ពិភពលោក​» ។ លោក​បាន​បន្ត​ទៀត​ថា «​គ្រប់​អត្ត​សញ្ញា ណ​របស់​យើង​ទាំង​និមិត្តសញ្ញា ភាព​ទាក់ទាញ​តាម​រយៈ​ការ​ដាក់​បង្ហាញ​រូបភាព និង​មឺ​នុយ បែប​ឌី​ជី​ថ​ល ព្រម​ជាមួយនឹង​រចនាបថ​នៅ​ក្នុង​ហាង​របស់​យើង​ផ្ទាល់​បាន​បង្ហាញ យ៉ាង​ច្បា ស់​ពី​បទ​ពិសោធន៍​ដែល​អ្នក​ទាំងអស់​គ្នា​នឹង​ទទួល​បាន​ពី Texas Chicken™ រួម​មាន​ទាំង សាច់​មាន់​បំពង​ដែល​មាន​ពោរពេញ​ទៅ​ដោយ​រសជាតិ​បែប​ហឹរ និង​កាន់តែ​ពិសេស​នោះ គឺ​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ដែល​មិន​អាច​បំភ្លេច​បាន គឺជា​រសជាតិ​ដើម​ពី​រដ្ឋ​តិច​សាស​ផ្ទាល់​តែម្តង​» ។

ជាមួយនឹង​ប​ញ្ចី​មុខ​អាហារ​តាម​បែប​អន្តរជាតិ​នៅ Texas Chicken™ Cambodia នឹង​ផ្តល់​ជូន អតិថិជន​នូវ​សាច់​មាន់​បំពង​រសជាតិ​ហឹរ ដែល​ល្បីល្បាញ​បំផុត​របស់ Texas Chicken ជាមួយ និង​ការ​ប្រលាក់​គ្រឿង ២ ដង និង​ការ​ប្រលាក់​ម្សៅ​ធ្វើ​ដោយ​ដៃ​ផ្ទាល់​តាម​ដំណាក់កាល​នី មួយ​ៗ​យ៉ាង​យកចិត្តទុកដាក់​ហើយ​ម៉ត់ចត់​បំផុត ដើម្បី​ធានា​បាន​នូវ​រសជាតិ​ហឹរ និង​ឈ្ងុយ ឆ្ងាញ់​គ្រប់​ម៉ាត់ ។ មិន​ត្រឹមតែ​មាន​សាច់​មាន់​បំពង​រសជាតិ​ហឹរ​មួយ​មុខ​នោះ​ទេ Texas Chicken ក៏​មាន​សាច់​មាន់​បំពង​រសជាតិ​ដើម​ផង​ដែរ ដែល​មាន​រសជាតិ​ឆ្ងាញ់ ហើយ​ស្រស់​ៗ ពោរពេញ​ទៅ​ដោយ​រសជាតិ​ដ៏​ពិសេស​តាម​បែប​រសជាតិ​ដើម​ផង​ដែរ ។ ក្រៅពី​នេះ​យើង​ក៏ មាន​នំ​បិ​ស​ស្គី​ត (Honey-Butter Biscuits) ដ៏​ឈ្ងុយ​ឆ្ងាញ់ ប្លែក​ដែល​ត្រូវ​បាន​ដុត​ថ្មី​ៗ​ជា​រៀង រាល់ថ្ងៃ ហើយ​ក៏​មាន​សាច់​មាន់​បំពង​ស្រួយ​ៗ​ជា​ផ្នែក មិន​មាន​ជាប់​ឆ្អឹង​ដែល​មាន​រសជាតិ ជាប់ចិត្ត និង​អតិថិជន​ទាំងអស់​តែងតែ​ចូល​ចិត្ត​នោះ​គឺ Chicken Tenders ។ បន្ថែម​ពីលើ​នេះ ទៀត​នោះ Texas Chicken ក៏​មាន Wrap បែប​ម៉ិច​ស៊ិ​ច​កូ (Mexicana wrap) និង​ប៊ឺ​ហ្គឺ​ជា​ច្រើន ប្រភេទ​ដូច​ជា BBQ Club Burger ជាដើម មិនតែប៉ុណ្ណោះ​យើង​ក៏​មាន Jalapeno បំពង​ថែម ទាំង​មាន​ឈី​ស​នៅ​ខាងក្នុង (Jalapeno Bombers), នំ​ខេ​ក strawberry និង អាហារ​ឆ្ងាញ់​ៗ​ជា ច្រើន​ទៀត ។ កាន់តែ​ពិសេស​ទៀត​នោះ Texas Chicken ក៏​បាន​បង្កើត​អាហារ​បែប​ច្នៃប្រឌិត ដែល​បង្កើត​ឡើង​សម្រាប់​បំពេញតំរូវការ​រសជាតិ​របស់ អតិថិជន​នៅ​តំបន់​អាស៊ី​ផង​ដែរ ដែល​មាន​ដូច​ជា បាយ​មាន់ Teriyaki និង បាយ​មាន់ Kee Mao ។

តាម​ប្រសាសន៍​របស់​លោក ណ​ម ហាវ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន TH F&B Co., LTD
បាន​ថ្លែង​ថា «​អ្វី​ដែល​យើង​ចង់​ចែករំលែក​ឲ្យ​អ្នក​ទាំងអស់​គ្នា​បានដឹង គឺ​រសជាតិ​ដ៏​ពិសេស របស់ Texas Chicken គឺ​វា​ពិតជា​សាក​សម​បំផុត​សម្រាប់​អ្នក​ទាំងអស់​គ្នា​» លោក​បាន​មាន ប្រសាសន៍​បន្ត​ទៀត​ថា «​រាល់​អាហារ​គ្រប់​ប្រភេទ​របស់​យើង គឺជា​អ្វី​ដែល​តិច​សា​សមាន ហើយ​យើង​នឹង​នាំ​មក​ជូន​ប្រជាជន​ខ្មែរ​ទាំងអស់​បាន​សាកល្បង​នូវ​រសជាតិ​ដ៏​ប្លែក​ថ្មី​ដែល មាន​ភាព​ច្នៃប្រឌិត​និង​ជា​អ្វី​ដែល​អ្នក​គ្រប់​គ្នា​តែងតែ​ចង់បាន ។ ជា​អាហារ​ដ៏​ពិសេស​ដែល យើង​នឹង​ធ្វើការ​ផ្តល់​ជូន​អ្នក​គ្រប់​គ្នា​ដូច​អ្វី​ដែល Texas Chicken™ កំពុង​តែ​ផ្តល់​ជូន​នូវ​រស ជាតិ​ដ៏​ពិសេស​ឈ្ងុយ​ឆ្ងាញ់​គ្មាន​ពីរ​ទៅ​កាន់​ពិភពលោក​ផង​ដែរ​» ។

ដើម្បី​ជា​ការ​អបអរសាទរ​ក្នុង​ឱកាស​បើក​ដំណើរការ​ទីតាំង​ដំបូង​របស់ Texas Chicken™ Cambodia ក៏​មាន​ជា​កម្មវិធី​ពិសេស​ដូច​ជា ៖

  • លោក​អ្នក​ក៏​អាច​មានឱកាស​ឈ្នះ​រង្វាន់​ជា​ការ​ញ៉ាំ​សាច់​មាន់​ហ្វ្រ៊ី​ពេញ​មួយ​ខែ​ក្នុង​ការ​ចូលរួម​លេង​ហ្គេ​ម​ថតរូប​ជាមួយ​អាហារ​នៅ Texas Chicken ចាប់ពី​ថ្ងៃ​បើក​ដំណើរការ​នេះ​តែ​ម្តង ។
  • រាល់​ការ​ចំណាយ​តាម​អន​ឡាញ​ចាប់ពី ១០$ ឡើង​ទៅ លោក​អ្នក​នឹង​ទទួល​បាន​កូកាកូឡា​មួយ​ដប​ដែល​មាន​ចំណុះ​ដល់​ទៅ ១​លី​ត្រ​កន្លះ រួម​នឹង​ការ​ដឹក​ជ​ញ្ចូ​ន​ដោយ​ឥត​គិតថ្លៃ និង​ហ្វ្រ៊ី​គូ​ប៉ុង​មួយ​ភ្លាម​ៗ​តែ​ម្ដង ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ប្រូ​ម៉ូ​សិន និង​ការ​ផ្តល់​ជូន​ពិសេស​ផ្សេង​ៗ​ទៀត​លោក​អ្នកអាច​តាមដាន​តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​របស់ Texas Chicken Cambodia: https://www.facebook.com/TexasChickenCambodia
Contact Us: 077666916/077666617
Find Us Here: https://goo.gl/maps/Pfwwx3DjLYg3ybpX8

ប្រវត្តិ​ខ្លី​ៗ​ពី Church’s Chicken® / Texas Chicken™ ៖ Texas Chicken ចាប់ផ្តើម​បើក​ដំ ណើ​រការ​ជាដំបូង​បង្អស់​នៅ​ក្នុង​ទីក្រុង​សេន អេ​ន​តូ​នី​ញ៉ូ (San Antonio) រដ្ឋ​តិច​សាស​ក្រោម ស្លាក​យីហោ Church’s Chicken ក្នុង​ឆ្នាំ​១៩៥២ ដោយនៅ​ក្រៅពី​ទ្វីបអាមេរិក​ខាងជើង​ត្រូវ បាន ស្គាល់ឈ្មោះ​មួយ​ផ្សេង​ទៀត​ថា Texas Chicken ដែល​ជា ប្រេ​ន​តែ​មួយ​ជាមួយនឹង Church’s Chicken ។ ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​បើក​ដំណើរការ Church’s Chicken ឬ Texas Chicken ត្រូវ​បាន​ទទួល ស្គាល់​ថា​ជា​ហាង​បំរើសេវា​កម្ម​ដ៏​រហ័ស​ក្នុង​វិស័យ​សាច់​មាន់​បំពង និង​ធំ​ជាងគេ​បំផុត​មួយ​នៅ​លើ​ពិភពលោក ។

លក្ខណៈ​ពិសេស​របស់ Church’s Chicken ឬ Texas Chicken គឺ មាន់​បំពង​ដែល​មាន​ទំហំ​ធំ ជាងគេ ស្រួយ​ជាងគេ ហើយ​ឆ្ងាញ់​ជាងគេ ដែល​មាន​ពីរ​រសជាតិ​គឺ រសជាតិ​ដើម និង​ហឹរ នឹង ត្រូវ​បាន​រៀបចំ​ថ្មី​ៗ​ស្រស់​ៗ​ជា​រៀងរាល់ថ្ងៃ​តែ​ម្តង ក្រៅពី​នេះ​ក៏​មាន​ប្រភេទ​សាច់​មាន់​បំពង ផ្នែក​មិន​ជាប់​នឹង​ឆ្អឹង​ដែល​យើង​ហៅ​ថា Chicken Tender ឬ​ក៏ Tender Strips® សម្រាប់ សាំង​វ៉ិ​ច មាន​ជា​ច្រើន​រសជាតិ​ផ្សេង​ៗ​ពី​គ្នា បន្ថែម​ទៀត​នោះ​នៅ​មាន​នំ​បិ​ស​ស្គី​ត ទឹកឃ្មុំ (Honey Butter Biscuit) ដែល​ដុត​ថ្មី​ៗ​ដោយ​ផ្ទាល់ និង​មាន​អាហារ​បន្ថែម (sides) ជាមួយនឹង តម្លៃ​ដ៏​សមរម្យ​បំផុត ហើយ​រសជាតិ​ក៏​កាន់តែ​ពិសេស គឺ​ធានា​ថា​ឈ្ងុយ​ឆ្ងាញ់ ប្លែក​ដែល​អ្នក មិន​ធ្លាប់​បាន​សាកល្បង​ពី​មុន​មក ។

សព្វ​ថ្ងៃនេះ Church’s Chicken ឬ Texas Chicken មាន​ទីតាំង​សរុប​ច្រើន​ជាង ១,៧០០ កន្លែង​នៅ​ក្នុង​បណ្តា​ប្រទេស​ទាំង ២៣ និង​នៅ​តែ​បន្ត​ពង្រីក​ទីតាំង​បន្ថែម​ទៀត​នា​ពេល អនាគត ហើយ​សម្រាប់​ទីផ្សារ​ពិភពលោក​រក​ប្រាក់​ចំណូល​ជា​សរុប​ច្រើន​ជាង $1 billion ។
សម្រាប់​ព័ត៌មាន​បន្ថែម​ដែល​ទាក់ទង​ទៅ​នឹង​ឱកាស​ទទួល​បាន​សិទ្ធ​អាជីវកម្ម Church’s Chicken® / Texas Chicken™ សូម​ចូល​ទៅ​កាន់​ ៖http://www.churchs.com/franchiseget-started.php ។ ជួប​គ្នា​ឆាប់​ៗ​នេះ​នៅ Texas Chicken BKK1!៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ