ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃឈើ​តំបន់​អា​ម៉ា​ហ្សូ​ន ​រង​ការ​កា.ប់​បំផ្លាញ​កម្រិត​ខ្ពស់​បំផុត

3 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ីល ៖ យោង​តាម​បណ្ដា​ទិន្នន័យ​ផ្លូវការ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែ​​វិច្ឆិកា​ ឆ្នាំ​២០២០ កន្លង​ទៅ​នេះ​ថា ព្រៃ​ឈ្រើ​អា​ម៉ា​ហ្សូ​ន​បន្ត​រង​ការ​កាប់​បំផ្លាញ​ធ្ងន់ធ្ងរ​បំផុត​នៅ​ប្រេ​ស៊ី​ល ដោយ​នៅ​ទីនោះ ការ​កាប់​បំផ្លាញ​មាន​កម្រិត​ខ្ពស់​បំផុត ពុំ​ធ្លាប់​មាន​ចាប់តាំងពី​១២​ឆ្នាំ​មក​ហើយ​។…

ប្រទេស​ប្រេ​ស៊ីល ៖ យោង​តាម​បណ្ដា​ទិន្នន័យ​ផ្លូវការ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែ​​វិច្ឆិកា​ ឆ្នាំ​២០២០ កន្លង​ទៅ​នេះ​ថា ព្រៃ​ឈ្រើ​អា​ម៉ា​ហ្សូ​ន​បន្ត​រង​ការ​កាប់​បំផ្លាញ​ធ្ងន់ធ្ងរ​បំផុត​នៅ​ប្រេ​ស៊ី​ល ដោយ​នៅ​ទីនោះ ការ​កាប់​បំផ្លាញ​មាន​កម្រិត​ខ្ពស់​បំផុត ពុំ​ធ្លាប់​មាន​ចាប់តាំងពី​១២​ឆ្នាំ​មក​ហើយ​។

វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​អវកាស ​INPE ​ប្រេ​ស៊ីល ដែល​វិភាគ​លើ​បណ្ដា​រូបភាព​ផ្កាយ​រណប​និយាយ​​ថា សរុប​ព្រៃឈើ​ដល់​ទៅ​១១.០៨៨​គីឡូម៉ែត្រ​ក្រឡា ត្រូវ​កាប់​បំផ្លាញ​ក្នុង​រយៈពេល​ត្រឹម​តែ​១២​ខែ គិត​មក​ដល់​ខែសីហា​កន្លង​ទៅ​។ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​បែប​នេះ បង្ក​ឲ្យ​មានការ​ថ្កោលទោស​ចំពោះ​រដ្ឋាភិបាល​ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក​JAIR BOLSONARO​។

តួលេខ​នៃ​ការ​បំផ្លាញ​ព្រៃឈើ​នោះ​នៅ​តំបន់​អា​ម៉ា​ហ្សូ​ន​ប្រេ​ស៊ី​ល ជា​ការ​បំផ្លាញ​ព្រៃឈើ​កម្រិត​ខ្ពស់​​បំផុត ចាប់តាំងពី​ឆ្នាំ​២០០៨​មក ដែល​ក្នុង​ឆ្នាំ​នោះ​ព្រៃឈើ​អា​ម៉ា​ហ្សូ​ន​ដល់​ទៅ​១២.៩១១​គីឡូម៉ែត្រ​ក្រឡា​រង​ការ​បំផ្លាញ​។ ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្លាំង​បែប​នេះ ប្រេ​ស៊ី​ល​ប្រហែលជា​នឹង​ក្លាយទៅជា​ប្រទេស បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ធំ​ជាងគេ ដែល​ការ​បង្កើន​ការ​បញ្ចេញ​​នោះ​មាន​រយៈពេល​១​ឆ្នាំ​មក​ហើយ ពេល​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ជាប់​គាំង​។ នេះ​ជា​ការ​​វាយតម្លៃ​របស់​ក្រុម​សង្កេតការណ៍​បរិយាកាស​ដែល​ប្រមូលផ្ដុំ​អង្គការក្រៅរដ្ឋាភិបាល​មួយ​ក្រុម។

ព្រៃឈើ​ដូច​ជា​អា​ម៉ា​ហ្សូ​ន​ដើរតួ​នាទី​សំខាន់​មួយ ក្នុង​ការ​ត្រួតពិនិត្យ​ការ​ផ្លាស់​ប្ដូរ​បរិយាកាស ដោយ​សារ​សមត្ថភាព​ស្រូប​យក​កា​បោ​ន​។ ប៉ុន្តែ​ដើមឈើ​ដែល​ងាប់​ឬ​ត្រូវ​ភ្លើង​ឆេះ បែរជា​បញ្ចេញ​ជា​ថ្មី​នូវ​កា​បោ​ន​ជា​ច្រើន​ទៅ​កាន់​បរិយាកាស​។

ប្រធានាធិបតី​ប្រេ​ស៊ី​ល​បច្ចុប្បន្ន​ជា​អ្នក​ស្ដាំ​និយម​ជ្រុល រង​ការ​រិះគន់​ខ្លាំងក្លា​បំផុត​ជា​អន្តរជាតិ ដោយ​សារ​តែ​លោក​អនុញ្ញាត ឲ្យ​កាប់​រាន​ព្រៃ​អា​ម៉ា​ហ្សូ​ន​ដើម្បី​ការ​អភិវឌ្ឍន៍​ប្រទេស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ