ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាស្ថិតក្នុងចំណោម១៥ ប្រទេសដែល​ម៉ា​ឡេ​ស៊ីសម្រេច​​ផ្តល់​ភាព​ស្របច្បាប់ដល់​ពលករ​បរទេស​ខុសច្បាប់​

3 ឆ្នាំ មុន

គូ​ឡា​ឡាំ​ពួ ៖ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃ​ទី​០៨ ខែ ធ្នូ ឆ្នាំ​២០២០​នេះ សូម​ជម្រាប​ជូនដំណឹង​ដល់ ពលករ…

គូ​ឡា​ឡាំ​ពួ ៖ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃ​ទី​០៨ ខែ ធ្នូ ឆ្នាំ​២០២០​នេះ សូម​ជម្រាប​ជូនដំណឹង​ដល់ ពលករ ពលការ​រិ​នី ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ជ្រាប​ថា រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​បាន​សម្រេច អនុវត្ត​កម្មវិធី​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​បរទេស​ខុសច្បាប់ (the Undocumented Migrants Recalibration Plan) ចំនួន ១៥ ប្រទេស (​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​) ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​សំណង់ ឧស្សាហកម្ម ដាំ​ដុះ និង​កសិកម្ម ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​មិន​រាប់​បញ្ចូល​រដ្ឋ Sabah និង Sarawak ។ កម្មវិធី​នេះ​ចាប់ផ្តើម អនុវត្ត​ពី​ថ្ងៃ​ទី ១៦ វិច្ឆិកា ឆ្នាំ ២០២០ ដល់​ថ្ងៃ​ទី ៣០ ខែមិថុនា ឆ្នាំ ២០២១​។


ដើម្បី​ទទួល​បាន​ភាព​ស្របច្បាប់ តាម​រយៈ​កម្មវិធី​ខាងលើ និយោជក និង​ពលករ​ខុសច្បាប់​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ដូច​ខាងក្រោម ៖

  • និយោជក​មិន​ត្រូវ​មានឈ្មោះ​នៅ​ក្នុង​បញ្ជីខ្មៅ (Black List) របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។
  • ត្រូវ​បង់ប្រាក់​តម្កល់​ចំនួន ៥០០​រីង​ហ្គី​ត និង​បង់ថ្លៃ​ផាកពិន័យ​ចំនួន ១៥០០​រីង​ហ្គី​ត សម្រាប់​ពលករ​១​នាក់ តាម​ប្រ​ព៍​ន្ធ Online​។
  • ត្រូវ​នាំ​ពលករ​ទៅ​ពិនិត្យ​សុខភាព​នៅ​មជ្ឈមណ្ឌល FOMEMA និង​ត្រូវ​បង់ពន្ធ (Levy) បង់ថ្លៃ​សេវា​ដំណើរការ​ឯកសារ (PLKS) និង​ទិដ្ឋាការ​។
  • ពលករ​ត្រូវ​មាន​លិខិតឆ្លងដែន ដែល​នៅ​មាន​សុពលភាព​យ៉ាងតិច ១៨​ខែ និង​មិន​មានឈ្មោះ​នៅ​ក្នុង​បញ្ជីខ្មៅ​របស់​អគ្គ​នាយ​ដ្ឋា​ន​អន្តោប្រវេសន៍​។
  • ជា​ពលករ​ដែល​បាន​ចូល​មក​ធ្វើការ​នៅ​ម៉ា​ឡេ​ស៊ី​ដោយ ប្រើ​ទិដ្ឋាការ​ទេសចរណ៍ (Social Visit Pass) ឬ​ជា​ពលករ​ដែល​មាន​ទិ​ដ្ខា​ការ​ការងារ​ផុត​សុពលភាព មុន​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ឬ​ត្រូវ​បាន​រាយការណ៍​ថា​រត់​ចេញពី​និយោជក​។
  • ពលករ​ត្រូវ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ថា​គ្មាន​ជម្ងឺ​កូ​វី​ដ​១៩ ដែល​មាន​សុពលភាព​រយៈពេល ៣​ថ្ងៃមុន​ថ្ងៃ​សម្ភាសន៍​។ ភាគី​និយោជក​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ តាម​រយៈ​អ៉ី​មែ​ល ទៅ​កាន់ rekalibrasi@imi.gov.my ។ និយោជក និង​ពលករ​ត្រូវ​ធ្វើការ​ទាក់ទង​ផ្ទាល់​ជាមួយ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​អគ្គនាយកដ្ឋាន​ការងារ​ម៉ា​ឡេ​ស៊ី ដោយ​គ្មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ភាគី​ទី​បី ឬ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ឡើយ​៕

អត្ថបទសរសេរ ដោយ