ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីប្រពន្ធ​១គូពាក់ព័ន្ធបទល្មើស ត្រូវ​ចាប់ខ្លួន​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

​ខេត្ត​មណ្ឌលគិរី ៖ ប្តី​ប្រ​ព​ន្ឋ​មួយគូ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ បន្ទាប់​ពី​រក​ឃើញ​ថា ពួក​គេ​មាន​ជាប់​​ពាក់​ព័​ន្ឋ​ករណី​ជួញដូរ​ថ្នាំ​ញៀន ដែល​ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាល​វេលា​ម៉ោង​៨យប់​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២០​ នៅ​ចំណុ​ភូមិ​ចំកា​តែ សង្កាត់​ស្ពាន​មាន​ជ​យ័…

​ខេត្ត​មណ្ឌលគិរី ៖ ប្តី​ប្រ​ព​ន្ឋ​មួយគូ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ បន្ទាប់​ពី​រក​ឃើញ​ថា ពួក​គេ​មាន​ជាប់​​ពាក់​ព័​ន្ឋ​ករណី​ជួញដូរ​ថ្នាំ​ញៀន ដែល​ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាល​វេលា​ម៉ោង​៨យប់​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២០​ នៅ​ចំណុ​ភូមិ​ចំកា​តែ សង្កាត់​ស្ពាន​មាន​ជ​យ័ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី។

លោក​កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា កម្លាំង​ផ្នែក​ជំនាញ​កា​រិ​យា​ល​យ័​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ និង​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្ពាន​មាន​ជ័យ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ស៊ុម សោ​ភ័​ណ្ឌ ស្នងការ​រង​ទទួល​បន្ទុក​ផែន​ប្រឆាំង​គ្រឿងញៀន និង​សម្របសម្រួល​ពី​លោក ម៉​ម វ៉ា​ន់​ដា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ភូមិ​​ឃុំ​ខាងលើ ដោយ​​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ និង​ចែកចាយ ចំនួន​១​នាក់​ និង​អ្នក​ពាក់ព័ន្ធ១​នាក់​។

លោកអធិការ​នគរបាល​ក្រុង​​​​បាន​បន្ត​ថា ជនសង្ស័័យ​ទាំង២នាក់​ខាងលើ ក្នុង​នោះ​​ម្នាក់​​ឈ្មោះ​យឹ​ម សុខ​លី ហៅ វ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចំកា​តែ​ ស​ង្គា​ត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គិ​រិ​ (​អ្នក​ជួញដូរ ចែក​ចាយ​) ​និង​​ឈ្មោះ​ម៉ូត ស្រី​ម៉ៅ ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចំការ​តែ ស​ង្គា​ត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​(​អ្នក​ពាក់ព័ន្ធ​) ។

ចំណែក​​វត្ថុ​តាង​ដែលដកហូត​បាន​រួម​មាន​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លាសង្ស័យជា​សារធាតុញៀន​ ចំនួន​២៨កញ្ចប់​ ​​ក្នុង​នោះ​​២៥​កញ្ចប់​តូច និង​៣​កញ្ចប់​ធំ​ល្មម ទូរស័ព្ទ​ដៃ​ចំនួន១​គ្រឿង ​ឧបករណ៍​កែ​​ច្នៃ​សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន​ ​ថង់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន,​ដែកកេះ​ចំនួន​២​ដើម​ ​ក​ន្រៃ្ត​ចំនួន​១​ដើម​ ​ប្រាក់​រៀល​ចំនួន​៣៣១.៥០០​រៀល​។

ករណី​​ខាងលើ​នេះ ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​អធិការដ្ឋាន​នគរបាល​ក្រុង បាន​កសាង​សំណុំរឿង​និង​ចាត់ការ​តាម​នីតិវិធី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ