ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស.ស.យ.ក ផ្តល់ម៉ាស ៥០ម៉ឺន សាប៊ូលាងដៃជាង ១ម៉ឺនដុំ និង​បដាអប់រំ ៣ពាន់ ដើម្បីបន្ត​​យុទ្ធនាការ​ប្រឆាំងកូវីដ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន បានប្រកាស​ផ្តល់​នូវសម្ភារៈឧបត្ថម្ភ​បន្ថែមដល់សាខា​ស.ស.យ.ក នៅ ២៥រាជធានីខេត្តទូទាំងប្រទេស​។…

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន បានប្រកាស​ផ្តល់​នូវសម្ភារៈឧបត្ថម្ភ​បន្ថែមដល់សាខា​ស.ស.យ.ក នៅ ២៥រាជធានីខេត្តទូទាំងប្រទេស​។ សម្ភារៈទាំងនោះ រួមមាន ម៉ាស ៥០ម៉ឺន​ម៉ាស សាប៊ូលាងដៃ ១០៨០០ ដុំ និងបដាអប់រំផ្សព្វផ្សាយ​ ចំនួន ៣០០០ បដា ដើម្បីបន្ត​យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩​។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសជំរុញ និងលើកទឹកចិត្ត​សមាជិក​សមាជិកា និងយុវជន​ស្ម័គ្រចិត្ត ស.ស.យ.ក ឲ្យបន្តការអនុវត្តយុទ្ធនាបញ្ជ្រាប​ការយល់ដឹង​ពីគ្រោះថ្នាក់​នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋបន្ថែមទៀត ជាពិសេស​នៅតាមទីប្រជុំជន សាលារៀន និងផ្សារ ជាដើម ដើម្បីធ្វើយ៉ាង​ណា ឲ្យវិសាលភាពនៃ​ការផ្សព្វផ្សាយនេះ បានជ្រួតជ្រាប​ទៅដល់មូលដ្ឋាន​នានា ទូទាំងប្រទេស ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់​។

គួររម្លឹកថា ក្នុងស្មារតីនៃការចូលរួម​ជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩ សហភាពសហព័ន្ធ​យុវជនកម្ពុជា បានឧបត្ថម្ភជាសម្ភារៈចាំបាច់​ជូនដល់​គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ចំនួនពីរដំណាក់កាល ដែលសម្ភារៈសរុប រួមមាន ម៉ាសចំនួន ១២ ០៤០ ម៉ាស សម្លៀកបំពាក់វេជ្ជសាស្ត្រការពារ ចំនួន ៣៥០០ កំប្លេ មួកវេជ្ជសាស្ត្រការពារ ចំនួន ២០០០ កំប្លេ និងជែលលាងដៃ ចំនួន ១២៥០ ដប​។

ជាមួយគ្នានេះ សហភាពសហព័ន្ធយុវជនកម្បុជា ក៏បានសហការ​ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន​ភេសជ្ជៈ កូកាកូឡា ដើម្បីចុះ​ផ្សព្វផ្សាយ អប់រំ និងបែងចែកសម្ភារៈជូនបណ្តាអង្គភាព និងរដ្ឋបាលខណ្ឌ សង្កាត់ និងមន្ទីរសុខាភិបាល ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ