ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កុងតឺន័រ​២​គ្រឿង​បុក​គ្នាលាន់​ដូច​រន្ទះ កៀប​ជាប់​អ្នកបើកបរ​ម្នាក់​របួសធ្ងន់

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១ និង​៥០​នាទី​រសៀល មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​អាក្រក់​កើតឡើង​រវាង​រថយន្ត​កុងតឺន័រ និង​រថយន្ត​កុងតឺន័រ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៩-១៤០​ស្ថិត​ក្នុងភូមិ​លៀប…

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១ និង​៥០​នាទី​រសៀល មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​អាក្រក់​កើតឡើង​រវាង​រថយន្ត​កុងតឺន័រ និង​រថយន្ត​កុងតឺន័រ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៩-១៤០​ស្ថិត​ក្នុងភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្ត ស្វាយ​រៀង បង្ក​ឲ្យ​រង​បួស​ធ្ងន់​០១​នាក់​។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយ​ទាប​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​កុងតឺន័រ​១​គ្រឿង ម៉ាក​HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយ​រៀង ៣A-៧៨៨៨ និង​សឺ​មី​សណ្ដោង​រ៉ឺ​ម៉ក​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ស្វាយ​រៀង​៤A-០៨៨៨ បើក​ទិស​ដៅ​ពី​លិចទៅ​កើត​បើកបរ​យ៉ាង​លឿន​លុះ​មក​ដល់​កន្លែង​កើតហេតុ​ក៏​បុក​ជាមួយ​រថយន្ត​កុងតឺន័រ​សណ្តោង​រ៉ឺ​ម៉ក​១​គ្រឿង​ទៀត​ដែល​បើក​បញ្ច្រាសទិស​គ្នា​លាន់​ដូច​រន្ទះ​បង្ក​ឲ្យ​អ្នកបើកបរ​ម្នាក់​កៀប​ជាប់​ក្នុង​កាប៊ី​ន​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា អ្នកបើកបរ​ឈ្មោះ​ហែម ហុង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​បើកបរ រស់នៅ​ស្រុក​ថ្មពួក ខេត្តសៀមរាប (​គ្មាន​របួស​ស្នាម​ទេ បាន​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​ភ្លាម​ៗ)​។ ចំណែក​រថយន្ត​កុងតឺន័រ​១​គ្រឿង​ទៀត​ម៉ាក​HYUNDAI ពណ៌​ស​ខៀវ ពាក់​ស្លាក​លេខ​ស្វាយ​រៀង​៣F-២៨៥៤ និង​សឺ​មី​សណ្ដោង​រ៉ឺ​ម៉ក ពណ៌​លឿង ពាក់​ស្លាក​លេខ ស្វាយ​រៀង ៤A-១៣៦៦ ទិស​ដៅ​ពី​កើត​ទៅ​លិច​បញ្ច្រាសទិស​គ្នា បើកបរ​ដោយ​ជន​រង​គ្រោះ​ឈ្មោះ វ៉​ន រិ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បើកបរ រស់នៅ​ភូមិ​កំពក​ភ្លើង ឃុំ​ស្អាង ស្រុក​ស្អាង ខេត្តកណ្តាល រង​របួស​ជើង​ធ្ងន់​កៀប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត​។​

បន្ទាប់​មក​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​គាស់​ចេញពី​កាប៊ី​ន​រថយន្ត​ហើយ​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប រឺ​ឯ​មធ្យោបាយ​ទាំង​ពីរ ខូចខាត​ធ្ងន់ បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប​ដើម្បី​ដោះស្រាយ​តាម​ក្រោយ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ