


ទូតសិង្ហបុរី លើកឡើងសមិទ្ធផលធំៗ ៣ ដែលសម្រេចបាន ក្នុងអាណត្តិបេសកកម្មនៅកម្ពុជា
- Phnom Penh
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា លោក មៃ ឃើល៍ តាន់ កេង ស្យុង បានលើកឡើងពីសមិទ្ធផល…
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា លោក មៃ ឃើល៍ តាន់ កេង ស្យុង បានលើកឡើងពីសមិទ្ធផល…
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា លោក មៃ ឃើល៍ តាន់ កេង ស្យុង បានលើកឡើងពីសមិទ្ធផល ចំនួន ៣ ដែលលោកសម្រេចបាន ក្នុងអាណត្តិបេសកកម្ម នៅកម្ពុជា។ សមិទ្ធផលទាំង ៣នោះ រួមមាន៖ ១-គម្រោងហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ២-ការចូលរួមចំណែករបស់សហគមន៍សិង្ហបុរី នៅកម្ពុជា ក្នុងការជួយដោះស្រាយការលំបាកនានារបស់ប្រជាជនកម្ពុជា និង៣-ការពង្រឹងទំនាក់ទំនង និងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន កម្ពុជា-សិង្ហបុរី ឲ្យកាន់តែរឹងមាំ។
ទូតសិង្ហបុរី បានលើកឡើងដូច្នេះ ក្នុងពេលលោក ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាស ដែលលោក បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០៕