សហដេ្ឋអាមេរិក ៖ លោកស្រីម៉ារីត្រាំជាគ្រូពេទ្យចិត្តវិទ្យាអាជីពម្នាក់ ត្រូវជាក្មួយស្រីរបស់លោកដូណាល់ត្រាំ អះអាងដោយខ្លួនលោកស្រីផ្ទាល់ថា មារបស់គាត់លោកត្រាំមានបញ្ហាសរសៃប្រសាទ។
លោកស្រីថាតាមរោគវិនិច្ឆ័យអនាគតអតីតប្រធានាធិបតីរូបនោះ ជាអ្នកចាញ់ក្នុងការបោះឆ្នោតប្រធានាធិបតី តែនៅបដិសេធមិនព្រមទទួលស្គាល់បរាជ័យនោះ ប្រាកដជាកំពុងមានបញ្ហាសរសៃប្រសាទ។ អាស្រ័យហេតុនេះហើយបានជាខ្ញុំគិតចាប់តាំងពីយូរមកហើយថា ឪពុកមាខ្ញុំមិនត្រឹមតែមិនគួរធ្វើជាប្រធានាធិបតី ព្រោះវាគ្រោះថ្នាក់ដែរសម្រាប់ប្រទេសរបស់យើង។ លោកស្រីអះអាងបែបនេះ កាលពិថ្ងៃទី១ធ្នូតាមទូរទស្សន៍EUROPE 1។
លោកស្រីព្យាករណ៍ថា បើលោកត្រាំកាន់តែចាស់ នោះស្ថានភាពសុខភាពរបស់លោកក៏កាន់តែដុនដាប។ លោកស្រីបន្តថាគ្រួសារខ្ញុំមិនគួរបង្កើតមនុស្សដែលគ្រោះថ្នាក់បំផុតរបស់ពិភពលោកឡើយ នេះជាការរំឭក។ លោកស្ថិតក្នុងស្ថានភាពមានបញ្ហាស្ត្រេស ដែលលោកមិនដឹងមុន។
លោកស្ថិតក្នុងស្ថានភាពពិបាកដែលលោកមិនធ្លាប់ជួបពីមុនមកសោះ។ ជាលើកដំបូងក្នុងជីវិតលោក ដែលលោកត្រូវប្រឈមមុខនឹងបរាជ័យ ហើយនិយាយដោយត្រង់បែបនេះនាំឲ្យលោកបៀមទុក្ខច្រើន៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ