សម័យកាល «ព្រឹត្តិការណ៍៣វិច្ឆិកា» …ដ៏ភ័យខ្លាចកន្លងផុតទៅ…គ្រប់គ្នានឹកថា «ចប់ហើយ» …ស្រាប់តែ «ព្រឹត្តិការណ៍សហគមន៍ថ្ងៃ២៨ វិច្ឆិកា» ចូលមកដល់ទៀត…ពិតជាគួរឱ្យកាន់តែខ្លាចមែន…មិនមែនតូចទេ…ធំមហាសាល ។
បន្ទាប់ពីថ្ងៃ២៨ វិច្ឆិកា ដែលផ្ទុះដូចគ្រាប់បែក «បរមាណូ» …ត្រូវរង់ចាំមើល «១៥ថ្ងៃក្រោយ» …តើលទ្ធផលល្អដែរឬអត់ ? បើល្អដូចព្រឹត្តិការណ៍៣ វិច្ឆិកា…នោះភាពរំជើបរំជួលដោយការភ័យព្រួយ…វានឹងរលាយទៅវិញ…ព្រោះមនុស្សខ្មែរយើង…«ភ័យក៏ឆាប់ បាត់ភ័យក៏ឆាប់» …ប៉ុន្តែ «ទាយមិនត្រូវ» ទេ !…គ្មានព្រះអង្គណាអាចទាយត្រូវឡើយ ?!…ធំណាស់ម្ចាស់ថ្លៃអើយ…បើរួមដៃ រួមចិត្តគ្នាការពារបាន…ដូចការណែនាំរបស់តេជោសែនប្រមុខរាជរដ្ឋាភិបាល…ជាមិនចាំបាច់កុំទៅណាក្រៅផ្ទះ…ពិសេសកុំចូលរួមប្រមូលផ្តុំ…កុំឃ្លានម៉ាស្សាខារ៉ាអូខេ…ទុកអាពិសេសៗក្រៅផ្ទះចោលទៅ…។ល។
មិនត្រូវស្តីបន្ទោសអ្នកណាទេ…រឿង «រើសអើង» ប្រាកដជាមាន…ព្រោះគ្មានបុរសណា «ចង់កើត ចង់ឆ្លង» ទាល់តែសោះ…មានតែព្យាយាមខិតខំរក្សាការពារ…កុំឱ្យវារីករាលដាល…សម្រាប់ក្រុមគ្រួសារយើង…ប្រជាជនយើង និងសង្គមយើងតែប៉ុណ្ណោះ…ចាត់ទុកថាប្រពៃណាស់…ព្រោះខ្មែរយើងមានប្រពៃណីល្អ…ចេះជួយគ្នាក្នុងគ្រាក្រ ក្នុងគ្រាលំបាក ។
ក្រុមអ្នកវិភាគយល់ថា…ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា…បើយើងគ្រប់គ្នាមិនសហការ…មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល…របស់ប្រមុខដឹកនាំប្រទេស…មហន្តរាយធំប្រាកដជាតាមលង…ចូលយាយីខ្លួនយើង…គ្រួសារផ្ទាល់របស់យើង…និងឈានដល់សង្គមយើងទាំងមូល…វិនាសហិនហោចខ្លាចផ្សារមិនខានឡើយ។ ព្រឹត្តិការណ៍មហាលោតផ្លោះនេះ…មិនដឹងខែណា…បាត់ភ័យព្រួយទេ…គ្មានទេវតាណា…គ្មានព្រះអង្គណាទាយត្រូវឡើយ…ហេ ! េហ !
ចែករំលែកព័តមាននេះ