ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​បន្លែ​សប្បាយ​រីករាយ​ដោយ​បន្លែ​គាត់​មាន​ទីផ្សារ​នៅ​ស្រុក​ស្វាយ​ជ្រំ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កសិករ​ម្នាក់​ឈ្មោះ សុខ សាំ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ នៅ​ភូមិ​តា​ស្អាង​ឃុំ​កំពង់ចំឡង ស្រុក​ស្វាយ​ជ្រំ បាន​និយាយ​ប្រកបដោយ​សប្បាយ​រីករាយ​ពីព្រោះ​បន្លែ​របស់​គាត់​មាន​ទីផ្សារ…

ខេត្តស្វាយរៀង ៖ កសិករ​ម្នាក់​ឈ្មោះ សុខ សាំ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ នៅ​ភូមិ​តា​ស្អាង​ឃុំ​កំពង់ចំឡង ស្រុក​ស្វាយ​ជ្រំ បាន​និយាយ​ប្រកបដោយ​សប្បាយ​រីករាយ​ពីព្រោះ​បន្លែ​របស់​គាត់​មាន​ទីផ្សារ ហើយ​លក់​បាន​តម្លៃ​ខ្ពស់ បើ​គិត​ជា​មធ្យម​ក្នុង​មួយ​ខែ អាច​រក​ប្រាក់​ចំណូល​បាន​២​លាន​រៀល ។

លោក សុខ សាំ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៧ ធ្នូ ២០២០​នេះ​ថា គាត់​បាន​រៀប​ការ​ជាមួយ​ប្រពន្ធ​គាត់ រយៈពេល​៣០​ឆ្នាំ មក​ហើយ មានកូន​២​នាក់ ស្រី​ម្នាក់​ជា​ចំណងដៃ ។

ក្រោយ​ពី​រៀប​ការ​រួច គឺ​ឪពុក​ម្តាយ​មិន​បាន​ចែកទ្រព្យ​សម្បត្តិ​អី​ទេ គ្មាន​ដីស្រែ​រហូត​ដល់​ឆ្នាំ​១៩៩៣ ក៏​នាំ​ប្រពន្ធ​មក​រស់នៅ​ក្នុងភូមិ​តា​ស្អាង​នេះ ប្រកប​មុខរបរ​នេសាទ​ត្រី​ក្នុង​ព្រែក​ទន្លេ​វ៉ៃ​គោ ក្រោយមក​បាន​ទិញ​ដី​នៅ​មាត់​ព្រែក​អូ​ស្មាច់​សង់​ខ្ទម​រស់នៅ​រហូត​បច្ចុប្បន្ន សន្សំ​ប្រាក់​ទិញ​ដី​បាន​ទំ​ហ​១​ហិ​កតា ហើយ​បាន​លើ​ជា​ភូមិ​សង់ផ្ទះ​តូច​មួយ​រស់នៅ​ប្រកប​មុខរបរ​នេសាទ​ត្រី​ផង និង​ដាំ​ដំណាំ​ផង​ទើប​មាន​ជីវភាព​ល្អ​ប្រសើរ ក៏​ប៉ុន្តែ​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ត្រី​ខ្សត់រ​កលែង​បាន ម្យ៉ាង​មាន​អ្នកមាន​លុយ​ម្នាក់​គេ​មក​ប្រមូល​ទិញ​ដី​នៅ​តាម​មាត់​ព្រែក និង​ដី​ចំណី​ព្រែក ហើយ​ចាក់​ដី​លប់​ចំណី​ព្រែក​ជីករណ្តៅ ហ៊ុម​ព័ទ្ធ​ធ្វើ​ជា​ស្រះ តាម​បណ្តោយ​ព្រែក​អូ​ស្មាច់​រហូត​ដល់​ទន្លេ​វ៉ៃ​គោ ធ្វើ​ឲ្យ​គ្រួសារ​របស់​គាត់​ក៏​ដូច​ជា អ្នកនេសាទ​មួយ​ចំនួន បាត់បង់​កន្លែង​នេសាទ ក៏​ងាក​មក​ប្រកប​មុខរបរ​ដាំ​ដំណាំ​បន្លែ​វិញ​។ ក៏​ប៉ុន្តែ​កន្លង​មក​ការ​ដាំ​បន្លែ គឺ​ពិបាក​រក​ទីផ្សារ​ដោយ​មាន​បន្លែ​នាំ​មក​ពី​ប្រទេស​ជិតខាង​ច្រើន ហើយ​លក់​ថោក​ដូច្នេះ​ពិបាក​ក្នុង​ការ​ប្រកួតប្រជែង​លើ​ទីផ្សារ ។ ទើបតែ​មាន​វិបត្តិ​កូ​វី​ដ​-១៩​នេះ ឈ្មួញ​ដែល​នាំ​បន្លែ​ពី​ប្រទេស​ជិតខាង​ត្រូវ​បាន​រិ​ត្បិត​ពី​អាជ្ញាធរ​តាម​ព្រំដែន​ធ្វើ​ឲ្យ​បន្លែ​របស់​ពួក​គាត់​មាន​ទីផ្សារ ។

លោក​សុខ​សាំ បាន​ឲ្យ​ដឹង​ទៀត​ថា ផ្ទៃដី​ទំហំ​១​ហិ​កតា នេះ​គាត់​ដាំ​ដំណាំ​វិល​ជុំ រួម​មាន​បន្លែ​ត្រសក់ ត្រឡាច ននោងជ្រុង សណ្តែក​គួ និង​ម្ទេស ហើយ​ការ​រៀបចំ​ជា​កសិដ្ឋាន​រៀបចំ​ប្រព័ន្ធ​ទុយោ​ទឹក​ស្រោច​ស្រប់​ដំណាំ​តាម​បែប​បច្ចេកទេស មិន​ចាំបាច់​រែក​ទឹក​ស្រោច​ដូច​ពី​មុន​នោះ​ទេ ។ ការ​ដាំ​បន្លែ​នេះ គាត់​ដាំ​០២​នាក់ កូនប្រុស អាយុ​២៧​ឆ្នាំ ពេល​បាន​បន្លែ គឺ​ដឹក​ទៅ​ផ្សារ​ប្រពន្ធ​គាត់​ជា​អ្នកលក់ ចំណែក​កូនស្រី​អាយុ​២៣​ឆ្នាំ ទៅ​ធ្វើការ​នៅ​ក្នុង​រោងចក្រ ។ ហើយ​នៅ​ឆ្នាំ​២០២០​នេះ​គាត់​ដាំ​បន្លែ​វិល​។

លទ្ធផល​បន្លែ ត្រសក់​១​គីឡូ តម្លៃ​២,៥០០​រៀល​ទៅ​២,៨០០​រៀល ត្រឡាច​១​គីឡូ​តម្លៃ​៣,០០០​រៀល ម្រះ​១​គីឡូ​តម្លៃ​៣,០០០​រៀល​. ននោងជ្រុង​១​គីឡូ​តម្លៃ ៣,០០០​រៀល ។ ដូច្នេះ​ជា​មធ្យម​ក្នុង​១​ខែ​អាច​រក​ប្រាក់​ចំណូល​បាន​២​លាន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ