ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ពី​វិធី​ងាយៗសម្រាប់ការ​ពារ ​ការ​ទល់លាមក​លើ​កុមារ !

3 ឆ្នាំ មុន

តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ Kids Health ដែល​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​លោក​វេជ្ជបណ្ឌិត Joanne Murren-Boezem បានឱ្យ​ដឹង​ថា កុមារ​អាច​ចាត់​ទុក​ថា មាន​ជំងឺ​ទល់លាមក គឺ​នៅ​ពេល​ដែល​ពួក​គេ…

តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ Kids Health ដែល​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​លោក​វេជ្ជបណ្ឌិត Joanne Murren-Boezem បានឱ្យ​ដឹង​ថា កុមារ​អាច​ចាត់​ទុក​ថា មាន​ជំងឺ​ទល់លាមក គឺ​នៅ​ពេល​ដែល​ពួក​គេ ៖
-​ បន្ទោរ​បង់ធំ​តិច​ជាង ៣​ដង​ក្នុង​មួ​យស​ប្តា​ហ៍
-​ មាន​បញ្ហា​ក្នុង​ការ​បន្ទោរ​បង់ធំ (​ពិបាក​)
-​ មាន​លាមក​រឹង ស្ងួត និង ធំ​ៗ ។

នៅ​ពេល​ដែល​កូន​របស់​អ្នកមាន​ជំងឺ​ទល់លាមក អ្នក​អាច​អនុវត្ត​វិធី​ងាយ​ៗ​ដូច​ខាងក្រោម ៖

-​ ផ្តល់​ទឹក​ឱ្យ​កូន​អ្នក​ទទួលទាន​ឱ្យ​បាន​ច្រើន ។ ការ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ និង​សារធាតុ​រាវ​ៗ​ផ្សេង​ៗ​ទៀត ជួយ​ឱ្យ​លាមក​ធ្វើ​ចលនា​បាន​កាន់តែ​ងាយស្រួល​តាម​រយៈ​ពោះវៀន ។ ចំនួន​ទឹក ដែល​កុមារ​ត្រូវការ​នឹង​ខុស​គ្នា​អាស្រ័យ​លើ​ទម្ងន់ និង​អាយុ​របស់​ពួក​គេ ។ ប៉ុន្តែ​កុមារ​ដែល​មាន​អាយុ​គ្រប់​ចូល​រៀន ភាគច្រើន​ត្រូវការ​ទឹក​យ៉ាង​ហោច​ណាស់ ៣ ទៅ ៤ កែវ​ក្នុង​មួយ​ថ្ងៃ ។

– ​ឱ្យ​កូន​ទទួលទាន​អាហារ​មាន​ជាតិ​សរសៃ​ឱ្យ​បាន​ច្រើន ។ អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់ (​ដូច​ជា​ផ្លែ​ឈើ​បន្លែ និង​នំប៉័ង​) អាច​ជួយ​ការពារ​ការ​ទល់លាមក ។
-​ ត្រូវ​ប្រាកដ​ថា​ក្មេង​ៗ​ហាត់ប្រាណ​ឱ្យ​បាន​គ្រប់គ្រាន់ ។ សកម្មភាព​រាង​កាយ​ធ្វើ​ឱ្យ​ពោះវៀន​មាន​សកម្មភាព ។ ដូច្នេះ​លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យធ្វើ​លំ​ហាត់ប្រាណ​ឱ្យ​បាន​ច្រើន ។ វា​អាច​មាន​លក្ខណៈ​សាមញ្ញ ដូច​ជា​ការ​ចាប់​ត្រី ជិះ​កង់ ឬ លេង​ទាត់​បាល់ ។

-​ បង្កើត​កាលវិភាគ​អាហារ​ទៀងទាត់ ។ ការ​បរិភោគ គឺជា​ការ​រំញោច​ធម្មជាតិ​សម្រាប់​ពោះវៀន ដូច្នេះ​អាហារ​ទៀងទាត់​អាច​ជួយ​ឱ្យ​កុមារ​មាន​ទម្លាប់​ពោះវៀន​ធម្មតា ។
-​ ធ្វើ​ឱ្យ​ក្មេង​មាន​ទម្លាប់​នៃ​ការ​ទៅ​បន្ទប់ទឹក ។ ប្រសិនបើ​កូន​របស់​អ្នក​ចូល​ចិត្ត​ទប់​នោម ឬ ទប់​លាមក អ្នក​អាច​ឱ្យ​គេ​មាន​ទម្លាប់​ទៅ​អង្គុយ​លើ​ចាន​បង្គន់​យ៉ាង​ហោច​ណាស់ ១០​នាទី ជា​រៀងរាល់ថ្ងៃ ជា​ពិសេស គឺ​ក្រោយ​ទទួលទាន​អាហារ ។ ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​មុន​ពេល​ផ្តល់​ឱ្យ​កូន​របស់​អ្នក​នូវ​ប្រភេទ​ថ្នាំ​ទិញ​នៅ​ហ្វា​ម៉ា​ស៊ី សម្រាប់​ការ​ទល់លាមក​លើ​កុមារ និង​ទារក ៕ ប្រភព ៖ kidshealth

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ